សុខភាព
អ្នកដែលសំបូរមុនពេញមុខ ទទួលទានអាហារទាំងនេះ ធានាថាមុខរលោងស្អាតមិនខាន
តោះមកមើលទាំងអស់គ្នាថាតើជាអាហារអ្វីខ្លះ?
១ ទឹកផ្ទុកសារធាតុចិញ្ចឹមនិងអុកស៊ីសែនដល់រាងកាយខាងក្នុង ធ្វើឲ្យសរីរាង្គមានសារធាតុចិញ្ចឹមនិងប្រឆាំងនឹងរោគមុនដែលកកើត។

២ ឡេប្រេងអូលីវដែលប្រើសម្រាប់លាបចូលក្នុងស្បែក មិនធ្វើឲ្យស្ទះរន្ធញើសឡើយ។ ឡេនេះអាចឲ្យស្បែកមានខ្យល់ដកដង្ហើម ដែលគ្រឿងការពារនិងជួយទប់ស្កាត់មុន។
៣ ទឹកក្រូចឆ្មាជួយក្នុងការកម្ចាត់កាកសំណល់អាស៊ីដ និងសំអាតថ្លើមជាមួយអាស៊ីដក្រូចឆ្មារនិងបង្កើតអង់ស៊ីមដើម្បីបំបាត់ជាតិពុលក្នុងឈាម។ វាក៏បញ្ចេញរន្ធញើសនិងធ្វើឲ្យស្បែករបស់អ្នកស្រស់ថ្លានិងភ្លឺថ្លាពីខាងក្នុង។
៤ ផ្លែឪឡឹកមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ការកម្ចាត់ស្នាមជាំលើស្បែក។ វាសំបូរទៅដោយវីតាមីន A, B និង C និងធ្វើឲ្យស្បែកស្រស់ថ្លានិងមានសំណើម។ វាក៏ការពារការផ្ទុះឡើងនៃមុននិងបំបាត់ស្លាកស្នាមនិងស្នាមមុន។

៥ ការបរិភោគរបបអាហារមានតុល្យភាពគឺជាវិធីល្អបំផុត ដើម្បីឲ្យស្បែកមានសុខភាពល្អ។ ផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាបមានវីតាមីន A ដែលជាសមាសធាតុសំខាន់មួយនៃស្បែកដែលមានសុខភាពល្អ។
៦ ផ្លែល្ពៅមានសុខភាពល្អ ដោយសារវាផ្ទុកទៅដោយវីតាមីនសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសរសៃ។ ទាំងនេះគឺសំបូរទៅដោយសារធាតុគីមីដែលការពារស្បែក។
៧ ទឹកដោះគោយ៉ាអួមានគុណសម្បត្តិប្រឆាំងនឹងមេរោគនិងប្រឆាំងនឹងបាក់តេរី ដូច្នេះវាមានប្រយោជន៍ក្នុងការសំអាតស្បែកនិងមិនរាំងស្ទះរន្ធញើស។

៨ ការញ៉ាំ Walnut ជាទៀងទាត់ជួយធ្វើឲ្យស្បែករលោងនិងទន់។ ប្រេង Walnuts មានផ្ទុកអាស៊ីដលីណូលីកដែលជួយរក្សារចនាសម្ព័ន្ធរបស់ស្បែករក្សាទឹកនិងមានសំណើមល្អ។
៩ សារជាតិ selenium មានប្រភពចេញពីគ្រាប់ធញ្ញជាតិ។ ល។ ការសិក្សាខ្លះបានបង្ហាញថាសូម្បីតែស្បែកដែលខូចខាតដោយសារពន្លឺព្រះអាទិត្យក៏អាចទទួលរងនូវផលប៉ះពាល់តិចដែរបើកកម្រិត seleniumខ្ពស់។

១០ ផ្លែប៉ោមមានសារជាតិ pectin ច្រើនហើយវាគឺជាសត្រូវនៃរោគមុន។ ដូច្នេះសូមចងចាំថាត្រូវមើលថែស្បែកដោយការទទួលទានប៉ោមព្រោះថាសារជាតិ pectin ភាគច្រើនប្រមូលផ្ដុំនៅទីនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ការព្យាបាល លើសពីការកាត់បន្ថយនូវភាពឈឺចាប់!

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ