Connect with us

KPT+

សំគាល់ ៥ យ៉ាងនេះ បញ្ជាក់បានថា អ្នកកំពុងស្ថិតក្នុង Comfort Zone ហើយ

បានផុស

នៅ

តាមពិតទៅ មនុស្សមួយចំនួន​ តែងតែជាប់គាំងនៅក្នុងតំបន់សុខស្រួល (Comfort Zone) របស់ពួកគេដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ដើម្បីងាយសំគាល់​ យើង​ខ្ញុំ​សូម​បង្ហាញ​ពី​ស្ថានភាព ៥ យ៉ាង​ បញ្ជាក់​បានថា ​អ្នក​កំពុង​ស្ថិត​ក្នុង Comfort Zone ​៖

១ នៅជាប់នឹងការងារដដែលៗ

តើអ្នកធ្លាប់កត់សម្គាល់ ពីរបៀបដែលបុគ្គលិក​ធ្វើការ​​ក្នុងក្រុមហ៊ុន​មួយនោះ ​អស់រយៈពេលជា​ច្រើនឆ្នាំទេ? ហេតុផលមួយក្នុងចំណោម​ហេតុផល​​ទាំងអស់ ​គឺ​ភាពស្មោះត្រង់នឹង​កន្លែង​ការងារ។ ចំណែក​​មូលហេតុទីពីរ​ ដែល​មនុស្ស​នៅ​ជាប់នឹងស្ថាប័ន​មួយ​នោះ​​បាន​យូរ​ គឺ​ដោយសារ​តែ​ពួកគេ​មាន​អារម្មណ៍​ថា​ស្រួលខ្លួន។ ទំនាក់ទំនង​របស់​ពួកគេ ​ជាមួយ​មិត្ត​រួមការងារ និង​ការ​ស្គាល់​ពី​បរិយាកាស ​រារាំង​ពួកគេ​ពី​ការ​ស្វែងរក​ឱកាស​កាន់​តែ​ប្រសើរ។

២ មិន​ព្យាយាម​ហាត់ប្រាណ

បើ​ទោះបី​ជា​លើស​ទម្ងន់​ខ្លាំង​កម្រិតណា ​អ្នក​នៅតែមិនព្រមហាត់ប្រាណដដែល។ ទាំងនេះក៏ជា​សញ្ញា​ដែលអាចមើលឃើញនិង​បង្ហាញ​ថា អ្នកហួស​ពី​តំបន់​ផាសុកភាពហើយ។ អ្នក​មាន​បំណង​យ៉ាង​ណា​ក៏​ដោយ អ្នក​ខ្ជិល​ធ្វើ​វា។ អ្នកដឹងថាវាចាំបាច់ ប៉ុន្តែអ្នកនៅតែស្រលាញ់អ្វីដែលអ្នកធ្វើ ហើយភ្លេចអ្វីដែលអ្នកគួរធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ប្រកាន់ខ្ជាប់​នូវវិធីសាស្រ្តធម្មតានៃការធ្វើដដែលៗ

មិន​ថាអ្នកប្រកបវិជ្ជាជីវៈអ្វីក៏ដោយ អ្នកមានទំនោរនឹងទម្លាប់ធ្វើកិច្ចការធម្មតា។ ជាឧទាហរណ៍ អ្នក​និពន្ធ​ធ្វើ​តាមស្ទីលសរសេរដូចគ្នា ដែលគាត់តែងតែមាន។ អ្នកជំនាញ IT ធ្វើការលើ​បច្ចេកវិទ្យា​ដូចគ្នា​អស់រយៈ​ពេលជាច្រើនឆ្នាំ ឬអ្នកគ្រប់គ្រង​ផ្នែកលក់ប្រើបច្ចេកទេស​ប្រពៃណី​ លើ​ការ​រំពឹងទុក​នីមួយៗ។ ពិភពលោកកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រសិនបើអ្នក​នៅតែប្រើវិធីដដែល​នេះ នោះអ្នកអាចនឹងដាំក្បាលចុះ ដោយសារតែ​ពិតជាមិនចាប់​អារម្មណ៍​ក្នុងការរុករកនៅរឿងថ្មីៗឬចំណេះដឹងថ្មីទេ។ កុំមាន​ទំនោរពឹងផ្អែកលើអ្វីដែលអ្នកដឹងរួចហើយឲ្យសោះ ល្មមបោះបង់ចោលទៅ។

៤ តំបន់លួងលោមក្នុងទំនាក់ទំនង

នៅពេលដែលគូស្នេហ៍ចាប់ផ្តើមស្នេហា អ្នកទាំងពីរព្យាយាមធ្វើឲ្យអ្នកដ៏ទៃចាប់អារម្មណ៍។ ជាទូទៅ គ្រាដំបូងនៃការស្គាល់គ្នា គឺជាឱកាសមួយដើម្បីបង្ហាញ​ពីគុណសម្បត្តិល្អបំផុត​ ដែលអ្នកមាននៅក្នុងខ្លួនអ្នក។ យ៉ាងណាមិញ នៅពេលស្នេហានោះ​ប្រែទៅ​អាពាហ៍ពិពាហ៍ គូស្វាមីភរិយាមាន​ទំនោរនឹង​ទទួល​យក​វា​ សម្រាប់​ការ​យល់ព្រម។ ពួកគេលែងមានអារម្មណ៍ថា​ត្រូវការធ្វើឲ្យ​ដៃគូរបស់ពួកគេពិសេសទៀតហើយ។ ជា​ការ​ពិត​ណាស់​ យូរ​ៗ​ទៅ​ទំនាក់​ទំនង​នឹង​លែងមាន​អារម្មណ៍​​ឥត​ខ្ចោះ ​ប្រសិន​បើ​វា​បន្ត​បែប​នេះ​។

៥ គិត​ថា​ខ្លួនឯង​គ្មាន​ទេពកោសល្យ

“ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នេះ​ទេ។ ខ្ញុំមិនមានជំនាញទេ។” តើអ្នកធ្លាប់និយាយភាសា​បែបនេះ ​នៅពេលខ្លួនឯង​ប្រឈមមុខ​នឹងកិច្ចការដ៏លំបាក​មួយ​ដែរទេ? ហេតុអ្វីបានជាអ្នកប្រើលេសបែបនេះ នោះគឺដើម្បីជៀសវាងការប្រថុយប្រថាន ដូច្នេះអ្នកអាចរស់នៅក្នុងតំបន់សុខស្រួលរបស់អ្នក។ ចាប់តាំងពីអ្នកត្រូវតែខិតខំប្រឹងប្រែងដើម្បីជម្នះឧបសគ្គ ការប្រើជំនាញរបស់អ្នកដូចជាព្រំដែន ហាក់ដូចជាវិធីងាយស្រួលចេញ។ ជារឿយៗ អ្នកមិនត្រឹមតែបញ្ចុះបញ្ចូលអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្លួនអ្នកថា អ្នកមិនមានទេពកោសល្យក្នុងការបំពេញកិច្ចការ ដែលពិបាកនោះទេ។

ត្រូវដឹងថា ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់សុខស្រួល នោះអ្នកនឹងមានទំនោរ មិនហ៊ានធ្វើសកម្មភាពណាចេញមុខឡើយ។ ជាការពិត សកម្មភាព និងហានិភ័យកាន់តែច្រើន លទ្ធផលកាន់តែមានសក្តានុពល។ ដូច្នេះហើយ ព្យាយាមចាកចេញពីតំបន់សុខស្រួលបន្ទាន់ ប្រសិនបើអ្នកកំពុងជួបប្រទះនូវស្ថានភាពខាងលើ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ

ចុចអាន៖ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យ​ត្រូវ​ហ៊ាន​ចេញពី COMFORT ZONE»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម