KPT+
រក្សាទង្វើ ៨ យ៉ាងនេះ កុំសង្ឃឹមលុយសល់ដូចគេ
មនុស្សជាច្រើនកំពុងចាយវាយខ្ជះខ្ជាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយមិនដឹងខ្លួន។ ដូច្នេះថ្ងៃនេះ KPT Plus នឹងប្រាប់អ្នកពីទង្វើ ៨ យ៉ាងដែលតែងតែធ្វើ ទើបបណ្ដាលឲ្យយើងគ្មានលុយសល់នឹងគេ៖
១.ទទួលទានអាហារនៅក្រៅញឹកញាប់

ប្រសិនបើចូលចិត្តទទួលទានអាហារនៅក្រៅផ្ទះ យើងប្រហែលជាត្រូវពិចារណាឡើងវិញ។ យើងមានធ្លាប់កត់សម្គាល់ពីម្ហូប នៅក្នុងភោជនីយដ្ឋានទេ? ភាគច្រើនវាមានតម្លៃថ្លៃហួសពេកណាស់ ជាពិសេសគឺអាហារពេលល្ងាច។ ដូច្នេះប្រសិនបើយើងអាចចម្អិនម្ហូបដោយខ្លួនឯងបាន មិនចាំបាច់ខ្ជះខ្ជាយលុយបរិភោគអាហារនៅក្រៅទេ លុះត្រាតែជាឱកាសពិសេសឬយើងអបអរអ្វីមួយ។
២. ទិញសន្លឹកឆ្នោត
ការទិញសន្លឹកឆ្នោតគឺជាការបង្ហិនលុយសុទ្ធសាធ។ យល់ល្អអ្នកកុំខ្ជះខ្ជាយលុយដែលរកបានដោយលំបាកនៅលើក្រដាសមួយសន្លឹកដែលមិនដឹងថា មានសំណាងពេលណាផង។
៣.ចាយដូចព្យុះនៅពេលវិស្សមកាល
យើងមិនអាចឃាត់ខ្លួនឯងមិនឲ្យទៅដើរកម្សាន្តនៅថ្ងៃឈប់សម្រាកបានទេ។ អ្នកខ្លះធ្វើការ ខ្លះក៏រៀនសូត្រ បើដល់ថ្ងៃសម្រាកហើយបើមិនចេញទៅដើរលេងគឺមិនបាន។
ប៉ុន្តែទោះយ៉ាងណាយើងក៏ត្រូវដឹងថា តើធ្វើយ៉ាងណាដើម្បីកុំឲ្យចំណាយប្រាក់ច្រើន។ គួររកកន្លែងស្នាក់ណាដែលធូរថ្លៃ ព្រមទាំងចាយវាយមានផែនការត្រឹមត្រូវ ឬបើសិនជាមានកាតបញ្ចុះតម្លៃនានា នោះក៏កាន់តែប្រសើរ។
៤. ឃើញទំនិញបញ្ចុះតម្លៃមិនបាន

ចំណុចសំខាន់គឺមិនត្រូវទិញទំនិញបញ្ចុះតម្លៃដោយប្រញាប់ពេកទេ ប្រសិនបើយើងពិតជាត្រូវការវាក្នុងតម្លៃសមរម្យ។ មនុស្សជាច្រើនប្រញាប់ប្រញាល់ទិញផលិតផលបញ្ចុះតម្លៃ ពីព្រោះពួកគេចំណាយតែ ៥០% ឬ ៣០% ជាដើម។ ប៉ុន្តែពួកគេមិនបានដឹងថា នេះគឺជាការខ្ជះខ្ជាយលុយបំផុត ព្រោះនៅមានផលិតផលផ្សេងទៀតដែលអាចមានតម្លៃថោកជាងនេះ។
៥. ទិញទំនិញដែលមិនចាំបាច់
យើងតែងតែចូលចិត្តចំណាយប្រាក់យ៉ាងច្រើនទៅលើអ្វីដែលមិនត្រូវការឬចង់បានសោះ។ ដឹងទេ? អាជីវកម្មនានាច្រើនតែប្រើយុទ្ធសាស្ត្រដើម្បីបង្ខំយើងឲ្យទិញរបស់ដែលយើងមិនមិនចង់ តាមរយៈការបញ្ចុះតម្លៃ ឬការធនាគុណភាពផ្សេងៗ។ ការសិក្សាបានអះអាងថា ការទិញទំនិញរបៀបនេះបានតែសប្បាយឬដើម្បីបំបាត់ទុក្ខមួយពេលប៉ុណ្ណោះ ប៉ុន្តែជាការខ្ជះខ្ជាយប្រាក់ដ៏មានតម្លៃដោយមិនដឹងខ្លួនរយៈពេលវែង។
៦.ទិញទំនិញដោយអ្នកលក់ប្រាប់ថាមានតែមួយ

វិធីសាស្ត្រនេះគឺមានតែមួយក្នុងចំណោមល្បិចកលដែលអ្នកលក់តែងប្រើដើម្បីធ្វើឱ្យអ្នកទៅទិញទំនិញនោះលឿនបំផុត។ ជាពិសេសនោះគឺស្លាកសញ្ញា ដែលនៅជាប់លើទំនិញប្រាប់ថា មានតែមួយឬជាទំនិញពិសេសណាមួយ។ ដូច្នេះនៅពេលយើងស្ថិតនៅក្នុងហាងទំនិញ សូមគ្រប់គ្រងអារម្មណ៍កុំទន់ចិត្តជឿទៅតាមអ្នកលក់បញ្ចុះបញ្ចូលចូល។
៧. ទិញរបស់ដែលប្រើបានតែម្ដងៗ
វាគ្មានន័យទាល់តែសោះក្នុងការទិញរបស់ដែលប្រើបានតែម្ដង រួចបោះវចោល ហើយបន្ទាប់មកទិញវាម្ដងទៀត។ ផ្ទុយទៅវិញ គួរតែទិញរបស់ដែលអាចប្រើឡើងវិញ ហើយវានឹងមានរយៈពេលរាប់ឆ្នាំនិងច្រើនឆ្នាំ។ល។
៨. សម្ភារនិយម
នៅពេលដែលទូរសព្ទ iPhone ថ្មីចេញភ្លាម ម្នាក់ៗប្រញាប់ប្រញាល់ទិញទូរសព្ទស៊េរីចុងក្រោយភ្លែត ទោះបីជាទូរសព្ទរបស់ខ្លួនកំពុងដំណើរការល្អក៏ដោយ។ ទង្វើរបៀបនេះ ជាទង្វើបំផ្លាញលុយ បើសិនយើងគ្មានចំណូលល្អនោះទេ។ បើអាច! កុំប្រញាប់ប្រញាល់ចង់បានពេក ព្រោះវាមិនហ៊ឺហារអីដោយគ្រាន់តែមានទូរសព្ទថ្មីឡើយ៕
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ គួរឈប់ជាបន្ទាន់! ទង្វើធម្មតាៗដែលកំពុងបំផ្លាញផែនដីដោយមិនដឹងខ្លួន
ចុចអាន៖ ប្រទេសក្រីក្របំផុតទាំង ១០ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២០
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


