KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ៨ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី៨ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០១២ – វិចិត្រករអាមេរិក Maurice Sendak
វិចិត្រករជនជាតិអាមេរិកឈ្មោះ Maurice Sendak ដែលល្បីល្បាញដោយសារការគូររូប សៀវភៅកុមារ បានស្លាប់នៅអាយុ៨៣ឆ្នាំ។

ឆ្នាំ ១៩៨០ – ជំងឺអុតស្វាយ
បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងជាសកល អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា ជំងឺអុតស្វាយត្រូវបានលុបបំបាត់។

ឆ្នាំ ១៩៥០ – សាកសពក្នុងភក់
ប៉ូលិសនៅទីក្រុង Silkeborg ប្រទេសដាណឺម៉ាក ត្រូវបានជូនដំណឹងអំពីការរកឃើញសាកសពនៅក្នុងវាលភក់។ វាត្រូវបានគេបង្ហាញថា ជាសាកសពក្នុងភក់ដែលត្រូវបានថែរក្សាយ៉ាងអស្ចារ្យ ហើយគេឲ្យឈ្មោះថា Tollund Man។

ឆ្នាំ ១៩៤៥- សង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប បានបញ្ចប់
បន្ទាប់ពីការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់អាល្លឺម៉ង់ សង្គ្រាមលោកលើកទី ២ នៅអឺរ៉ុបបានបញ្ចប់ជាផ្លូវការ នៅពាក់កណ្តាលអធ្រាត្រថ្ងៃនេះក្នុងឆ្នាំ ១៩៤៥ ថ្វីបើសង្រ្គាមនៅប៉ាស៊ីហ្វិក បានបន្តរហូតដល់ជប៉ុនចុះចាញ់ក្នុងខែកញ្ញាក៏ដោយ។

ឆ្នាំ ១៩៤២ – នាវាផ្ទុកយន្តហោះអាមេរិក
នៅក្នុងសមរភូមិ Coral Sea, នាវា USS Lexington បានក្លាយជានាវាផ្ទុកយន្តហោះអាមេរិកដំបូងគេ ដែលត្រូវបានបាញ់ពន្លិចក្នុងសង្គ្រាមលោកលើកទីពីរ។

ឆ្នាំ ១៩០២ – ផ្ទុះភ្នំភ្លើង Pelée
ភ្នំភ្លើង Pelée នៅលើកោះ Martinique បានផ្ទុះឡើង ដោយបំផ្លាញកំពង់ផែ Saint-Pierre និង សម្លាប់មនុស្សប្រហែល ៣០ ០០០នាក់ ពោលគឺស្មើនឹង១៥ភាគរយនៃចំនួនប្រជាជនសរុបរបស់កោះនេះ។

ឆ្នាំ ១៨៨៦ – កូកា-កូឡា
ឱសថការីអាមេរិក លោក John S. Pemberton បានបង្កើត កូកា-កូឡា ជាភេសជ្ជៈត្រូវបានលោកហៅពីដំបូងថាជា ថ្នាំប៉ូវកម្លាំងព្យាបាលជំងឺ។

ឆ្នាំ ១៨៨៤ – ប្រធានាធិបតីអាមេរិកលោក Harry S. Truman
លោក Harry S. Truman ជាប្រធានាធិបតីទី ៣៣ របស់សហរដ្ឋអាមេរិក បានកើតនៅទីក្រុង Lamar នៃរដ្ឋ Missouri។

ឆ្នាំ ១៨៤៦ – ការប៉ះទង្គិចគ្នាលើកដំបូងនៃសង្គ្រាមម៉ិកស៊ិក-អាមេរិក
កងទ័ពអាមេរិកក្រោមការដឹកនាំរបស់ Zachary Taylor បានកម្ចាត់កងកម្លាំងម៉ិកស៊ិកក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Mariano Arista ក្នុងសមរភូមិ Palo Alto ដែលជាការប៉ះទង្គិចគ្នាលើកដំបូងនៃសង្គ្រាមម៉ិកស៊ិក-អាមេរិក (១៨៤៦-១៨៤៨)។

ឆ្នាំ ១៧៣៧ – ប្រវត្តិវិទូអង់គ្លេស
ប្រវត្តិវិទូអង់គ្លេសលោក Edward Gibbon ដែលល្បីល្បាញដោយសារសៀវភៅ The History of the Decline and Fall of the Roman Empire បានចាប់កំណើតនៅសង្កាត់ Putney នៃតំបន់ Surrey៕

ប្រែសម្រួល៖ Vann Vann
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


