KPT+
វប្បធម៌តឹងរ៉ឹង ទាំង ៦ របស់ ថៃ ត្រូវដឹងច្បាស់ មុនទៅប្រទេសនេះ
ប្រទេសនីមួយៗមានវប្បធម៌ និងរបៀបធ្វើរៀងៗខ្លួន ថៃក៏មិនខុសគ្នាដែរ។ ជនជាតិថៃ ជាធម្មតាមានភាពរួសរាយរាក់ទាក់ សុភាពរាបសារ ពួកគេស្វាគមន៍គ្នាទៅវិញទៅមកដោយគោរព ហើយឆាប់សុំទោសចំពោះរឿងតូចតាចបំផុត។
ប្រសិនបើអ្នកបានទៅប្រទេសថៃ នោះអ្នកប្រាកដជាធ្លាប់បានឮ ពីការណែនាំជាមូលដ្ឋានមួយចំនួន សម្រាប់សុជីវធម៌របស់ជនជាតិពួកគេ ដូចជាការនិយាយស្ដីទៅកាន់មនុស្សចាស់ កុំលើកជើងដាក់លើតុ និងកុំសាក់រូបព្រះពុទ្ធ នៃផ្នែកមិនសមរម្យ ណាមួយលើរាងកាយ។
យ៉ាងណាមិញដើម្បីកាន់តែច្បាស់ ខាងក្រោមនេះ ជាវប្បធម៌ថៃចំនួន ៦ ដែលអ្នកត្រូវដឹងមុនទៅ។
១ គោរពព្រះសង្ឃ

ព្រះសង្ឃត្រូវបានគេគោរពយ៉ាងខ្លាំងនៅប្រទេសថៃ ហើយការសើចចំអកជាកំហុសដ៏ធំ។ ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវសាធារណៈ មានកៅអីអាទិភាពសម្រាប់តែព្រះសង្ឃប៉ុណ្ណោះ។ ប្រសិនបើអាសនៈត្រូវបានយកទាំងអស់ ត្រូវប្រាកដថា ជាអ្នកដំបូងគេ ដែលផ្ដល់កៅអីដល់ព្រះសង្ឃ។ ចំណែកស្ត្រី កុំនិយាយឬទាក់ទងនឹងព្រះសង្ឃ បើចង់ធ្វើបុណ្យ ក៏ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ។
២ ស្ថានភាពនិងការគោរព

នេះជាអាថ៌កំបាំងដែលពុំសូវមានអ្នកដឹង ពីទំនៀមទម្លាប់នៃរឿងនេះទេ ប៉ុន្តែស្ថានភាពគឺសំខាន់ណាស់ សម្រាប់ពួកគេ។ អ្នកប្រហែលជាធ្លាប់បានឮ អំពីគំរូដូចជា ឪពុកម្តាយជនជាតិអាស៊ីចង់ឲ្យកូនរបស់ពួកគេ ទៅសាកលវិទ្យាល័យដ៏មានកិត្យានុភាព បន្ទាប់មកទទួលបានការងារដែលមានប្រាក់ខែខ្ពស់។ “តើអ្នកធ្វើអ្វី សម្រាប់ការរស់នៅនោះ?” ជាសំណួរទូទៅនៅរាល់ការជួបជុំគ្រួសារ ឬការជួបជុំគ្នានៃប្រភេទមួយចំនួន ក្នុងទំនៀមទម្លាប់ថៃ។ បើអ្នកមានការងារល្អ អ្នកនឹងមានជីវិតប្រសើរឬត្រូវគេលើកដំកើង។
ជាធម្មតា អ្នកចាស់ជាងគេនឹងបង់ប្រាក់ ឬជួនកាលអ្នករកបានខ្ពស់បំផុត នឹងឈានជើងចូល។ អ្នកប្រហែលជាបានជួបក្រុមអ្នកញ៉ាំអាហារ ដែលកំពុងជជែកគ្នាអំពីអ្នកណាគួរបង់ប្រាក់។ ទាំងអស់នេះ គឺអំពីស្ថានភាព ជាក់លាក់នៅថៃ។
៣ គ្រួសារដំបូង

បងប្អូនជីដូនមួយ ត្រូវបានចាត់ទុកជាបងប្អូនបង្កើត ដូច្នេះកុំភ្ញាក់ផ្អើល ពេលអ្នកស្រុកប្រាប់រឿងនេះ។ វាជារឿងធម្មតាទេដែលសមាជិកគ្រួសារថៃភាគច្រើនរស់នៅជិតគ្នា។ ពេលឪពុកម្តាយចេញទៅធ្វើការ កូនៗត្រូវទុកចោលនៅផ្ទះជាមួយសមាជិកគ្រួសារផ្សេងទៀត ដូចជាជីដូនជីតាឬបងប្អូន។ នៅពេលក្មេងជំនាន់ក្រោយកាន់តែចាស់ ពួកគេរំពឹងថា នឹងជួយមនុស្សចាស់ទាំងផ្នែកហិរញ្ញវត្ថុ ឬរជួយពួកគេនៅរឿងផ្សេងដែលអាចធ្វើបាន។
៤ ផ្តល់ឲ្យ និងរក្សាទុកមុខ

ប្រសិនបើអ្នកទៅលេងទីក្រុងដូចជាបាងកក ឈៀងម៉ៃ ឬភូកេត ជនជាតិថៃភាគច្រើនអាចនិយាយភាសាអង់គ្លេសបានខ្លះ។ ប៉ុន្តែកុំរំពឹងថា ពួកគេនឹងឆ្លើយស្មោះត្រង់នឹងអ្នកទាំងស្រុង។ ភាគច្រើន ពួកគេចូលចិត្តធ្វើដោយប្រយោល ដោយសារតែពួកគេចង់ “រក្សាមុខមាត់” ឬមិនធ្វើប៉ះពាល់ឲ្យដល់អារម្មណ៍របស់អ្នកដទៃ។ សូមចងចាំចំណុចនេះ នៅពេលទំនាក់ទំនងជាមួយប្រជាជនថៃ ហើយព្យាយាមកុំនិយាយចំៗជាមួយពួកគេ។
នៅលើកំណត់សម្គាល់នោះ ជនជាតិថៃស្អប់ការប្រឈមមុខគ្នា ជាពិសេសនៅពេលដែលអ្នកលើកសំឡេងខ្លួនឯង។ ការលើកសសំឡេងរបស់អ្នក ទៅកាន់នរណាម្នាក់ មិនមែនជាសំដីសុភាពរាបសារនោះទេ។ មនុស្សនឹងមើលមកអ្នកដោយហេតុផលខុស។ ប្រសិនបើមានបញ្ហាកើតឡើង សូមរក្សាភាពស្ងប់ស្ងាត់ និងសុំទោស បន្ទាប់មកឈរលើមូលដ្ឋានរបស់អ្នក ហើយព្យាយាមមិនបង្កបញ្ហាបន្ថែម។
៥ គ្មានការប៉ះ

នៅប្រទេសថៃ សូមរក្សាដៃអ្នកផ្ទាល់ ការប៉ះរាងកាយអ្នកណាម្នាក់ ត្រូវបានគេចាត់ទុកថា ជាមនុស្សស្និទ្ធស្នាល ហើយការស្ទាបក្បាលគឺជារឿងមិនគួរធ្វើ ប្រសិនបើអ្នកមិនស្គាល់គេ។ តាមវប្បធម៌ មិនត្រូវប៉ះក្បាលនរណាម្នាក់ឡើយ លុះត្រាតែពួកគេជាកូនរបស់អ្នក ឬអ្នកដ៏ទៃ។ ប្រសិនបើអ្នកឃើញនរណាម្នាក់ធ្វើបែបនេះ ទំនងជាពួកគេជិតស្និទ្ធគ្នា។ ដូច្នេះ វាមិនមែនជាគំនិតល្អទេ ក្នុងការប៉ះក្បាលនរណាម្នាក់ ដោយគ្មានការអនុញ្ញាត ឬសូម្បីតែហុចអ្វីមួយពីលើក្បាលរបស់គេ។
ជាការពិត ទំនៀមទម្លាប់នេះត្រូវបានចាត់ទុកថា ជារឿងមិនគោរពនៅក្នុងប្រទេសថៃ ជាពិសេសប្រសិនបើពាក់ព័ន្ធនឹងមនុស្សចាស់។ ទង្វើនេះ អាចជារឿងសាមញ្ញសម្រាប់ជនបរទេស ប៉ុន្តែមិនមែនចំពោះជនជាតិថៃឡើយ។
៦ អបិយជំនឿមានច្រើន

ទិញផ្ទះ? រៀបការ? មានអ្វីខុសក្នុងជីវិតរបស់អ្នក? ទាំងអស់មកពីអ្វីដែលយើងមើលមិនឃើញ។ នេះជាកន្លែងដែលព្រះសង្ឃ ឬគ្រូទាយបានធ្វើ។ តើពេលណាជាពេលល្អបំផុត ដើម្បីរៀបការ? តើផ្ទះយើងបែរមុខទៅខាងជើង ឬខាងត្បូង? តើលេខទូរស័ព្ទអ្វីខ្លះ ដែលគួរចៀសវាង (ឥទ្ធិពលនៃវប្បធម៌ចិន)?
ជាធម្មតាជនជាតិថៃ នឹងសុំដំបូន្មានអំពីអ្វីដែលត្រូវដាក់ឈ្មោះកូន ដែលទើបនឹងកើតរបស់ពួកគេ។ ជាឧទាហរណ៍ “កូនស្រីរបស់យើងត្រូវបានសម្រាលថ្ងៃនេះ។ តើយើងគួរដាក់ឈ្មោះនាងថាម៉េច?”
យ៉ាងណាមិញ វប្បធម៌ឬទំនៀមទម្លាប់នេះ គឺស្រដៀងតែខ្មែរយើងមួយចំនួន ហើយវាក៏មិនខុសគ្នាអីប៉ុន្មាននោះទេ។ ទន្ទឹមនោះ ខណៈយើងមានគម្រោងទៅលេង ឬមានកិច្ចការសំខាន់ត្រូវទៅ ក៏គួរដឹងឲ្យបានច្បាស់ និងលម្អិតសិនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ
ចុចអាន៖ស្ថាបនិក ៥ រូប ស្លាប់ក្រោមស្នាដៃច្នៃប្រឌិតខ្លួនឯង ខណៈសាកល្បងខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


