KPT+
ពាក្យមិនពិតពីស្បែក ៥ ឃ្លា មនុស្សចាស់ចូលចិត្តប្រាប់ក្មេងជំទង់
ចាស់ៗប្រៀនប្រដៅក្មេងៗរាប់តាំងពីការសិក្សា ការរស់នៅ ដល់ការថែទាំស្បែក ជួនកាលការណែនាំទាំងអស់មិនប្រាកដថាត្រូវ ១០០ ភាគរយទេ ។ ខាងក្រោមនេះជាពាក្យមិនពិត ៥ ឃ្លាដែលក្មេងៗឧស្សាហ៍ឮពីឪពុកម្ដាយ ៖
១. មិនលាបអ្វីល្អបំផុត
គាត់តែងនិយាយថា “នៅក្មេងស្អាតហើយមិនបាច់លាបអ្វីនោះទេក្រែងលម្សៅស៊ីមុខ ឬជាំជាដើម” ការពិតស្បែកមនុស្សត្រូវការថែទាំយ៉ាងដិតដល់ចាប់តាំងពីនៅទារកមកម្ល៉េះ យ៉ាងហោចណាស់ក៏គួរលាបឡេផ្ដល់សំណើមនិងឡេការពារកម្ដៅថ្ងៃដែរ ។

២. ផឹកទឹកច្រើននឹងប្រសើរឡើងវិញ
ក្មេងជំទង់អាចប្រឈមមុខនឹងការកើតមុនដែលទាមទារឲ្យមានការថែទាំទើបមិនបន្សល់ស្លាកស្នាម ឬរីករាលដាលពេញមុខ ។ ផ្ទុយទៅវិញចាស់ៗគាត់នឹងស្ដីថា “មកពីចុចទូរស័ព្ទ មិនគេងគ្រប់គ្រាន់ និងមិនផឹកទឹក ដូច្នេះស្បែកក្ដៅឡើងមុនបែបនេះហើយ” ។

៣. ចាំចាស់ចាំប្រើផលិតផល
ការសម្រេចបាននូវស្បែកមុខស្អាតអ្នកគួរចាប់ផ្ដើមពីក្មេងក្នុងការការពារបញ្ហាស្បែក បើចាំដល់ពេលចាស់មានបញ្ហាពេញមុខចាំប្រើនោះត្រូវប្រើពេលយូរថែមទាំងខាតពេលខាតថវិកាច្រើនជាងធម្មតាទៀតផង ។
៤. ញ៉ាំបន្លែសាច់ស្អាត
ពិតណាស់បន្លែមានវីតាមីន និងសារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពស្បែក ប៉ុន្តែបន្លែមិនអាចធ្វើឲ្យស្បែកស ឬបំបាត់រាល់បញ្ហាបាននោះទេ ។

៥. លាងមុខញឹកញាប់ជួយកាត់បន្ថយស្នាមមុន
មួយថ្ងៃចាំបាច់លាងមុខពីរដងគឺ ព្រឹក និងយប់ ស្បែកមុខដែលលាងញឹកញាប់ពេកបណ្ដាលឲស្ងួត រមាស់ និងប្រែជាស្បែកស្ដើងឆាប់ប្រតិកម្មទៅវិញ ។

ជាក់ស្ដែងការថែរក្សាស្បែក និងសុខភាពដាច់ខាតត្រូវទទួលការណែនាំពីគ្រូពេទ្យជំនាញទើបធានាបាននូវប្រសិទ្ធិភាពដោយគ្មានហានិភ័យ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ៥ មូលហេតុ អ្នកជំនាញណែនាំឲ្យជម្រុះកោសិកាចាស់រាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


