KPT+
ស្គាល់ចំណុចទាំងនេះ ជឿថាអ្នកនឹងគេងលក់ស្រួល
គេងមិនលក់ ជាបញ្ហាដែលមនុស្សសម័យនេះកំពុងជួបប្រទះញឹកញាប់។
តើមានវិធីដោះស្រាយដែរឬទេ?

មាន! វិធីរួមមាន៖
១. ដកចោលគំនិតមិនល្អចេញពីការគិត
ស្ត្រេសក៏អាចធ្វើឱ្យយើងគេងមិនបានលក់ស្រួលដែរ។
មុនពេលចូលគេង គួរសរសេរបញ្ហាព្រួយបារម្ភនានា ដែលយើងកំពុងជួបប្រទះ និងញែកវាចេញជាពីរ មួយកិច្ចការដែលចំាបាច់ និងមួយទៀតកិច្ចការប្រចាំថ្ងៃដែលត្រូវដោះស្រាយមុន ហើយអ្វីទៅដែលត្រូវដោះស្រាយបន្ទាប់។ កុំប្រមូលគ្រប់យ៉ាងមកដាក់ក្នុងខួរពេលចូលដំណេក សឹមភ្ញាក់ ចាំគិតទៀត។
២. ព្យាយាមដកដងើ្ហមពី ៧ទៅ៨ដង

នេះគឺជាបច្ចេកទេសនៃការដកដង្ហើមបែប yogic ដែលជាជំនួយធ្វើឱ្យគេងលក់ស្រួល។ លំហាត់នេះក៏ជាការឆ្លើយតបនឹងអារម្មណ៍តឹងតែងរបស់យើងផងដែរ។ សាកល្បង ដកដង្ហើមចូលឱ្យបាន៤ដង ទប់ចំនួន៧ នឹងដកចេញចំនួន៨ ដងទៀត នោះយើងនឹងទទួលអារម្មណ៍ថា ខ្លួនកំពុងសម្រាកលំហែហើយ។
៣. ស្ដាប់រឿងនិទាន
ជាការចងចាំដល់ល្អមួយ ដែលយើងបានស្ដាប់ការនិទានរឿងពីនរណាម្នាក់មុនពេលចូលគេង ឬគិតដល់និទាននានាដែលគ្រូធ្លាប់អានឲ្យស្ដាប់កាលនៅសាលាក្តី សុទ្ធតែអាចសម្រួលដំណេក។ ប្រសិនបើមិនមានរឿងទាំងនោះទេ យើងក៏អាចចាក់ស្ដាប់រឿងណាមួយដែលជាសំឡេង កំដរលេងៗក៏បាន។
៤. ការចាកចេញពីលើគ្រែ

ប្រសិនបើយើងគេងនៅលើគ្រែហើយ នៅតែគេងមិនលក់បានត្រឹមតែស្ងាបនោះ គួរកុំគេង ហើយចេញពីគ្រែមកធ្វើអ្វីដែលស្ងប់ស្ងៀមវិញ ដូចជាការអាន ការធ្វើសមាធិឬ ការស្តាប់សំឡេងទន់ភ្លន់។ល៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ រុក្ខជាតិ ១២ យ៉ាងល្អសម្រាប់សុខភាពអាចដាំនៅផ្ទះបានគ្រប់គ្នា
ចុចអាន៖ ទម្លាប់គេងមិនគ្រប់ ៨ម៉ោង រឿងអាក្រក់ ៨យ៉ាងនេះនឹងកើតមានចំពោះអ្នក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


