KPT+
ស្មុគការងារផ្ទះ ថែទាំកូនខ្លាំង វិធីសាស្ត្រទាំងនេះ អាចជួយបាន
ការងារកន្លែងធ្វើការផង កិច្ចការផ្ទះផង ណាមួយត្រូវមើលកូនទៀត រវល់នោះរវល់ រកតែពេលសម្រាប់ខ្លួនឯងគ្មាន។ គ្នាយើងអ្នកណាខ្លះកំពុងជួបរឿងបែបនេះខ្លះ? ហត់ណាស់មិនអ៊ីចឹង? ប៉ុន្តែហត់យ៉ាងណា រវល់យ៉ាងណា គួរមានពេលធ្វើឲ្យខ្លួនឯងមានសេចក្តីសុខខ្លះទៅ។

“Hello គ្រូពេទ្យ” មានវិធីសាស្ត្រពិសេស ងាយៗ ជួយគ្នាយើងបំបាត់ការនឿយហត់ ស្មុគស្មាញទាំងនេះ ត្រឹមតែ ១០ នាទីប៉ុណ្ណោះ។
១- ធ្វើខ្លួនឲ្យទំនេរ
ជីវិតយើងម្នាក់ៗ សុទ្ធតែកើតមកជាមួយនិងកាលវិភាគ ហេតុនេះសាកល្បងសម្រាកមួយភ្លែត មិនធ្វើអ្វីទាំងអស់ ត្រឹម ១០ នាទី។ អាចរកវិធីសាមញ្ញមួយដើម្បីជួយឲ្យអារម្មណ៍ស្រស់ស្រាយ អាចទម្រេតខ្លួនបន្តិច អានសៀវភៅកំប្លែងៗ សប្បាយៗ ជាដើម។
២- ជជែកលេងជាមួយមិត្តភក្តិ
ត្រឹម ១០នាទី គ្នាយើងច្បាស់ជាមិនអាចណាត់ជួបមិត្តភក្តិបានទេ។ យ៉ាងណាយើងនៅតែអាចទូរស័ព្ទទៅមិត្តភក្តិ ជជែកលេង និយាយពីរឿងសប្បាយៗណាមួយ។ ប្រធានបទគួរតែធ្វើជួយយើងអាចបន្ធូរអារម្មណ៍ ធ្វើឲ្យរំភើប ដូចជារឿងស្រីៗទូទៅចាប់អារម្មណ៍ខ្លាំង។ ចៀសវាងប្រធានបទណាធ្វើឲ្យស្មុគស្មាញ ព្រោះអាចនាំឲ្យយើងកាន់តែស្មុគលើសដើម។
៣- ម៉ាស្សា ធ្វើក្រចក
ទៅហាងម៉ាស្សា ឬហាងធ្វើកក់សក់ ធ្វើក្រចក មួយអាទិត្យម្តង ជារឿងល្អ អាចស្វែងរកកញ្ចប់សេវាកម្មរហ័ស ត្រឹម ១០នាទី អាចទាំងម៉ាស្សាជើង និងខ្នងផង លាបក្រចកផង ក្នុងពេលជាមួយគ្នា កាន់តែប្រសើរ។

៤- ដេកត្រាំក្នុងអាងទឹក
ជារឿងប្រសើរមួយ មានពេលខ្លះត្រាំខ្លួនក្នុងទឹកក្តៅឧណ្ហៗ ព្រោះអាចបន្ធូរអារម្មណ៍ ដោយដុសខ្លួនជាមួយពពុះសាប៊ូទន់ៗ មានក្លិនក្រអូបប្រហើរ ហើយចាក់ចំរៀងតិចៗ កាន់តែជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ មានសេចក្តីសុខមួយកម្រិតទៀត។
៥- បើកឡានមើលទេសភាព
ចេញទៅក្រៅ មើលទេសភាព ដូចជា បើកឡានតាមផ្លូវស្អាតៗ ស្រលះៗក្នុងទីក្រុង ឬក្បែរៗផ្ទះក៏ជារឿងល្អម្យ៉ាង។ ស្តាប់ចំរៀងពីរោះៗតាមវិទ្យុ ឬចាក់ផ្ទាល់ ហើយច្រៀងឲ្យខ្លាំងៗ តាមចំរៀងបទយើងចូលចិត្ត។
៥- បំភ្លេចរឿងសម្រកទម្ងន់
បណ្តោយខ្លួនតាមចិត្តចង់បន្តិចទៅ គ្មានខុសខាតអីប៉ុន្មានទេ។ ញ៉ាំនំខេក ឬនំដែលឆ្ងាញ់ៗបន្តិចបន្តួច ដើម្បីទទួលអារម្មណ៍រីករាយ។ ញ៉ាំអ្វីយើងចូលចិត្ត បើអាចធ្វើឲ្យសប្បាយរីករាយ ឡើងទម្ងន់បន្តិចមានអីគួរឲ្យខ្លាច។
៦- ទិញឥវ៉ាន់ចង់បាន
មិនមែនចាំបាច់ជិះឡានផ្លូវឆ្ងាយ ដើម្បីទៅកាន់ផ្សារទំនើបរកទិញឥវ៉ាន់ឯណា។ សម័យនេះ គ្រាន់តែអង្គុយមុខកុំព្យូទ័រ ឬប្រើទូរស័ព្ទ មើលទិញទំនិញតាម Online ជាវិធីងាយស្រួល និងពេញនិយម។ គ្នាយើងអាចមើលរបស់ប្រើប្រាស់យើងចង់បាន ដូចជា កាបូប សម្លៀកបំពាក់ គ្រឿងសម្អាង ជាដើម។ បែបនេះអាចជួយឲ្យរីករាយដូចគ្នា។
៧- អានសៀវភៅ
អាចអានប្រលោមលោកខ្លីៗ សរសេរដោយអ្នកនិពន្ធយើងចូលចិត្ត គួរជារឿងកំប្លែងខ្លីៗ ឬអាចលើអ៊ីនធឺណែតក៏បាន។ ប្រសិនហើយជាអត្ថបទទាក់ទងភាពជាឪពុកម្តាយ ឬភាពជាម្តាយ ត្រូវប្រាកដថាមិនធ្វើឲ្យយើងស្មុគស្មាញ។ រកអត្ថបទណាសប្បាយៗ ធ្វើឲ្យកម្សាន្តចិត្ត សមនឹងពេលវេលាយើងចំណាយពេលអានវា។
៨- ផឹកតែបន្ធូរអារម្មណ៍
តែ ជាភេសជ្ជៈមានប្រសិទ្ធភាព អាចកម្ចាត់ភាពតានតឹងដ៏អស្ចារ្យ។ តែក្តៅឧណ្ហៗមួយពែង អាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ជួយបន្ធូរអារម្មណ៍បានភ្លាមៗ។
៩- ឆែកអ៊ីនធឺណែត
១០នាទី ប្រហែលជាមិនអាចអោយអ្នកមើលរឿងភាគ ឬរឿងវែងៗបានក៏ពិតមែន ប៉ុន្តែអាចមើលរឿងកំប្លែងខ្លីៗលើ Youtube ឬអាចរកមើលអ្វីយើងចូលចិត្តលើបណ្តាញសង្គមក៏បាន។
ទាំងនេះជាវិធីសាស្ត្រសាមញ្ញៗ អាចផ្តល់ក្តីសុខចំពោះខ្លួនយើង មិនត្រឹមតែអាចកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ ថែមទាំងជួយជំរុញចិត្ត ដើម្បីបន្តការងារប្រចាំថ្ងៃទៀតផង៕
ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ឯក្មេងពេករឹតតែជួបបញ្ហាទៀត
ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


