KPT+
នារីទួរគីបំបែកកំណត់ត្រា Guinness ជាស្រ្តីមានកម្ពស់ខ្ពស់ជាងគេលើលោក
នារីជនជាតិទួរគីម្នាក់ ត្រូវបានប្រកាស ជាមនុស្សស្រីមានកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក កាលពីម្សិលមិញនេះ ដោយកំណត់ត្រាពិភពលោក Guinness World Records។

នាង Rumeysa Gelgi វ័យ ២៤ ឆ្នាំ មានកម្ពស់រហូតដល់ ២.១៥ ម៉ែត្រ បានបំបែកឯកទគ្គកម្មជាស្ត្រីដែលមានកម្ពស់ខ្ពស់បំផុតលើលោក ជាលើកទី២ ខណៈកាលពីលើកដំបូង នាងធ្លាប់ទទួលបានតំណែងជាក្មេងជំទង់មានកម្ពស់ខ្ពស់ជាងគេបំផុត ក្នុងឆ្នាំ ២០១៤។

Rumeysa Gelgi មានជំងឺកម្រម៉្យាងហៅថា Weaver ដែលធ្វើឱ្យនាងមានការលូតលាស់មិនប្រក្រតីរួមបញ្ចូលទាំងមុខមាត់ចាស់ជាងវ័យ និងឆ្អឹងដែលលូតវែងខុសធម្មតា។ ជំងឺនេះដែរ បានធ្វើឱ្យនាងមានបញ្ហាក្នុងការដើរដូចមនុស្សទូទៅ ទើបភាគច្រើននាងត្រូវប្រើប្រាស់រទេះរុញ ឬឧបករណ៍ជំនួយការដើរ។

យ៉ាងណាមិញ ក្រោយពីក្លាយជាម្ចាស់តំណែងមនុស្សស្រីមានកម្ពស់ជាងគេមក នាង Rumeysa Gelgi បានប្រើប្រាស់ងាររបស់ខ្លួន ក្នុងការតស៊ូមតិសម្រាប់អ្នកដែលបានកើតជំងឺកម្រដូចជានាង។

គួររំឭកថា Rumeysa Gelgi ជាជនជាតិទួរគីទី២ ដែលនៅរស់ និងបានជាប់ឈ្មោះជាមនុស្សមានកម្ពស់ខ្ពស់ជាងគេលើលោករបស់ Guinness World Records ខណៈជនទី១មកពីប្រទេសដូចគ្នា គឺលោក Sultan Kösen វ័យ ៣៨ ឆ្នាំ មានកម្ពស់ ២.៥១ ម៉ែត្រ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Guinness World Records
ចុចអាន៖ ចិញ្ចៀនដាំពេជ្រ១២,៦៣៨គ្រាប់ បំបែកកំណត់ត្រាពិភពលោក
ចុចអាន៖ ឌូបៃ វ៉ាដាច់ ប៉ូឡូញ បំបែកឯកទគ្គកម្មអាងមុជទឹកជ្រៅជាងគេលើលោក
ចុចអាន៖ លោកយាយចំណាស់ជាងគេបំផុតនៅលើពិភពលោកចង់រស់នៅ ២ ឆ្នាំទៀត ក្រោយប្រារព្ធពិធីខួបកំណើត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


