KPT+
កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា?
ការបំពុលដោយផ្លាស្ទិកគឺជាបញ្ហាសាកលលោកទាំងមូលវាគ្មានព្រំដែនកំណត់នោះទេ។ ពួកយើងបានផលិតវា ហើយក៏បោះវាចោលវិញពាសពេញផែនដី។ យើងមិនដឹងថាផ្លាស្ទិកទាំងនោះបានប៉ើង ចូលទៅក្នុងសមុទ្រ ហើយបន្តចូលទៅក្នុងចង្វាក់នៃម្ហូបអាហាររបស់យើងទៀតផង។

គិតទៅដល់អនាគតរបស់យើងគឺពិតជាគួរឲ្យខ្លាចនៅពេលដែលកម្រិតនៃការកើនឡើងរបស់ផ្លាស្ទិកមិនចុះថយនោះ ។ ផ្លាស្ទិកទាំងនោះអាចកើនឡើងរហូតដល់ ៤០% ក្នុងរយៈ ពេល ១០ ឆ្នាំខាងមុខទៀត សាកគិតទៅមើលថាពិភពលោករបស់យើងទៅជាយ៉ាងណា?

យោងតាមប្រភពពីអ្នកស្រី Tracy Read ស្ថាបនិកនៃក្រុមសប្បុរសធម៌ដែលបានចុះឈ្មោះស្មគ្រ័ចិត្តនៅប្រទេសហុងកុងក្នុងវេទិកា Plastic Free Seas (ការពារដែនសមុទ្រពីផ្លាស្ទិក)។ អ្នកស្រីបានចែករំលែកពីរបៀបរស់នៅដែលត្រូវបានបំផ្លាញ ដោយសារតែផ្លាស្ទិក ហើយក៏បានលើកឡើងពីការអប់រំ និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ។
លោកស្រីសង្កត់ធ្ងន់ថា៖ « អ្វីដែលខ្ញុំអាចធ្វើបានក្នុងថ្ងៃនេះដើម្បីកាត់បន្ថយផ្លាស្ទិកគឺយើងត្រូវតែទន្ទិញពាក្យបីម៉ាត់នេះក្នុងចិត្ត បដិសេធ បដិសេធ បដិសេធ»។ យើងត្រូវតែមានកាបូបផ្ទាល់ខ្លួនសម្រាប់ដាក់របស់របរហើយត្រូវនិយាយថាទេចំពោះថង់ផ្លាស្ទិកទាំងនោះបន្ថែមលើនេះគួរតែមានដបទឹកមួយសម្រាប់ប្រើប្រាស់ចៀសវាងការប្រើដបទឹកផ្លាស្ទិច ឬជម្រើសមួយទៀតយើងអាចប្រើដបទឹកដែលអាចប្រើឡើងវិញបានច្រើនដង។

យើងអាចប្រមូលយកផ្លាស្ទិកទាំងនោះមកផ្ទុកទុករយៈពេល១សប្តាហ៍ដើម្បីឲ្យដឹងថាវាវិវត្តន៍យ៉ាងដូចម្តេចតើវានៅដដែល ឬក៏រលួយស្អុយ? បន្ទាប់មកយើងនឹងពិចារណាលើវាថាគួរតែធ្វើយ៉ាងណា។ ទាំងអស់នេះគឺគោលដៅរបស់វេទិកា Plastic Free Seas ដំបូងយើងផ្តល់ជាឧទាហរណ៍ទៅកាន់ពួកគេ បន្ទាប់មកយើងនិងបង្ហាញពីបញ្ហាទាំងនោះរួចអប់រំណែនាំប្រជាជនឲ្យស្វែងយល់។
នៅពេលដែលពិភពលោកកាន់តែទំនើបហេតុអ្វីបញ្ហាផ្លាសស្ទិកនៅតែចោទជាបញ្ហាធំ?

បញ្ហានោះគឺវាបានប៉ើងចូលសមុទ្ររួចបន្តត្រឡប់ចូលទៅក្នុងចង្វាក់នៃម្ហូបអាហាររបស់យើង។ ផ្លាស្ទិកនៅគ្រប់ទីកន្លែងក្នុងសមុទ្រ ក្នុងដី និងក្នុងខ្យល់អាកាសដែលយើងដកដង្ហើម ព្រមទាំងនៅក្នុងអាហារដែលយើងបរិភោគនិងទឹកដែលយើងកំពុងញ៉ាំ។ ប៉ុន្តែផ្លាស្ទិកមួយចំណែកតូចប៉ុណ្ណោះដែលត្រូវបានយកទៅកែច្នៃនិងសល់មួយចំនួនទៀតបានដុតនៅកន្លែងចាក់សម្រាម។ យើងធ្លាប់បានលឺអំពីមនុស្សមួយចំនួនដែលព្យាយាមរស់នៅក្នុងបរិស្ថានមួយដែលគ្មានផ្លាស្ទិកតែនេះជាអ្វីដែលពិបាកបំផុត។ វាពឹងផ្អែកលើពួកយើងដើម្បីកែប្រែបញ្ហានេះ បើសិនជាប្រជាជនទាំងអស់នៅតែមិនផ្លាស់ប្តូរទម្លាប់ចោលផ្លាស្ទិកពាសវាលពាសកាលនោះទេ ពិភពលោកនេះនិងកាន់តែអាក្រក់ឡើងៗ។
មានអ្វីខ្លះដែលយើងអាចប្រើជំនួសផ្លាស្ទិកទាំងនោះបាន?

ផ្លាស្ទិកមួយចំនួនគឺយើងអាចប្រើវាបានដោយសារតែវាអាចប្រើបានច្រើនដង ប៉ុន្តែមួយចំនួនធំយើងមិនគួរប្រើវាទេ។ ស្ថិតិចុងក្រោយឆ្នាំ ២០១៧ បង្ហាញថា ៣៤៨ លានតោនឬ ៤០% គឺជាផ្លាស្ទិកដែលប្រើសម្រាប់វិចខ្ចប់ម្ហូបអាហារនិងភេសជ្ជៈ។ យើងគួរមានកាបូប កាតាប ដបទឹក និងវត្ថុដែលកាត់បន្ថយផ្លាស្ទិកចៀសវាងចោលវាពាសវាលពាសកាល។
ប៉ុន្តែយ៉ាងណាយើងមិនអាចបង្ខំមនុស្សទាំងអស់បានភ្លាមៗដែរ អ្វីក៏ដោយគឺត្រូវការពេលវេលាសំខាន់ត្រូវតែតស៊ូដើម្បីពិភពលោករបស់យើង។ សារ របស់លោកស្រី Tracy Read បាននិយាយថា «ចូរកុំធ្វើការងារនេះតែម្នាក់ឯង! វាគ្រាន់តែជាការងារដ៏អស្ចារ្យក៏ពិតមែន តែយើងអាចនឹងត្រូវបានគេបដិសេធនៃច្បាប់ក្នុងការដំណើរការកម្មវិធីសប្បុរសធម៌ស្ម័គ្រចិត្តនេះ!»
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ក្លាយជាអ្នកសង្គ្រោះផែនដី ដោយគ្រាន់តែធ្វើតាមវីធី៥យ៉ាងនេះ!
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


