Connect with us

KPT+

អាថ៌កំបាំង​ទាំង ១៣ នៃ​ពណ៌​ត្នោត​ដែល​គ្រប់គ្នា​កម្រ​ដឹង

បានផុស

នៅ

ត្នោត ជា​ពណ៌​ដែល​ពុំសូវ​មាន​ការ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​ក្នុង​ចំណោម​ពណ៌​នានា។ មនុស្ស​ជា​ច្រើន​ចាត់ទុក​ពណ៌​នេះ ជា​ពណ៌​អាប់អួ​មួយ ហើយ​គេ​មិន​និយម​ជ្រើសរើស​មក​ប្រើ​ឡើយ។

យ៉ាងណា​មិញ​ពណ៌ត្នោត មាន​អត្ថន័យ​ផ្សេងគ្នា​តាម​បណ្ដា​ប្រទេស និង​វប្បធម៌​តំបន់​រៀង​ខ្លួន។ វប្បធម៌​ខ្លះ ជឿ​ថា​ពណ៌​នេះ​តំណាង​អពមង្គល ប៉ុន្តែ​វប្បធម៌​ខ្លះ​ទៀត ចាត់ទុក​ជា​ពណ៌​ល្អ​ទៅវិញ។

ខាងក្រោម​ជា ការពិតទាំង ១៣ នៃ​ពណ៌ត្នោត​ដែល​គ្រប់គ្នា​អាច​មិនទាន់ដឹងនៅឡើយ៖

១.  ពណ៌ត្នោត​មាន​អត្ថន័យ​ដូច​នឹង​ការ​ស្លាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ព្រោះ​វា​ជា​ពណ៌​ស្លឹក​ឈើ​ងាប់​ឬ​ជ្រុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជន​ជាតិ​ដើម​អាមេរិកាំង​ជឿ​ថា ពណ៌ត្នោត​ជា​ពណ៌នៃការមានលើវិន័យខ្លួននឯង។

៣. នៅ​ភាគ​ខាងលិច ប្រសិន​បើ​ប្រើកាបូបដាក់ពណ៌ត្នោត នោះមានន័យថា អ្នក​ជា​មនុស្ស​ដែល​យក​អាហារ​ថ្ងៃត្រង់​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ។

៤. ពណ៌ត្នោត​ត្រូវ​បាន​តំណាង​ឲ្យ​ផែនដី ពីព្រោះ​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​លើ​ដី​សុទ្ធសឹង​តែ​មាន​ពណ៌​នេះ។

៥. ទស្សនវិទូ​ពណ៌​ឲ្យ​ដឹង​ថា ពណ៌ត្នោត​ត្រូវ​បាន​បង្កើត​ដោយ​ការ​លាយ​នៃ​ពណ៌​ទាំងអស់​ជាមួយគ្នា។

. ផ្អែក​ខាង​ចិត្តសាស្ត្រ ពណ៌​នេះ​តំណាង​ឲ្យ​គ្រួសារ សេចក្ដី​សុខ និង​ស្ថេរភាព។ វា​ក៏​ជា​ពណ៌​តំណាង​ការ​លើកទឹកចិត្ត និង​ការ​ចង់​បាន​ទ្រព្យសម្បត្តិ។

៧. ចំពោះ​មនុស្ស​ណា​ដែល​មាន​ភ្នែក​ពណ៌ត្នោត ត្រូវ​បាន​ចាត់ទុកជា​បុគ្គល​មាន​ភាព​ច្នៃប្រឌិត​ប្រកប​ដោយ​ភាព​ទាក់ទាញ​និង​មាន​ទំនុកចិត្ត​ខ្ពស់។

៨. សូកូឡា​មានពណ៌ត្នោត ព្រោះថាគ្រឿងផ្សំសំខាន់របស់វា គឺ​គ្រាប់​សណ្តែក​កាកាវ​ក៏​មាន​ពណ៌ត្នោត​ដែរ។

៩. រហូត​មក​ដល់មុនឆ្នាំ ១៩២៥ ពណ៌ត្នោត​នៅ​ក្នុង​ថ្នាំលាប​និង​ថ្នាំ​ជ្រលក់​ត្រូវ​បាន​ផលិត​ចេញ​ពី​ដី​បរិវេណ​ផ្នូរ​ម៉ាំមី​របស់​អេហ្ស៊ីប​បុរាណ!

១០. ស្ករត្នោត​ជា​ស្ករ​មិន​សុទ្ធ ដែល​មាន​សារធាតុ​ស្ករ​អំពៅច្រើន។

១១. អ្នក​អាច​នឹង​មាន​បញ្ហា​សុខភាព ប្រសិន​បើ​ទឹក​នោម​មាន​​ពណ៌ត្នោត។ ទោះបី​ជា​អាហារ​ខ្លះ​ដូចជា​ពពួក​សណ្ដែក​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ពណ៌​ត្នោត តែ​វាអាច​ជា​រោគសញ្ញានៃជំងឺរលាកថ្លើម ហូរ​ឈាម​ក្នុង​បំពង់​បង្ហួរនោម ឬ​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។

១២. ជនជាតិ​ជប៉ុន​មិនមានពាក្យប្រើសម្រាប់ពណ៌ត្នោតទេ។ នៅ​ពេល​ពួកគេ​ចង់​ពិពណ៌នា​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ពណ៌​នេះ គេ​និយាយ​ជា​ឃ្លា​ភ្ជាប់​តែម្ដង។

១៣. ពណ៌ត្នោត​នៅ​ក្នុង​សុបិន​ច្រើន​តែ​ជា​ប្រផ្នូល​ពី​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE FACT SITE

ចុចអាន៖រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ

ចុចអាន៖គន្លឹះ​ទាំង ៥ ដើម្បី​ក្លាយ​អ្នក​និពន្ធ​ឆ្នើម​​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម