KPT+
ពេទ្យសើស្បែកចែករំលែកបទពិសោធន៍ ៥ ចំណុចមិនគួរធ្វើ ដើម្បីស្បែកស្អាតនិងចំណាយតិច
អ្នកគ្រូពេទ្យសើស្បែក Aamna Adel នៅចក្រភពអង់គ្លេសបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ៥ ចំណុចមិនគួរធ្វើដើម្បីទទួលនូវស្បែកស្អាតនិងចំណាយតិច ដោយសារធ្លាប់មានអ្នកជំងឺជាច្រើនប្រើប្រាស់ផលិតផលថ្លៃ ហើយនៅតែមិនមានប្រសិទ្ធភាពទៀត ។

១. ធ្វើសេវាកម្មលើស្បែកដោយខ្លួនឯងនៅផ្ទះ
សេវាកម្មអូសម្ជុលលើមុខ បាញ់ឡាស៊ែរ និងចាក់ filler ទាមទារធ្វើដោយអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំទើបសុវត្ថិភាពនិងទទួលប្រសិទ្ធភាព ។ ការធ្វើសេវាកម្មទាំងនោះដោយខ្លួនឯងប្រឈមមុខនឹងគ្រោះថ្នាក់ដល់សម្រស់ និងអាយុជីវិត ។
២. លាបផលិតផលហើយទើបដុះធ្មេញ
ថ្នាំដុះធ្មេញមានជាតិហ្លអូរ៉ាយ បង្កមុនដំបៅជុំវិញមាត់ហៅថា “perioral dermatitis” ។
៣. ធ្វើតាមអ៉ីនធឺណែត
មនុស្សក្នុងបណ្ដាញសង្គមនាំគ្នាជម្រុះកោសិកាលើសកម្រិត ឬប្រើប្រាស់ផលិតផលមានគ្រឿងផ្សំខ្លាំងៗធ្វើឲ្យស្បែកមុខខូចស្រទាប់ការពារបង្កទៅជាមុន ស្ដើង សរសៃក្រហម ។

៤. ប្រើរបស់ថ្លៃព្រោះគិតថាល្អជាងរបស់ថោក
ផលិតផលថ្លៃមិនប្រាកដថាល្អដូចផលិតផលតម្លៃថោក ជួនកាលគុណភាពដូចគ្នាគ្រាន់តែខុសម៉ាកក៏ថ្លៃដែរ ។

៥. ញិចមុន
បើយើងញិចមុនវានឹងឈឺកាន់តែយូរ ថែមទាំងបង្កស្នាមនិងឆ្លងមេរោគដល់ខួរក្បាលទៀតផង ដូច្នេះ Aamna បានជ្រើសរើសផលិតផលផ្ទុក Salicylic Acid ( ជួយមិនឲ្យស្ទះរន្ធរោម កាត់បន្ថយប្រេង ) benzoyl peroxide (ការពារបាក់តេរី ព្យាបាលមុន កាត់បន្ថយការរលាក) និងស្ទីកគ័របិទមុន ។

អ្នកគ្រូពេទ្យ Aamna Adel ភាគច្រើនគេស្គាល់គាត់តាម Tik-Tok ជាអ្នកធ្វើវីដេអូអប់រំ និងចែករំលែកគន្លឹះថែរក្សាស្បែក ជាពិសេសណែនាំផលិតផលល្អៗតម្លៃសមរម្យដល់អ្នកតាមដានរបស់គាត់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ពាក្យមិនពិតពីស្បែក ៥ ឃ្លា មនុស្សចាស់ចូលចិត្តប្រាប់ក្មេងជំទង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


