KPT+
ប្រភេទក្រុមឈាមម្នាក់ៗ នឹងបង្ហាញពីអត្តចរិត ដូចប្រភេទសត្វខាងក្រោមនេះ
លើលោកនេះ មានសត្វជាច្រើនប្រភេទ ដែលមនុស្សចូលចិត្ត។ ពួកវាទាំងអស់មានទម្លាប់ ឬសភាវគតិខុសៗគ្នា។ បើប្រៀបធៀបមនុស្ស នៃប្រភេទឈាមនីមួយៗទៅនឹងសត្វធំ ឬតូច មនុស្សគ្រប់គ្នា ក៏មានអត្តចរិតស្រដៀងសត្វដែរ។
១ ក្រុមឈាមA តំណាងឲ្យសត្វភេនឃ្វីន

ក្រុម A គឺដូចនឹងសត្វភេនឃ្វីន។ សត្វក្នុងរដូវរងាដ៏គួរឲ្យស្រឡាញ់នេះ មិនចូលចិត្តនៅឯកោទេ។ ពួកវាជាសត្វដែលចូលចិត្តរស់នៅជាក្រុម។ សូម្បីតែពេលស្វែងរកអាហារក្នុងសមុទ្រ ក៏ពួកវាបានបង្ហាញពីការសហការគ្នាយ៉ាងខ្លាំងក្លាដែរ។ សត្វភេនឃ្វីន មិនមានអ្នកដឹកនាំថេរទេ ប៉ុន្តែនៅពេលដែលពួកវាត្រូវការអ្នកដឹកនាំ នោះនឹងបង្វិលឆ្លាស់គ្នា។ វាត្រូវបានចាត់ទុកថា ជាសត្វមានស្មារតីសមភាពពិតប្រាកដ និងមានភាពឆ្លាតវ៉ៃ ហើយក៏ចុះចំណោមគេឯងក្នុងហ្វូងសត្វគ្នាវាដែរ។
២ ក្រុមឈាម B តំណាងឲ្យសត្វស្វាឪ

ក្រុម B គឺដូចនឹងសត្វស្វាឪ។ ខណៈពួកវារស់នៅក្នុងសួនសត្វ គឺតែងតែរពិស និងមិនចូលចិត្តនៅស្ងៀមឡើយ។ វាជាសត្វមានកំហឹង និងចូលចិត្តរត់ទៅមកក្នុងទ្រុង ហើយក៏ជាសត្វដែលចង់ដឹងចង់ឃើញពីពិភពលោកខាងក្រៅផងដែរ។
ដូចគ្នានេះដែរ បើមនុស្សមានប្រភេទឈាម B គឺមានអត្តចរិតស្រដៀងស្វាឪនេះដែរ។
៣ ក្រុមឈាម O តំណាងឲ្យខ្លាឃ្មុំផេនដា

ក្រុម O គឺដូចនឹងខ្លាឃ្មុំផេនដា។ សត្វដែលពេញនិយមបំផុតនៅសួនសត្វ ជាមួយនឹងរូបភាពដែលមើលទៅដូចជាសត្វដែលងាយស្រួល ប៉ុន្តែមានថាមពលខ្លាំងក្លាចេញពីខាងក្នុងចិត្ត។ ពួកវាជាសត្វទាក់ទាញទស្សនិកជនយ៉ាងច្រើននិងនិយមចូចិត្តរាប់អានមិត្តភក្តិទូទៅដែរ។
ដូចជាមនុស្សក្រុម O តែងចូលចិត្តឈរនៅកណ្ដាល និងសប្បាយជាមួយមនុស្សគ្រប់គ្នាទាំងអស់ដោយមិនរើសអើង។ ខ្លាឃ្មុំផេនដា ចំណាយពេលស្ទើរតែពេញមួយថ្ងៃរបស់ពួកគេបរិភោគឬស្សី។ ពេលឃើញហើយ ក៏នឹកដល់មនុស្សក្រុម O ដែលចូលចិត្តញ៉ាំអាហារពេញមួយថ្ងៃ។
៤ ក្រុម AB តំណាងឲ្យសត្វក្រសារ

ក្រុម AB ប្រៀបបាននឹងសត្វក្រសារមួយក្បាល។ វាជាសត្វដែលមនុស្សជាច្រើនប្រហែលជាមិនស្គាល់ ព្រោះវាជាសត្វកម្រ ដែលប្រឈមនឹងការផុតពូជ។ ក្រសារជាបក្សីដ៏ធំមួយ ដែលមានកំពស់រហូតដល់ ១.៥០ ម៉ែត្រ ការមើលឃើញសត្វស្លាបទោលមួយក្បាល សម្លឹងមើលជុំវិញដោយកែវភ្នែកដ៏ប៉ិនប្រសប់គឺនឹកឃើញដល់ប្រជាជន AB ដែលធ្វើឲ្យមនុស្សជុំវិញភ័យខ្លាច ក្នុងការចូលទៅជិតមនុស្សក្រុមឈាម AB។ សត្វក្រសារចូលចិត្តធ្វើអ្វីៗតែម្នាក់ឯង ហើយមានឥទ្ធិពលខ្លាំងណាស់។ ប៉ុន្តែបើទោះបីជាក្រសារនិយមម្នាក់ឯងក្ដី ពួកវាក៏ជាសត្វឯកាដូចគ្នាដែរ។
យ៉ាងណាមិញ ថ្វីបើមានបុគ្គលិកលក្ខណៈខុសៗគ្នាក៏ដោយ ក៏សត្វនីមួយៗមានមន្តស្នេហ៍គួរចាឲ្យប់អារម្មណ៍រៀងៗខ្លួន។ យើងក៏ដូច្នោះដែរ ក្រុមនីមួយៗមានទាំងគុណសម្បត្តិ និងគុណវិបត្តិ គ្រាន់តែយើងទទួលយកវា ហើយរីករាយទៅមុខទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?
ចុចអាន៖កំពូលអ្នកទស្សន៍ទាយល្បីឈ្មោះ ៦ រូប អាចមើលឃើញជោគវាសនាពិភពលោក នាពេលខាងមុខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


