KPT+
ទាយប្រភេទឈាម! ក្រុមមួយណាសហការគ្នាល្អជាងគេ ប្រសិនពួកគេចាប់ដៃគូ?
ជាការពិតការសម្រេចជោគជ័យនៃការងារនីមួយៗ តម្រូវឱ្យមានការខិតខំឥតឈប់ឈររបស់បុគ្គលផ្ទាល់ ឬការសហការពីសហសេវិកផ្សេងទៀត។ ដូចដែលប្រិយមិត្តធ្លាប់ដឹង និងធ្លាប់ឆ្លងកាត់ជាច្រើនកន្លងមក ពេលខ្លះយើងត្រូវការការជួយជ្រោមជ្រែងពីសមាជិកក្រុម និងត្រូវធ្វើការជាមួយអ្នកដទៃ ទើបការងារយើងឆាប់ទទួលបានលទ្ធផល។ ដូច្នេះហើយ ចង់ដឹងណាស់ថា បើសិនយើងមានប្រភេទក្រុមឈាមខាងក្រោម ហើយចាប់ដៃគូនឹងគ្នា តើក្រុមមួយណានឹងត្រូវរ៉ូវគ្នាជាងគេ?
១. ក្រុមឈាម O & B

មនុស្សមានមហិច្ឆតា និងមានគោលបំណង ទើបជំរុញឱ្យសម្រចបានលទ្ធផល យ៉ាងត្រចះត្រចង់។ ទន្ទឹមគ្នានេះ មនុស្សប្រភេទ O មានគោលបំណងមោះមុត ដើម្បីជោគជ័យក្នុងការងាររបស់ពួកគេ។ ប៉ុន្តែពួកគេមិនសម្បូរគំនិតថ្មី និងមិនពូកែធ្វើផែនការ ដូច្នេះក្រុមនេះមិនអាចអត់ការគាំទ្រពីឈាមក្រុម B នោះទេ ខណៈ B ជាក្រមមនុស្សមានគំនិតប្លែកៗ និងពោរពេញទៅដោយការច្នៃប្រឌិត។ អ្នកទាំងពីរនេះ បើបានចាប់ដៃគូគ្នាធ្វើការ ពួកគេនឹងក្លាយជាតារារះ ធ្វើអ្វីក៏លេចធ្លោ ហើយអាចបង្កើតស្នាដៃបានជោគជ័យខ្ពស់។
២. ក្រុមឈាម A & O
ថ្វីត្បិតក្រុម O មានភាពក្លាហាន និងហ៊ានសម្រេចចិត្តភ្លាមៗ ប៉ុន្តែពួកគេ ខ្វះការយកចិត្តទុកដាក់បន្តិច ខណៈដែល A មានសតិសម្បជញ្ញៈរឹងប៉ឹង ប៉ិនប្រសប់ និងហ្មត់ចត់។ ប៉ុន្តែ A អាចជាអ្នកដើរតាម O បានយ៉ាងល្អ។ ក្នុងករណីនៃគូនេះ វាល្អនឹងប្រសិនបើ O មានវ័យចាស់ជាង ឬមានឋានៈខ្ពស់ជាង A។ ទាំងពីរនាក់នេះ នឹងទទួលលទ្ធផលការងារដ៏ល្អ ដោយសារការខិតខំធ្វើការប្រកបដោយទំនួលខុសត្រូវរបស់ពួកគេ។
៣. ក្រុមឈាម B & AB

មនុស្សមានឈាម B ជាក្រុមបុគ្គលរីករាយនឹងការងារ អាចបង្កើតស្នាដៃជាច្រើន ពីការអត់ធ្មត់របស់ពួកគេ។ ចំណែក AB ទោះបីជាមានបុគ្គលិកលក្ខណៈស្រដៀងគ្នាជាមួយ B ក៏ដោយ ប៉ុន្តែពួកគេមានភាពស្ងប់ស្ងាត់ជាង និងអព្យាក្រឹតជាង ព្រមទាងពូកែសម្របសម្រួលក្នុងអង្គភាពទៀតផង។ ប្រសិនអ្នកទាំងពីរសហការគារ នឹងទទួលបានជោគជ័យខ្ពស់ ជាពិសេសក្នុងការងារច្នៃប្រឌិត។
៤. ក្រុមឈាម A & AB
មនុស្ស A ពូកែធ្វើការតាមផែនការ និងហ្មត់ចត់។ រីឯ AB គិតបានលឿន និងពូកែខាងទំនាក់ទំនងបុគ្គល។ ប្រសិនក្រុមទាំងពីររួមបញ្ចូលគ្នា លទ្ធផលការងារនឹងសម្រេចបានដ៏ល្អឥតខ្ចោះ មិនថាអង្គភាពតូចធំឡើយ។ លើសពីនេះ បើបើកហាងតូចៗ ពីរនាក់នេះនឹងរីកចម្រើនខ្លាំង។
៥. ក្រុមឈាម O & O
មនុស្សប្រភេទ O ពូកែផ្តោតអារម្មណ៍ ហើយបើពួកគេចាប់ដៃគូជាមួយគ្នា ការងារនឹងដើរដោយរលូន។ យ៉ាងណាមិញ ការសហការគ្នាល្អ លុះណាតែពួកគេស្ថិតក្នុងអាជីពដូចគ្នា ឬជំនួញប្រភេទតែមួយប៉ុណ្ណោះ។ ករណីរង្វង់ការងារ ឬរបរផ្សេងគ្នា ការចាប់ដៃគូជាមួយគ្នា ប្រៀបបាននឹងកប៉ាល់ភ្លើងឆេះអ៊ីចឹង ពោលធ្វើអ្វីមិនរីកចម្រើនទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រភេទក្រុមឈាមម្នាក់ៗ នឹងបង្ហាញពីអត្តចរិត ដូចប្រភេទសត្វខាងក្រោមនេះ
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


