KPT+
លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ
Comfort Zone ជាទីកន្លែងមួយដែលយើងចាត់ទុកថា ជាទីផ្ដល់សេចក្ដីសុខផ្លូវអារម្មណ៍ពីការមិនហ៊ានប្រឈមនឹងអ្វីមួយ។ ជាទូទៅមនុស្សគ្រប់គ្នាតែងតែត្រូវការភាពសុខស្រួលទាំងផ្លូវចិត្តនិងផ្លូវកាយ ដោយមិនសូវចង់ដឹង ចង់ឮពីភាពតានតឹង ឬបញ្ហានោះទេ។ ប៉ុន្ដែពេលខ្លះអារម្មណ៍នៃសេចក្ដីសុខដែលយើងចង់បានមកពី Comfort Zone វាអាចនឹងបំផ្លាញបង្អាក់សមត្ថភាពក្នុងខ្លួនរបស់យើងដោយមិនដឹងខ្លួន។
តោះ! មកស្វែងយល់ថា ហេតុអ្វីយើងចាំបាច់ត្រូវដកខ្លួនចេញពី Comfort Zone?

នៅពេលដែលយើងសម្រេចចិត្តថានឹងចាកចេញពី Comfort Zone បានន័យថា យើងបានរៀនដោះស្រាយបញ្ហាមួយនៅក្នុងជីវិត គឺយើងបានសម្រចចិត្តផ្លាស់ប្ដូរខ្លួនឲ្យល្អប្រសើរជាងមុន។ ការបោះជំហានចេញពី comfort zone វាជាការដែលហ៊ានទទួលធ្វើអ្វីដែលពិបាក ហើយទទួលយកហានិភ័យ ហើយទាំងអស់នោះវាសុទ្ធតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវអារម្មណ៍ រហូតដល់របៀបរបបរស់នៅរបស់យើង។
កាចាកចេញពី comfort zone មានន័យថា ការយកខ្លួនទៅសាកល្បងទៅនឹងទីកន្លែងថ្មី ព្រោះនៅពេលដែលយើងសាកល្បងអ្វីដែលថ្មី យើងនឹងបានដឹងថា យើងជាមនុស្សខ្លាំងខាងអ្វីមួយឲ្យប្រាកដ។ ប្រការនេះអាចឲ្យយើងមានឱកាសដុះខាត់ និងកែលម្អខ្លួន រហូតក្លាយអាចជាមនុស្សពូកែម្នាក់បាន។

ចំពោះ ភាពជាសហគ្រិនវិញ ដកខ្លួនចេញពី comfort zone គឺជាការបង្កើតការទុកចិត្តលើខ្លួនឯង រៀនដឹងពីដែនកំណត់នៃសមត្ថភាពរបស់ខ្លួន រៀនរកចំណុចដែលអាចរុញខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុនថែមទៀត។
មិនថាយើងជានរណា ហើយធ្វើអ្វីឡើយ ឬមានវ័យកម្រិតណាទេ ការបំបែកខ្លួនឯងចេញពី Comfort Zone គឺជំហានដើម្បីរុញច្រានយើងឲ្យស្គាល់គ្រប់រសជាតិនៃជីវិត។ សាកចេញពី Comfort Zone ពេលនេះ ហើយមើលថា តើពិភពលោកនេះធំ និងមានរបស់អស្ចារ្យច្រើនកម្រិតណា?
ប្រែសម្រួល៖ សន្យា
ប្រភព៖ the balance careers
ចុចអាន៖ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យត្រូវហ៊ានចេញពី COMFORT ZONE»
ចុចអាន៖៤ វិធី ដើម្បីជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


