KPT+
ហេតុអ្វីអ្នកខ្លះអាចល្អជាមួយអ្នកដទៃច្រើនជាងជាមួយមនុស្សដែលខ្លួនស្រលាញ់?
ឥរិយាបថរបស់យើងផ្លាស់ប្ដូរជុំវិញមនុស្សផ្សេងគ្នា ហើយយើងខ្លួនឯងប្រហែលជាមិនដឹងពីវាទេ។ ក្នុងករណីនេះក្រុមអ្នកវិទ្យាសាស្ត្របានសិក្សានិងពន្យល់ពីយន្តការនូវអ្វីដែលយើងធ្វើ និងនិយាយ។ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាង ៣ ទសវត្ស សាស្ត្រាចារ្យចិត្តវិទ្យា Deborah South Richardson បានរកឃើញពីមូលហេតុ ហេតុអ្វីបានជាឥរិយាបថរបស់យើងប្រែប្រួលអាស្រ័យលើមនុស្សជុំវិញខ្លួន ហើយតើអ្វីដែលជំរុញឲ្យមានការផ្លាស់ប្ដូរឥរិយាបថនោះ?

១. យល់ថាមនុស្សដែលយើងស្រលាញ់អាចទ្រាំនឹងចរិតយើងបាន
យើងប្រហែលជាធ្លាប់ចំណាយពេលវេលាច្រើនជាមួយមនុស្សដែលមិនស្គាល់គ្នា ឬមនុស្សចម្លែក។ មិនថានៅកន្លែងធ្វើការឬនៅសាលាទេ ជារឿយៗយើងត្រូវបង្ហាញទឹកមុខរីករាយនៅចំពោះមុខអ្នកដទៃ និងត្រូវប្រកាន់អាកប្បកិរិយាសមរម្យ ឬសាមញ្ញ ព្រោះចង់បង្ហាញចរិយាល្អនិងសីលធម៌នៅចំពោះមុខគេ។ ប៉ុន្តែពេលដែលត្រលប់ទៅផ្ទះវិញ ពេលបានជួបក្រុមមនុស្សដែលយើងជិតស្និទ្ធ យើងនឹងបានធូរស្បើយភ្លាមៗដោយមិនចាំបាច់សម្ដែងដូចនៅខាងក្រៅឡើយ។ ការធ្វើជាខ្លួនឯងនៅផ្ទះមានន័យថា បង្ហាញចរិតរបស់យើងទាំងល្អនិងអាក្រក់។ ការសិក្សាមួយបញ្ជាក់ថា យើងងាយនឹងបញ្ចេញកំហឹងដោយមិនដឹងខ្លួនចំពោះមនុស្សដែលខ្លួនមានអារម្មណ៍ជិតស្និទ្ធបំផុត ព្រោះយើងជឿជាក់ថា ទំនាក់ទំនងជាមួយពួកគេមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីស៊ូទ្រាំ។ យើងកាន់តែជិតស្និទ្ធនិងកាន់តែទុកចិត្តប៉ុណ្ណា យើងកាន់តែបញ្ចេញចរិតពិតប៉ុណ្ណោះ។
២. អារម្មណ៍មិនសូវមានសុវត្ថិភាពក្នុងការធ្វើជាខ្លួនឯងនៅកាន់មនុស្សថ្មី

នៅពេលជួបមនុស្សថ្មី យើងប្រាកដជាមិនសូវហ៊ានបង្ហាញអារម្មណ៍ពិតទៅកាន់គេឡើយ។ ពួកគេអាចស្មានដឹងចិត្តយើងខ្លះៗ លុះត្រាតែតែទំនាក់ទំនងយើងនិងគេអភិវឌ្ឍកាន់តែស៊ីជម្រៅប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅពេលដែលមនុស្សជាទីស្រលាញ់របស់យើងធ្វើអ្វីមួយដែលធ្វើឱ្យឆាប់ខឹង យើងអាចបញ្ចេញកំហឹងឬអត់ទោសតាមអារម្មណ៍ តាមពិតដោយសារតែយើងជិតស្និទ្ធនឹងសមាជិកគ្រួសារខ្លួនឯងខ្លាំង។
៣. អាចអត់ឱនឲ្យភាពអវិជ្ជមានរបស់មនុស្សយើងនៅជាមួយ
មនុស្សនៅជាមួយគ្នារាល់ថ្ងៃ និងមនុស្សយូរៗជួបម្ដង ច្បាស់ណាស់អារម្មណ៍ខុសគ្នា។ យើងអាចចាប់ផ្ដើមស្អប់ឬខឹងមិត្តរួមបន្ទប់ឬសមាជិកគ្រួសារភ្លាមៗ តែមិនយើងមិនបង្ហាញដាចើ់ជាមួយមនុស្សស្គាល់គ្នាថ្មី។ យ៉ាងណាក្ដី ប្រសិនបើមានអារម្មណ៍តានតឹងជាមួយមនុស្សជិតដិត ត្រូវអត់ធ្មត់នឹងអ្វីដែលយើងមិនចូលចិត្តជាមុនសិន។ គួរចំណាយពេលជាមួយនរណាម្នាក់ឲ្យបានកាន់តែច្រើន នោះយើងអាចអត់ឱននូវភាពអវិជ្ជមានឬអធ្យាស្រ័យឲ្យគេបានខ្លះ។ តាំងសតិ ពិចារណាឲ្យបានល្អិតល្អន់ពីចរិតរបស់យើង នោះយើងនឹងមិនក្លាយជាមនុស្សចម្លែកនៅពេលបានជួបនរណាម្នាក់ទៀតឡើយ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សេពគប់មនុស្ស ៧ ប្រភេទនេះ ដូចដាក់ថ្នាំពុលឲ្យជីវិតអន់ថយ
ចុចអាន៖ ជីវិតហត់នឿយណាស់ សន្សំកម្លាំងតស៊ូវិញ កុំទៅវាយប្រហារគ្នា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


