KPT+
តារាសម្តែង Steven Ma៖ ការសិក្សាមិនផ្តោតលើអាយុទេ!
តារាសម្តែងហុងកុងវ័យ ៤៩ ឆ្នាំលោក Steven Ma បាននិយាយថា “មនុស្សយើងរៀនមិនចេះចប់នោះទេ”។
Steven Ma កំពុងតែរៀនបន្តថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យPeking University។ ម្យ៉ាងទៀតតារាសម្តែងរូបនេះមានមហិច្ឆិតាធំអនាគតដោយបានកំណត់ទិសដៅសម្រាប់ខ្លួនឯងក្នុងលការចូលរៀនមុខវិជ្ជាវេជ្ជសាស្ត្របុរាណចិនបន្តទៀត បន្ទាប់ពីបញ្ចប់សញ្ញាបត្រ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Steven បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយបង្កើតស្ទូឌីយោផលិតកម្មមួយព្រមទាំងដឹកនាំការសម្តែងដោយខ្លួនលោកផ្ទាល់ផងដែរ។ ក្រៅពីការងារ តារាសម្តែង Steven Ma ក៏បានអភិវឌ្ឍខ្លួនតាមរយៈការសិក្សា ដោយនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ ២០២០ នេះ។
មូលហេតុដែល Steven ចង់រៀនផ្នែកវេជ្ជសាស្ត្របន្ថែម មិនមែនមកពីរូបលោកចង់ក្លាយជាគ្រូពេទ្យតែមួយមុខទេ លោកមានប្រសាសន៍ថា “ខ្ញុំរៀនថ្នាំមិនមែនដើម្បីក្លាយជាគ្រូពេទ្យទេ ប៉ុន្តែដើម្បីចេះដោះស្រាយបញ្ហាសុខភាព”។ បន្ថែមលើនោះ Steven បានបង្ហោះក្នុង Instagram ថា “ម្ដាយខ្ញុំកើតជំងឺមហារីក ពេលខ្ញុំអាយុ ៦ ឆ្នាំ ប៉ុន្តែគាត់ជាមនុស្សរឹងមាំនិងវិជ្ជមាន! ក្នុងអំឡុងពេល ២២ ឆ្នាំដែលគាត់មានជំងឺ គាត់បានរក្សាការកាត់កាសែតអំពីថ្នាំចិននិងព័ត៌មានទាក់ទងនឹងការព្យាបាលលើអាហារសុខភាព។ ខ្ញុំនៅតែចាំបាននូវក្រដាសកាសែតដ៏មានតម្លៃ នៅក្នុងសៀវភៅក្រាស់ៗពីរក្បាល ដែលខ្ញុំក៏បានជួយកាត់និងសន្សំជាមួយគាត់ដែរ។ ដោយសារតែសៀវភៅទាំងពីរដែលពោរពេញដោយមនោសញ្ចេតនានិងការគិត សៀវភៅនេះមានអាយុជាង ៤០ ឆ្នាំហើយ ខ្ញុំបានរក្សាទុកវារហូតមកដល់ពេលនេះ”៕
ប្រែសម្រួល៖ សីសី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


