ឌូបៃ វ៉ាដាច់ ប៉ូឡូញ បំបែកឯកទគ្គកម្មអាងមុជទឹកជ្រៅជាងគេលើលោក
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ឌូបៃ វ៉ាដាច់ ប៉ូឡូញ បំបែកឯកទគ្គកម្មអាងមុជទឹកជ្រៅជាងគេលើលោក

បានផុស

នៅ

ក្រៅពីមានអគារខ្ពស់ជាងគេលើលោក ពេលនេះ ឌូបៃ បានបំបែកឯកទគ្គកម្មថ្មីមួយទៀតដែលមានអាងមុជទឹកជ្រៅជាងគេ ក្នុងកំណត់ត្រាពិភពលោក Guinness World Record ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
World's deepest pool opens in Dubai, part of huge underwater city | CNN  Travel

អាងនេះមានឈ្មោះថា Deep Dive Dubai ដែលស្ថិតនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដោយវាមានជម្រៅជិត ៧០ម៉ែត្រ (២០០ ហ្វីត) និងអាចផ្ទុកទឹករហូតដល់ ១៤លានលីត្រ ជាចំណុះដ៏ច្រើនមិនធ្លាប់មានពីមុនមក។

Dubai's First Underwater Resort: Experience Venice In 2021!

Deep Dive Dubai បានបើកដំណើរការ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ ក្រោយសម្ភោធបាន ១០ថ្ងៃប៉ុណ្ណោះ វាត្រូវបានចុះបញ្ជីរជាអាងមុជទឹកជ្រៅបំផុតរបស់ពិភពលោកដោយកំណត់ត្រាពិភពលោកហ្គីនណេស វ៉ាដាច់អាងជ្រៅបំផុតនៅប្រទេសប៉ូឡូញ (ជម្រៅ៤០ម៉េត្រ)​។

Deep Dive Dubai - The world's deepest pool

អាងជ្រៅជាងគេនេះ បំពាក់ដោយ​បច្ចេកវិទ្យាទំនើបៗរួមមាន ចម្រោះទឹកចេញ-ចូល អំពូលភ្លើងចំនួន ១៥៦ គ្រាប់ សីតុណ្ហភាព ៣០ អង្សារសេ និងមានបំពាក់ការមេរ៉ាបច្ចេកវិទ្យាខ្ពស់ដើម្បីការពារសុវត្ថិភាពអ្នកមុជទឹក។

Dubai Tourism on Twitter: "Dive into another world at the deepest swimming  pool for diving in the world. At an incredible depth of 60.02 meters and  with 14 million litres of water,

វាមិនមែនត្រឹមជាអាងដែលគ្រាន់តែមុជទឹកលេងប៉ុណ្ណោះទេ Deep Dive Dubai មានបម្រើសេវាកម្មដូចជា តាំងគំនូររាប់រយផ្ទាំង រូបចម្លាក់ សំណល់អគារបាក់បែករបស់ទីក្រុងបុរាណ មានអាគារអាផាតមិន បណ្ណាល័យ ហាងកាហ្វេ ទូលេងហ្គេម និងអ្វីផ្សេងជាច្រើនទៀត។

A diver explores a mock sunken city - Dubai does it again: Now world's  deepest pool | The Economic Times

ដើម្បីចូលទស្សនា និងមុជទឹកកម្សាន្តនៅអាង Deep Dive Dubai ភ្ញៀវអាចកក់តាមគេហទំព័ររបស់ក្រុមហ៊ុន ដែលមានតម្លៃចាប់ពី ៨០០ ឌឺរ៉ាមអារ៉ាប់រួម (២១៨ ដុល្លារ) ឡើងទៅ៕

Guinness World Records - Dubai does it again: Now world's deepest pool |  The Economic Times

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

ចុចអាន៖ ធ្លាប់ដឹងអត់! ​រូបសំណាកព្រះពុទ្ធស្ពាន់ធំជាងគេលើលោកសង់នៅឯណា?

ចុចអាន៖ ដឹងអត់? ​អគារ​ថ្លៃ​បំ​​ផុត​លើ​លោក​ទាំង​ ១០ មាននៅប្រទេសណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services