KPT+
ក្លាយជាអ្នកសង្គ្រោះផែនដី ដោយគ្រាន់តែធ្វើតាមវីធី៥យ៉ាងនេះ!
បម្រែបម្រួលអាកាសធាតុ និងកម្ដៅផែនដីកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីដែលនាំឱ្យមានគ្រោះមហន្តរាយធម្មជាតិដូចជា ការកើនឡើងនៃកំពស់ទឹកសមុទ្រ និងការផុតពូជដ៏ធំនៃប្រភេទសត្វខ្លះ។ ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យមានការចូលរួមនៅតាមសហគមន៍ក៏ដូចជាថ្នាក់ជាតិ។ នេះគឺជាវិធី ៥ យ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយចាប់ផ្ដើមពីខ្លួនយើងផ្ទាល់៖
១.កាត់បន្ថយការហូបសាច់

ការសិក្សាបានបង្ហាញថាប្រហែលជា ១៤.៥% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កដោយមនុស្សត្រូវបានរួមចំណែកដោយផ្នែកបសុសត្វ។ ចៀសវាងការញ៉ាំសាច់នឹងបណ្តាលឱ្យមានការកាត់បន្ថយកាបូន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ អាហារដែលបានមកពីរុក្ខជាតិ អាចជួយស្ដារដីបានរាប់លានគីឡូម៉ែត្រក្រឡានៅត្រឹមឆ្នាំ ២០៥០ និងកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីត ០,៧-៨,០ តោន ក្នុង១ឆ្នាំ។ ហេតុនេះការចាប់ផ្ដើមកាត់បន្ថយការហូបសាច់នៅកម្រិតសហគមន៍ ពិតជាអាចជួយចូលរួមចំណែកក្នុងការការពារអាកាសធាតុរបស់ភពផែនដីយើង។
២.ចៀសវាងការខ្ជះខ្ជាយអាហារ

ប្រហែល ១ភាគ៣ នៃអាហារទាំងអស់ដែលផលិតនៅលើពិភពលោកត្រូវបានខ្ជះខ្ជាយ ហើយភាគច្រើនវាមិនបានទៅដល់អ្នកប្រើប្រាស់។ ក្នុងនោះមានអាហារខ្លះក៏ត្រូវខ្ជះខ្ជាយនៅផ្ទះដែរ។ កាកសំណល់ទាំងនេះក្លាយទៅជាការផលិតកាបូន ៣.៣ ប៊ីលានតោននៃកាបូនឌីអុកស៊ីត។ កត្តានេះ យើងត្រូវពឹងផ្អែកលើអន្តរាគមន៍របស់រដ្ឋាភិបាល ក្នុងវិស័យស្បៀងអាហារដែលអាចជួយក្នុងការកាត់បន្ថយកាកសំណល់អាហារជាអតិប្បរមា។
៣.ជំរុញការដឹកជញ្ជូនតាមបែបផ្សេងៗ

ទម្រង់និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបច្ចុប្បន្នរួមចំណែកយ៉ាងសំខាន់ ដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ( IEA) ការដឹកជញ្ជូនទទួលខុសត្រូវសម្រាប់ ២៤% នៃការបំភាយឧស្ម័នកាបូនិកដោយផ្ទាល់ពីចំហេះឥន្ធនៈ។ ដូចគ្នានេះផងដែរ ចំណែកនៃឧស្សាហកម្មអាកាសចរណ៍កំពុងបំភាយឧស្ម័នពុលកាន់តែច្រើនឡើងទៅកាន់ពិភពលោក នៅក្នុងស្ថានការណ៍នេះ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការណ៍លើយានយន្តអគ្គិសនី ដើម្បីទប់ស្កាត់ការសាយភាយនៃកាបូន។
៤. កាត់បន្ថយការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

តម្រូវការរបស់យើងលើគ្រឿងប្រើប្រាស់ក្នុងផ្ទះកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ ខណៈពេលដែលបញ្ហានេះកំពុងបង្កើនតម្រូវការថាមពល មួយផ្នែកទៀតវាក៏កំពុងតែធ្វើឲ្យមានការខ្ជះខ្ជាយអេឡិចត្រូនិកផងដែរលើគ្រឿងប្រើប្រាស់នានាដូចជា ម៉ាស៊ីនបោកគក់ ទូទឹកកក ម៉ាស៊ីនត្រជាក់។ល។ យុទ្ធសាស្ត្រសមស្របនៅទីនេះ គឺដើម្បីបង្កើនការសន្សំថាមពល កាត់បន្ថយការចំណាយ ដែលពាក់ព័ន្ធនឹងជ្រើសរើសប្រភពថាមពលផ្សេងមកជំនួសអគ្គិសនី។
៥. កាត់បន្ថយការខ្ជះខ្ជាយទឹក

ការខ្ជះខ្ជាយទឹកបានរួមចំណែកយ៉ាងខ្លាំងដល់ការបំភាយកាបូនទៅក្នុងបរិយាកាស។ ខណៈពេលតម្រូវការធនធានថាមពលកាន់តែច្រើន នោះនឹងមានការកើនឡើងនៃការបូមទឹកកាន់តែច្រើន។ ដូច្នេះការកំណត់ប្រសិទ្ធិភាពនៃការប្រើប្រាស់ទឹកបានត្រឹមត្រូវ អាចជួយសន្សំសំចៃការបំពុលបរិយាកាសបាន ៨០,០០០ តោន!
វិធានការខាងលើនេះជាការតម្រូវ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី។ តើវិធានការណាមួយដែលអ្នកគិតថា អាចត្រូវបានអនុវត្តដោយខ្លួនអ្នកបាន?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គួរឈប់ជាបន្ទាន់! ទង្វើធម្មតាៗដែលកំពុងបំផ្លាញផែនដីដោយមិនដឹងខ្លួន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


