KPT+
បើពិតជាមានទម្លាប់ទាំងនេះ ទោះសមត្ថភាពស្ទើរ អាចជោគជ័យបាន
មនុស្សជោគជ័យមិនកំណត់ លើបទពិសោធន៍ច្រើន ឬទាល់តែមានសមត្ថភាពខ្លាំងនោះទេ។ ខណៈដែលគ្នាយើងមានលក្ខណៈសម្បត្តិទាំងប៉ុន្មាននេះ នោះអាចរាប់ថា ជោគជ័យជាងពាក់កណ្ដាលទៅហើយ។
គោរពអ្នកដទៃ
ការគោរពអ្នកដទៃប្រៀបដូចជាការឲ្យតម្លៃខ្លួនឯងដូចគ្នា ព្រោះវាជាតម្លៃដែលមនុស្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់តាមខ្លួនជានិច្ច។ កាលណាមនុស្សម្នាក់ចេះគោរពអ្នកដទៃ នោះការគោរពមកខ្លួនរមែងសងត្រឡប់មកវិញ។
គោរពពេលវេលា
ប្រកាន់ខ្ជាប់ពេលវេលា ប្រៀបដូចការគោរពខ្លួនឯង និងអ្វីៗដែលនៅជុំវិញខ្លួន។ អ្នកដទៃនឹងឲ្យតម្លៃនរណាម្នាក់ តាមកម្រិតដែលអ្នកនោះចេះឲ្យតម្លៃពេលវេលាដូចគ្នា។
គិតវិជ្ជមានជានិច្ច
ច្បាប់ស្រូបទាញនិយាយថា យើងនឹងទទួលបាននូវអ្វីដែលយើងគិត។ ដូច្នេះនៅពេលដែលយើងចាប់ផ្ដើមគិតអ្វីៗក្នុងភាពវិជ្ជមានច្រើន នោះភាពអវិជ្ជមាននឹងមានឥទ្ធិពលតិចលើជីវិតយើង។
ជឿជាក់លើខ្លួនឯង

មានទំនុកចិត្តលើខ្លួនពិតជាចាំបាច់ ព្រោះបើគ្មានភាពជឿជាក់លើខ្លួនឯង មនុស្សម្នាក់ៗពិបាកនឹងធ្វើអ្វីឲ្យជោគជ័យណាស់។ ភាពជឿជាក់ ជាគន្លឹះនាំឲ្យហ៊ានសម្រេចចិត្ត និងហ៊ានធ្វើ ទោះបីជីវិតធ្លាក់ដល់ណាក៏ដោយ។
មានគោលដៅជីវិតច្បាស់
ទោះបីជាយើងនៅមិនទាន់មានបទពិសោធន៍ចាស់ក៏ពិតមែន ប៉ុន្តែបើមានគោលដៅជីវិតច្បាស់លាស់ យើងនឹងទទួលបានជោគជ័យឆាប់ៗ។ ខណៈយើងចេះកំណត់ពីគោលដៅរបស់ខ្លួន យើងក៏ដឹងថា ខ្លួនត្រូវធ្វើអ្វីបន្ទាប់ទៀត ដោយមិនបណ្ដោយឲ្យអ្វីៗកន្លងហួសទៅគ្មានប្រយោជន៍។
ចេះទទួលការកែលម្អ

លើលោកនេះគ្មានអ្នកណាល្អឥតខ្ចោះ រឹតតែគ្មាននរណាមិនចេះធ្វើខុសដែរ។ មនុស្សវិជ្ជមានរមែងទទួលកំហុសដើម្បីអភិវឌ្ឍឲ្យក្លាយជាភាពជោគជ័យ។ ហេតុនេះ ការបើកចិត្តការទទួលយកការកែលម្អពីអ្នកដទៃ ជាមេរៀនដែលជួយខ្លួនឲ្យបានទៅមុខជានិច្ច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Budding Optimist
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


