សុខភាព
សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
ការទទួលបានកូនភ្លោះ គឺជារឿងល្អសម្រាប់ម្តាយដែលចង់បាន។ សម្រាប់អ្នកដែលមានកូនភ្លោះ ពេលខ្លះអាចមកពីហ្សែនជាមួយគ្រួសារអ្នក។ ប្រសិនបើអ្នកម្តាយដែលកំពុងពពោះ ហើយមានចម្ងល់ថា តើខ្លួនពិតជាមានកូនភ្លោះក្នុងផ្ទៃពិតប្រាកដឬយ៉ាងណា។
សញ្ញាទាំង ៦ ខាងក្រោមនេះ នឹងបង្ហាញច្បាស់ៗថា អ្នកម្ដាយកំពុងមានកូនភ្លោះក្នុងផ្ទៃ ៖
១ ឡើងទម្ងន់លឿន
ក្នុងពេលមានផ្ទៃពោះ ត្រូវចេះសង្កេតមើលប្រសិនបើអ្នកឡើងទម្ងន់លឿន។ ជាពិសេសក្នុងរយៈពេល ៣ ខែដំបូង ប៉ុន្តែវាក៏អាចបណ្តាលមកពីម្តាយឡើងទម្ងន់ឬមកពីការញ៉ាំផងដែរ។ ដូច្នេះត្រូវចេះសង្គេតពីទម្ងន់របស់ខ្លួន ក្នុងនាមជាអ្នកម្ដាយមួយរូប។
២ ទំហំពោះធំកាន់តែច្រើន

ការមានផ្ទៃពោះបើមានទារកមកចាប់កំណើតតែម្នាក់ ជាធម្មតាពេលយើងឆ្លុះអេកូតែងឃើញមុខមាត់កូនច្បាស់ ក្នុងកំឡុងពេល ៥ ខែ។ ប៉ុន្តែសម្រាប់ផ្ទៃពោះភ្លោះ អាចកើនទំហំពោះលឿនដូចជា ពោះ៣ ខែ ប៉ុន្តែមានទំហំពោះដូច ៥ ខែឬ ការឆ្លុះអេកូក៏អាចមិនសូវច្បាស់ពីមុខមាត់កូនដែរ។
៣ ប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរជាងមនុស្សមានផ្ទៃពោះកូនមួយ
ជារឿយៗអ្នកមានប្រតិកម្មអាឡ័កស៊ីទៅនឹងក្រពះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន ដែលប្រែប្រួលពីមនុស្សម្នាក់ទៅក្រពះ ប៉ុន្តែក្នុងករណីមានប្រតិកម្មធ្ងន់ធ្ងរ វាអាចបណ្តាលមកពីការមានផ្ទៃពោះភ្លោះ។

៤ ទារកក្នុងផ្ទៃបត់បែនលឿនជាងធម្មតា
នៅពេលពោះកាន់តែធំ ទារកនឹងចាប់ផ្តើមលូតលាស់ ហើយផ្លាស់ទីទៅក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីម្តាយដែលមានផ្ទៃពោះកូនភ្លោះ ប្រសិនបើសង្កេតឃើញញឹកញាប់ដូចជា ទារកមានភាពបត់បែនខ្លាំង ហើយញឹកញាប់ជាងការមានផ្ទៃពោះតែមួយ។ នោះសបញ្ជាក់ថា អ្នកមានកូនភ្លោះហើយ!
៥ ចង្វាក់បេះដូងលោតគឺជាសញ្ញាប្រាប់
ចង្វាក់បេះដូងលោតត្រូវបានរកឃើញនៅក្នុងរយៈពេលខ្លីមួយនៃពេលវេលា។ នេះមិនប៉ះពាល់ដល់ម្តាយទេ ប៉ុន្តែចំពោះកូនភ្លោះ។ ចង្វាក់បេះដូងលឿនជាងមុន ព្រោះបេះដូងត្រូវខិតខំបូមឈាម ដើម្បីធ្វើឲ្យប្រសើរឡើងនូវការលូតលាស់របស់ទារកភ្លោះ។

៦ កម្រិតឈាមខ្ពស់ជាងធម្មតា
អ្នកដែលពិនិត្យរកអ័រម៉ូនក្នុងរាងកាយ ត្រូវបានគេរកឃើញថាមានអត្រាឈាមខ្ពស់ជាងម្តាយដែលមានផ្ទៃពោះតែមួយនេះជាសញ្ញាមួយទៀត ដែលម្តាយអាចមានកូនភ្លោះក្នុងផ្ទៃ។
តើអ្នកម្តាយរូបណាកំពុងមានកូនភ្លោះក្នុងផ្ទៃនិងមានរោគសញ្ញាបែបនេះ? ប្រសិនបើអ្នកមានរោគសញ្ញាបែបនេះ វាត្រូវបានគេណែនាំឲ្យស្វែងរកដំបូន្មានវេជ្ជសាស្ត្រភ្លាមៗ ដើម្បីឲ្យអ្នកអាចថែរក្សាខ្លួនឯងបានល្អជាងមុន។ ដើម្បីមានសុខភាពល្អទាំងម្ដាយនិងទារកដែលមិនទាន់កើត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលក្តៅខ្លួន ក្នុងអំឡុងពេលមានផ្ទៃពោះ!
ចុចអាន៖គ្រោះថ្នាក់នៃការបង្ករោគលើទារកក្រោមអាយុ ២៨ថ្ងៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


