KPT+
បវរកញ្ញាពិការ ៣រូប ប្រឹងជម្នះឧបសគ្គ ក្លាយជាបុគ្គលជំរុញទឹកចិត្តខ្លាំងបំផុតលើពិភពលោក
ទោះបីមិនមានរូបរាងកាយពេញលេញ ដូចមនុស្សធម្មតាក៏ដោយ ប៉ុន្តែបវរកញ្ញា ៣ រូបខាងក្រោម នៅតែបង្ហាញពីទេពកោសល្យ និងភាពទាក់ទាញពិសេសរបស់នាង នៅលើឆាកប្រកួតប្រជែងកម្មវិធីសម្រស់របស់ពិភពលោក។ ក្រោយការបង្ហាញខ្លួនរបស់នាង មនុស្សជាច្រើនទទួលបានការជំរុញទឹកចិត្តកាន់តែខ្លាំង ក្នុងការតស៊ូនឹងជីវិត ជាពិសេសហ៊ានពុះពារឧបសគ្គដើម្បីរស់នៅឱ្យល្អបំផុត។
៣. បវរកញ្ញាអង្គុយលើរទេះរុញ-អាមេរិក

Madeline Delp កើតក្នុងឆ្នាំ ១៩៩៤ ធ្លាប់ជាបេក្ខនារីដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកម្មវិធីប្រកួត Miss Earth USA 2022 និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រកំពូលទាំង ១២ ។ មុនកម្មវិធីប្រកួត Miss Earth USA 2022 នាងធ្លាប់ចូលរួមក្នុងការប្រឡងសម្រស់ជាច្រើន និងទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ដូចជា មកុដបវរកញ្ញា Miss Wheelchair North Carolina ក្នុងឆ្នាំ ២០១៦ និងឆ្នាំក្នុង ២០១៧ ធ្លាប់ជាជើងឯករងបវរកញ្ញា Miss Virginia USA ។

ក្រៅពីសម្រស់ដ៏ស្រស់ស្អាតដែលទទួលបានការកោតសរសើរក្នុងការថតរូប អ្វីដែលសាធារណជនសរសើរបំផុតចំពោះ Madeline Delp គឺថាមពលផ្លូវចិត្តរបស់នាង។ បវរកញ្ញារូបនេះសំណាងអាក្រក់ដែលពិការអវយវៈខាងក្រោម តាំងពីអាយុ១០ឆ្នាំ និងត្រូវឈប់រៀននៅសាលា ប្ដូរទៅរៀននៅផ្ទះវិញ ប៉ុន្តែនាងព្យាយាមជម្នះឧបសគ្គជានិច្ច។

ថ្វីត្បិតមានរាងកាយមិនប្រក្រតីក៏ដោយ តែ Madeline Delp ជាមនុស្សស្រឡាញ់កីឡាខ្លាំង ដោយមិនខ្លាចក្នុងការប្រជែងជាមួយមុខវិជ្ជាលំបាកៗជាច្រើនដូចជា ជិះសេះ ឡើងភ្នំ លោតឆ័ត្រយោង។ល។ លើសពីនេះនាងក៏មានចំណូលចិត្តលើការប្រកួតនានាផងដែរ បន្ទាប់ពីចាប់ផ្តើមចូលរួមកម្មវិធីសម្រស់។ ក្រោយមានកេរ្តិ៍ល្បីល្បាញគួរសម នាងបានបង្កើតអង្គការស្ម័គ្រចិត្តមួយ ដោយធ្វើដំណើរជុំវិញសហរដ្ឋអាមេរិក ដើម្បីជួយមនុស្សដែលមានស្ថានភាពរាងកាយស្រដៀងនឹងនាងដែរ។
២. បវរកញ្ញាពិកាដៃទាំងពីរ និងជើងម្ខាង-អេក្វាឌ័រ

បវរកញ្ញា Victoria Salcedo មកពីទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ។ នាងមានអាយុ ២៤ឆ្នាំ នៅឆ្នាំ២០២២នេះ ជាបវរកញ្ញាធ្លាប់ទទួលបានការចាប់អារម្មណ៍ជាពិសេស នៅពេលចូលរួមក្នុងការប្រឡងប្រជែងបវរកញ្ញា Ecuador 2021 ។ នៅលើសង្វៀនប្រកួត នាងបានចូលដល់វគ្គផ្តាច់ព្រ័ត្រកំពូលទាំង ២០។ ជាលទ្ធផល ទោះបីជានាងមិនបានឈ្នះពានរង្វាន់ណាមួយក៏ដោយ ក៏ Victoria Salcedo នៅតែត្រូវបានទស្សនិកជនសជាច្រើនរំជួលចិត្តចំពោះរឿងរ៉ាវរបស់នាង។

ដោយសារតែគ្មានដៃទាំងពីរ និងមានជើងតែមួយ នាងបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនូវថាមពល និងបំណងប្រាថ្នារបស់នាងក្នុងការជម្នះភាពមិនអនុគ្រោះដើម្បីបង្ហាញខ្លួនទៅកាន់ពិភពលោក។ គេដឹងថា ពិការភាពរបស់ Victoria Salcedo កើតចេញពីបញ្ហាអគ្គិសនី ពេលនាងមានអាយុត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែទោះជួបរឿងហេតុអកុសលយ៉ាងនេះក្ដី បវរកញ្ញារូបនេះនៅតែព្យាយាមរស់នៅយ៉ាងរឹងមាំ និងហ៊ានតាំងចិត្តតស៊ូក្នុងជីវិត មិនព្រមចុះញមឡើយ។

បច្ចុប្បន្ន Victoria Salcedo កំពុងសិក្សាផ្នែកសារព័ត៌មាន។ ត្បិតតែគ្មានអវៈយវៈគ្រប់គ្រាន់ដូចគេ នាងបានរៀនធ្វើជាម្ចាស់នៃការប្រើប្រាស់ជើងសិប្បនិម្មិត និងគ្រប់គ្រងរឿងគ្រប់យ៉ាងដោយជើងស្តាំរបស់នាង។ លើសពីនេះ នាងក៏អាចហែលទឹក និងឡើងភ្នំបានផងដែរ។
៣. បវរកញ្ញាពិកាជើងម្ខាង-អ៊ីតាលី

ជាមនុស្សស្រីបាត់ជើងមួយចំហៀង ស្រីស្អាត Chiara Bordi នៅតែចុះឈ្មោះចូលរួមប្រកួត និងឈ្នះតំណែងជើងឯករងទី២ Miss Italy 2018។ អតីតបវរកញ្ញារងរូបនេះបានប្រាប់អ្នកសារព័ត៌មានថា នាងបាត់ជើងម្ខាង ហើយត្រូវពាក់ជើងសិប្បនិម្មិត ក្រោយជួបឧបទ្ទវហេតុចរាចរណ៍កាលអាយុ ១៣ឆ្នាំ។


ថ្វីត្បិតតែមានចំណុចខ្វះខាតខុសពីគេ Chiara Bordi នៅតែលើកទឹកចិត្តខ្លួនឯង ហើយមិនធ្លាប់គិតទេថា ខ្លួននាងអន់ជាងអ្នកដទៃឡើយ។ នាងតែងចាត់ទុកការពិការបស់នាងជាកម្លាំងចិត្តក្នុងការក្រោកឈរតតាំងជាមួយព្រហ្មលិខិត។ បវរកញ្ញារូបនេះមានទម្រង់មុខស្រស់ស្អាត និងរូបរាងដ៏ស្រឡូន។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះនាងជំនាញខាងសម្ដែង និងជាតារាម៉ូដែលល្បីល្បាញនៅអ៊ីតាលីទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុអ្វីតារាកូរ៉េល្បីៗ រៀបការបែបឯកជនខ្លាំង និងតែងតែលាក់រូបថតអាពាហ៍ពិពាហ៍?
ចុចអាន៖ រឿងរ៉ាវហួសចិត្តមួយចំនួនធំ និងមិនអាចបំភ្លេចបាន ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Oscars
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


