KPT+
អ្នកចូលចិត្តច្រៀងច្បាស់ជាញញឹមបិទមាត់មិនជិតទេ បើដឹងពីគុណប្រយោជន៍ទាំងនេះ
តន្ត្រី អាចនិយាយបានថាជាផ្នែកមួយនៃជីវិត គ្នាយើងភាគច្រើនចូលចិត្តច្រៀង ហើយបើទោះមិនចូលចិត្តច្រៀង ក៏ចូលចិត្តស្តាប់ចម្រៀងដែរ។ ចុះដឹងអត់ ក្រៅពីជួយឲ្យធូរអារម្មណ៍ ស្រស់ស្រាយ បំបាត់ភាពតប់ប្រមល់ តន្រ្តីមានប្រយោជន៍អ្វីខ្លះ? គ្នាយើងចូលចិត្តច្រៀង ដឹងថាខ្លួនទទួលបានអ្វីពីការច្រៀងដែរអត់? ច្រៀង គឺមានគុណសម្បត្តិធំៗចំនួន ៣ គ្រប់គ្រាន់ឲ្យយើងរស់នៅដោយសប្បាយចិត្តបាន។
១. គុណប្រយោជន៍ពីការច្រៀងមកលើរាងកាយ

- ច្រៀងជួយពង្រឹងប្រព័ន្ធភាពស៊ាំ
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Frankfurt នៅអាល្លឺម៉ង់ បានបង្ហាញថា ការច្រៀងអាចជួយជំរុញសកម្មភាពប្រព័ន្ធភាពស៊ាំ។ ការសិក្សាបានធ្វើតេស្តទៅលើការហាត់សមរបស់អ្នកចំរៀងអាជីព មួយម៉ោងមុនចាប់ផ្តើមឡើងសម្តែងដោយលទ្ធផលបង្ហាញថា ប្រូតេអ៊ីនក្នុងប្រព័ន្ធភាពស៊ាំអ្នកទាំងនោះ បានបំប្លែងខ្លួនទៅជាអង់ទីករប្រឆាំងមេរោគ ឈ្មោះថា Immunoglobulin A។
- ច្រៀងដូចជាការហាត់ប្រាណ
សម្រាប់ម៉ាក់អ៊ំចាស់ៗ និងអ្នកមានរបួស ការច្រៀង អាចចាត់ទុកជាការធ្វើលំហាត់ប្រាណល្អបំផុតមួយ។ នៅពេលច្រៀង សុខភាពយើង សួតយើង នឹងបញ្ចេញសកម្មភាពដូចទៅនឹងគ្នាយើងកំពុងធ្វើការ ខណៈគុណប្រយោជន៍សុខភាពផ្សេងទៀត គឺជួយពង្រឹងសាច់ដុំសន្ទះទ្រូងឲ្យរឹងមាំ និងចលនាឈាមរត់បានល្អ។ អំឡុងពេលច្រៀង យើងដកដង្ហើមវែងៗដើម្បីទាញយកអុកស៊ីសែនឲ្យបានច្រើន គឺល្អខ្លាំងជាងការដកដង្ហើមអំឡុងហាត់ប្រាណមួយចំនួនទៅទៀត ខណៈអ្នកជំនាញជឿថា ការច្រៀងអាចជួយពង្រឹងសមត្ថភាពស្រូបយកអុកស៊ីសែន ថែមទៀតផង។
- ច្រៀងអាចជួយពង្រឹងលក្ខណៈសម្បត្តិរបស់យើង

ក្រោកឈរជាមួយភាពក្លាហាន តែងតែជាផ្នែកមួយនៃតិចនិកច្រៀងរបស់មនុស្សភាគច្រើន មានន័យថា វាជាទម្លាប់ល្អមួយដើម្បីភាពក្លាយហានរបស់យើង ហើយនៅពេលយើងពើងទ្រូងទៅមុខបើកទ្រូងឲ្យរីកធំ និងចំហរស្មា គឺសុទ្ធតែជួយបង្ហាញពីរូបសម្រស់ និងលក្ខណៈសម្បត្តិនៃរាងកាយយើងកាន់តែល្អឡើង។
- ច្រៀងជួយឲ្យគេងលក់ស្រួល
យោងតាមអត្ថបទសុខភាពរបស់កាសែត Daily Mail Online អ្នកជំនាញជឿថា ការច្រៀងអាចជួយពង្រឹងសាច់ដុំបំពង់ក និងក្រអូមមាត់ ជួយដោះស្រាយបញ្ហាស្រមុក និងគេងមិនដកដង្ហើមបានដែរ។
២. គុណសម្បត្តិលើផ្លូវចិត្ត និងផ្លូវអារម្មណ៍
- ច្រៀងជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តដ៏មានប្រសិទ្ធភាព
ការច្រៀងត្រូវគេរកឃើញថាអាចជួយបញ្ចេញអ័រម៉ូនអង់ដូហ្វីនកាន់តែច្រើន នាំឲ្យយើងមានអារម្មណ៍ល្អ និងរីករាយ។ លើសពីនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងពាក់ព័ន្ធនឹងជាលិកាតូចមួយក្នុងត្រចៀក ដែលគេស្គាល់ថា Sacculus ដែលឆ្លើយតបហ្វ្រេកង់បង្កើតជាចង្វាក់ភ្លេងឲ្យយើងបានឮ។ ការឆ្លើយតបពីជាលិកា Sacculus នឹងធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងមិនគិតអ្វីក្រៅពីចំរៀងយើងកំពុងស្តាប់នោះឡើយ។ ច្រើនជាងនេះទៀត ច្រៀង ជាធម្មតានឹងធ្វើឲ្យយើងភ្លេចអស់បញ្ហាដែលកើតមានក្នុងអារម្មណ៍បាន។
- ច្រៀងជួយឲ្យកម្រិតស្ត្រេសធ្លាក់ចុះ
ទោះជាយើងច្រៀងពិរោះ ឬមិនពិរោះក៏ដោយ សុទ្ធតែអាចធ្វើឲ្យអារម្មណ៍ធូរស្រាល ព្រោះវាជួយបញ្ចេញអារម្មណ៍តានតឹងទាំងប៉ុន្មានមកក្រៅ អាចកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេសចេញពីក្នុងឈាមទៀតផង។
- ច្រៀងឲ្យយើងបានត្រៀមខ្លួនតទល់បញ្ហាផ្លូវចិត្ត
ការពង្រឹងចលនាអុកស៊ីសែនក្នុងចរន្តឈាម សុទ្ធតែជួយឲ្យអុកស៊ីសែន កាន់តែងាយបញ្ជូនទៅដល់ខួរក្បាល ជាកត្តាអាចជួយពង្រឹងឲ្យយើងបានត្រៀមខ្លួនពីបញ្ហាផ្លូវចិត្ត ផ្តោតអារម្មណ៍បានល្អ និងពង្រឹងការចងចាំ។ នៅក្នុងសហគមន៍សម្រាប់អ្នកជំងឺវង្វេងវង្វាន់ អ្នកជំនាញបានបង្កើតវេទិកាច្រៀងសម្រាប់ពង្រឹងសមត្ថភាពខួរក្បាល (Singing for the Brain) ដើម្បីជួយឲ្យអ្នកជំងឺវង្វេងទាំងអស់ អាចពង្រឹងការចងចាំបានល្អឡើងវិញ។
៣. គុណប្រយោជន៍ទំនាក់ទំនងក្នុងសង្គម

- ការច្រៀងអាចជួយឲ្យយើងមានមិត្តភក្តិកាន់តែច្រើន
ទោះបីយើងជាអ្នកចម្រៀងអាជីព ឬគ្រាន់តែច្រៀងខារ៉ាអូខេបង្កើតបរិយាកាសសប្បាយជាមួយមិត្តភក្តិក្តី ទាំងមិនរំពឹងគុណប្រយោជន៍សុខភាពខាងលើ យើងនៅតែអាចពង្រឹងគុណភាពជីវិតក្នុងសង្គមយើងកំពុងរស់នៅបានដូចគ្នា។ ការច្រៀងលេងជាមួយមិត្តភក្តិ ឬអ្នកដទៃ គឺវាមានន័យជ្រាលជ្រៅ និងស្និទ្ធស្នាលជាងត្រឹមតែការនិយាយរកគ្នា។
- ច្រៀងជួយពង្រឹងភាពជឿជាក់លើខ្លួនឯង
ដំណាក់កាលភ័យខ្លាចនៅលើឆាក គឺជាអារម្មណ៍ធម្មតារបស់អ្នកចម្រៀងថ្មីថ្មោង។ ទោះជាយ៉ាងណា ការសម្តែងបានល្អ និងទទួលបានការសរសើរពីមិត្តភក្តិ ក្រុមគ្រួសារ អាចជាគន្លឹះចម្បងជួយពង្រឹងសេចក្តីក្លាហាន និងភាពជឿជាក់សម្រាប់យើង។ ពេលខ្លះ ការច្រៀង ជួយឲ្យយើងកាន់តែហ៊ានប្រឈមមុខជាមួយមនុស្សជាក្រុម ជួយយើងក្លាហានក្នុងការឡើងធ្វើបទបង្ហាញទៀតផង។
- ច្រៀងជួយជំនាញទំនាក់ទំនងកាន់តែខ្លាំង
យោងតាមអត្ថបទចុះផ្សាយដោយកាសែត The Guardian ច្រៀងឲ្យទារកស្តាប់ អាចជួយរៀបចំខួរក្បាលរបស់អូនៗ សម្រាប់ទទួលយកភាសាផ្សេងៗ។ ចំរៀង ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យក្មេងៗទទួលយកជំនាញអាន និងសរសេរ អាចបង្ការបញ្ហាផ្នែកភាសានៅពេលធំឡើងបាន។ បើគ្នាយើង កាន់តែរីករាយជាមួយការតាក់តែងនិពន្ធទំនុកច្រៀងទៀត ច្បាស់ជាជួយឲ្យជំនាញទំនាក់ទំនងយើងឈានដល់កម្រិតមួយផ្សេងទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!
ចុចអាន៖ ហេតុផល ៤ យ៉ាងបញ្ជាក់ថាអ្នករៀនតន្រ្តីមានភាពទាក់ទាញជាងមនុស្សធម្មតា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


