KPT+
បើកប្រទេសឡើងវិញ ដើរលេងក្នុង-ក្រៅស្រុក លែងភ័យឆ្លងកូវីដ បើគោរពតាមលក្ខខណ្ឌទាំងនេះ
ប្រទេសជាច្រើនក្នុងតំបន់អាស៊ានចាប់ផ្ដើមបើកព្រំដែនជាបណ្តើរៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសដែលទទួលការចាក់វ៉ាក់សាំងរួចរាល់ ស្របពេលដែលកម្ពុជាក៏បើកប្រទេសពេញលេញដូចគ្នានៅថ្ងៃទី ១ ខែវិច្ឆិកានេះ។
ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ថៃ វៀតណាម និងសិង្ហបុរី បានចាប់ផ្តើមបើកខេត្តមួយចំនួនសម្រាប់ទទួលភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេស ក្នុងគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍ ក៏ដូចជាជួយស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយបិទខ្ទប់មួយរយៈធំកន្លងមក។
ក្នុងឱកាសដែលមានការអនុញ្ញាតឱ្យបើកទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ អ្នកជំនាញទូន្មានអ្នកដើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេសទាំងអស់ពិចារណាលើចំណុចប៉ុន្មានខាងក្រោម ដើម្បីថែរក្សាសុវត្ថិភាពសុខភាពពីការចម្លងនៃវីរុសកូវីដ-១៩៖
ចាំបាច់ត្រូវមានជែល និងអាល់កុលបាញ់តាមខ្លួន
មកទល់បច្ចុប្បន្ន វិទ្យាសាស្ត្ររកឃើញថា មនុស្សអាចឆ្លងជំងឺកូវីដ-១៩ តាមរយៈការប៉ះពាល់ជាមួយនឹងផ្ទៃនៃវត្ថុផ្សេងៗបាន ប៉ុន្តែវាមានហានិភ័យទាបនោះទេ។ ទោះបីហានិភ័យទាបមែន តែដើម្បីសុវត្ថិភាពខ្ពស់ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក បញ្ជាក់ឱ្យសម្អាតផ្ទៃផ្សេងៗ ជាមួយនឹងអាល់កុលជានិច្ច មុនពេលប៉ះពាល់។ ជាពិសេសអាល់កុលមានសារសំខាន់បំផុត ពេលអ្នកធ្វើដំណើរម្សាន្តតាមតំបន់នានា កំលុងបើកប្រទេសឡើងវិញ។ មួយវិញទៀត កុំភ្លេចឱ្យសោះ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ព្រោះវាជាការសម្អាតដ៏ល្អបំផុត។
ចាំបាច់ត្រូវពាក់ម៉ាស
អ្នកជំនាញណែនាំ គួរតែបន្តពាក់ ព្រោះលទ្ធផលនៃការសិក្សាបង្ហាញថា ការពាក់ម៉ាសអាចកាត់បន្ថយការរីករាលដាលនៃមេរោគ ហើយការចាក់វ៉ាក់សាំងមិនអាចការពារការឆ្លងទាំងស្រុងទេ។ ដរាបណាជំងឺរាតត្បាតនៅតែបន្ត ការពាក់ម៉ាសគឺជាខែលដ៏មានប្រសិទ្ធភាព និងចាំបាច់បំផុត។ សូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំង នៅតែមានហានិភ័យនៃការឆ្លងដែរ។
មិនថា អ្នកជាបុគ្គលចាក់វ៉ាក់សាំងពេញលេញក៏ដោយ ចំពោះករណីកិច្ចពាក់ម៉ាសត្រូវតែបន្តអនុវត្ត មិនអាចលើកលេងនោះទេ។ ជាពិសេស ប្រសិនអ្នកធ្វើដំណើរទៅលេងសិង្ហបុរី និងកោះបាលី ម៉ាសត្រូវបានទាមទារឱ្យពាក់នៅគ្រប់កន្លែងសាធារណៈទាំងអស់។
គួរចៀសវាងក្លឹបរាត្រី និងកន្លែងប្រគុំតន្ត្រី
សាស្ត្រាចារ្យ Zhang Ying Ying មកពីសកលវិទ្យាល័យជាតិសិង្ហបុរី ផ្ដល់ប្រសាសន៍ឱ្យភ្ញៀវទេសចរគ្រប់គ្នា បើមិនចង់ប្រថុយគ្រោះថ្នាក់ដោយសារកូវីដ-១៩ទេ គួរចៀសវាងក្លឹបរាត្រី ព្រោះជាទីតាំងចម្លងរហ័សណាស់។ ទិន្នន័យនៃប្រទេសជាច្រើននាពេលកន្លងមក រាល់ពេលភ្ញៀវចូលកម្សាន្តក្លឹប ដោយមិនព្រមពាក់ម៉ាស នឹងបង្កើនហានិភ័យរីករាលដាលខ្លាំងនិងលឿនផងដែរ ដោយសារការជួបជុំជិតស្និទ្ធគ្នាពេក។
គួរទទួលទានអាហារនៅហាងដែលមានបម្រើតុខាងក្រៅ
ការញ៉ាំអាហារនៅខាងក្រៅបន្ទប់បិទជិត ឬមានខ្យល់អាកាសធម្មជាតិគ្រប់គ្រាន់ អាចមានហានិភ័យតិចតួចពីការឆ្លងនៃមេរោគកូវីដ-១៩។ ប៉ុន្តែចងចាំផងដែរថា គួរកុំរួមតុជាមួយមនុស្សច្រើន និងកៀកៗគ្នាពេក វាអាចពិបាកក្នុងការគ្រប់គ្រងការរាលដាល ប្រសិនបើមានករណីឆ្លងម្នាក់ឬពីរនាក់ក្នុងចំណោមនោះ។
គួរចៀសវាងតំបន់ប្រជុំជន
ប្រសិនបើ ចង់ទេសចរទៅតំបន់ឆ្ងាយៗ ជាតំបន់មិនសូវមានមនុស្ស តើមានសុវត្ថិភាពជាងទីក្រុងធំៗមែនទេ?
តាមការសិក្សាស្រាវជ្រាវលើអត្រានៃការរីករាលដាលនៃកូវីដ-១៩ ត្បិតថានៅទីក្រុងមានខ្ពស់ជាងតំបន់ជនបទក៏ដោយ ប៉ុន្តែបើប្រៀបធៀបដង់ស៊ីតេប្រជាជន គេរកឃើញថា ចំនួនអ្នកឆ្លងមានប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណានេះក្ដី អាជ្ញាធរសុខាភិបាលសាធារណៈជុំវិញពិភពលោកបានផ្តល់អនុសាសន៍ឱ្យចៀសវាងតំបន់ដែលមានប្រជាជនកកកុញច្រើន ឬទីប្រជុំជន ព្រោះវាប្រឈមការរាលដាលងាយជាទីបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចូល ថៃ មិនចង់ធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមលក្ខខណ្ឌ ៧ ចំណុច នេះ
ចុចអាន៖ បើកប្រទេសទទួលភ្ញៀវទេសចរថ្ងៃនេះ ថៃ ព្រមានប្រជាជនកុំផឹកគ្រឿងស្រវឹងតាមទីសាធារណៈផ្ដេសផ្ដាស
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង