Connect with us

KPT+

ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យ​ត្រូវ​ហ៊ាន​ចេញពី COMFORT ZONE»

បានផុស

នៅ

មិនថាយើងជានរណា កំពុងធ្វើអ្វី ឬមានវ័យកម្រិតប៉ុណ្ណាឡើយ ការជំរុញ​ខ្លួនឯងចេញពី Comfort Zone ជា​ជំហាន​ដើម្បី​រុញច្រាន​យើងឲ្យស្គាល់គ្រប់រសជាតិនៃជីវិត។ ទាំងនេះ​ជា​ហេតុផលទាំង ៦ ដែលគួរតែដើរចេញពីតំបន់សុវត្ថិភាព​ស្វែងរក​ជោគជ័យ៖

១.​ រកឃើញវិធីដែលធ្វើឲ្យខ្លួនកាន់​តែរីកចម្រើន៖ ប្រហែល​ជា​យើង​មិន​ជួប​បញ្ហា​ច្រើន ឬ​រង សម្ពាធ​​ប៉ុន្មានឡើយ​នៅ​នឹង​កន្លែងបច្ចុប្បន្ននេះ។ ដោយសារ​តែ​គ្មាន​ឧបសគ្គ​ហ្នឹង​ហើយ ទើបយើងគ្មានការលូតលាស់។ សុខស្រួល​ពេក នឹងមិនដឹងភាពលំបាកឡើយ ហេតុនេះ​ទើបគ្រប់គ្នា ត្រូវបង្វឹកខ្លួនឯងជាមួយកន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មាន​ឱកាស​ចាប់បានអ្វីដែលខ្លួន​ស្រឡាញ់៖ មិន​ប្រាកដ​ថា ការងារស្រួលៗ កន្លែង​ធ្វើការ​មិន​លំបាក​ជា​អ្វី​ដែល​យើង​ស្រឡាញ់នោះទេ។ ទម្លាប់ខ្លួនធ្វើការងាយៗ លទ្ធផលក៏ងាយៗ​ ប៉ុន្តែបែរជាធ្វើឲ្យតែរួចពីដៃ ហើយវាមិនមែន​ជាអ្វីដែលយើង​ស្រឡាញ់ ចុងក្រោយ​គង់​តែ​រង​សម្ពាធ​ដដែល​ហ្នឹង។ ដូច្នេះ​ការចាកចេញពី Comfort Zone អាចនឹងនាំឆ្ពោះ​ទៅ​រក​អ្វី​ដែល​ជាចំណូល​ពិតប្រាកដ​របស់យើង។

៣. ប្រឈមនឹងបទពិសោធន៍ថ្មីៗ៖ កាលណា​ចេះធ្វើការងារលំបាកច្រើនទៅៗ វានឹង​បង្ហាត់​យើង​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ទ្វេរដង រីឯខួរក្បាល​ក៏នឹងទទួលបាន​អត្ថប្រយោជន៍ពី​លំហាត់​ថ្មីនោះ។ ការប្រឈមថ្មីៗ​ជា​មធ្យោបាយដ៏​ល្អ​ធ្វើ​ឲ្យ​ខួរក្បាល​មិន​ស្ពឹកស្ទក់ និង​មាន​សុខភាពល្អ។

. បង្កើនទំនុកចិត្តលើខ្លួនឯង៖ ហ៊ានឈានជើងចេញពីតំបន់សុវត្ថិភាព ជាតេស្តសាកល្បង​ពី​កម្រិត​ជឿជាក់​ខ្លួនឯង​ខ្លាំងប៉ុណ្ណា។ មនុស្ស​ចូលចិត្ត​សំងំក្នុង Comfort Zone ជាបុគ្គលកំសាក ហើយ​ជា​ញឹកញយ​រមែង​ខ្លាច​ចាញ់ តែគេនឹងមិនដែលឈ្នះដែរ ព្រោះគ្មានទំនុកចិត្ត មិនថា​ធ្វើការ​អ្វី​ចេះ​តែ​ញញើតញញើម។

៥. ឱកាសទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន៖ ការបោះជំហានចោលកន្លែងចាស់ ច្បាស់ជា​ប្រឈម​នឹង​ហានិភ័យ​ខ្លះ​ចៀស​មិនបាន។ ទន្ទឹមនឹងនេះ ឱកាស​ទទួល​បាន​ក៏​ច្រើន​ជាង​មុន ដែលក្រៅ​ពី​ការ​អភិវឌ្ឍខ្លួនឯងកាន់តែប្រសើរ យើង​នឹងអាចរក​ចំណូល​ឬ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ច្រើន​ជាងមុនដូចគ្នា។

៦. ហ្វឹកហាត់​ខ្លួឯងឲ្យថ្នឹក​នឹងបញ្ហា៖ ជីវិតមានរឿងលំបាកជាច្រើនដែលត្រូវពើបប្រទះ ព្រម​ទាំង​ដោះស្រាយ។ ពេលណាយើងហ៊ានទទួលបទពិសោធន៍ថ្មីច្រើនប៉ុណ្ណា ពេលនោះ​ហើយ​យើង​មាន​សមត្ថភាពស្វែងរកដំណោះស្រាយច្រើនប៉ុណ្ណោះ។ ដូចគ្នានេះ យើងចេះ​ភាពអត់ធន់​ខ្ពស់ ​ទោះ​រឿងអ្វីកើតឡើង។ ហេតុផល​នេះ ល្មមឲ្យ​យើងបំផុសខ្លួនឯងចូលទៅពិភពផ្សេងខ្លះ ហើយ​ឈប់ជ្រកខ្លួននៅក្រោមតំបន់សុវត្ថិភាពតទទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ហេតុអ្វី​យុវវ័យ​ភាគច្រើន​ប៉ុនប៉ងល្បីឈ្មោះ​ជាបុគ្គលសាធារណៈ?

ចុចអាន៖រឿង​បី​ធំៗ ដែលយើង​ត្រូវ​ឆ្លងកាត់ប្រសិនបើចង់ក្លាយជាអ្នកមានមុនវ័យ៤០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម