ព័ត៌មានអន្ដរជាតិ
កម្រឃើញ! លោក គីម ចូលបើករថក្រោះដែលខ្លួនអួតថា ទំនើបបំផុតលើលោក
នៅក្នុងសមយុទ្ធកងរថក្រោះកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា លោក គីម ជុងអ៊ុន បានចូលបើកដោយផ្ទាល់យ៉ាងកម្រ ហើយថែមទាំងអះអាងថា នេះគឺជារថក្រោះដែលទំនើបជាងគេបំផុតលើពិភពលោកទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ លោក គីម មិនបានបញ្ជាក់ច្បាស់ៗថាតើ រថក្រោះនេះ មានសមត្ថភាពខ្លាំងកម្រិតណានោះទេ។

សមយុទ្ធរបស់កូរ៉េខាងជើងនេះ កើតឡើងចំពេលសត្រូវគឺកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ទើបបញ្ចប់យោធាប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាង ចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។
តាមសេចក្តីរាយការណ៍របស់ KCNA, នៅឯសមយុទ្ធរថក្រោះថ្ងៃទី១៤ខែមីនា លោក គីម ពាក់អាវស្បែកពណ៌ខ្មៅ ចូលបើករថក្រោះស៊េរីថ្មី ហើយប្រាប់កងទ័ពរបស់គាត់ឲ្យពង្រឹងស្មារតីប្រយុទ្ធ និង ការត្រៀមខ្លួនធ្វើសង្គ្រាមឲ្យបានពេញលក្ខណៈ។

រូបថតនៃសមយុទ្ធនេះ បានបង្ហាញរថក្រោះរាប់សិបគ្រឿង តម្រង់ជួរគ្នាជាមួយកងទ័ព ខណៈមេដឹកនាំកំពូលចុះត្រួតពិនិត្យ។ រថក្រោះដែលមានទង់ជាតិកូរ៉េខាងជើង ក៏បាញ់គ្រាប់រំសេវយ៉ាងសន្ធាប់នៅលើទីលានសមយុទ្ធផងដែរ។
ដោយឡែក បើយោងតាមអ្នកជំនាញកូរ៉េខាងត្បូង, រថក្រោះទាំងនេះ គឺត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងក្បួនយោធាដង្ហែឆ្នាំ២០២០ ហើយការចូលរួមក្នុងសមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍ គឺបង្ហាញពីការត្រៀមលក្ខណៈដាក់ពង្រាយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើសង្គ្រាម។

ការបង្ហាញខ្លួនរបស់លោក គីម លើកនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីគាត់ដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ កាលពីសប្តាហ៍មុន។ ក្នុងអំឡុងសមយុទ្ធនោះ, លោក គីម បានជំរុញឲ្យទាហានរបស់គាត់ បង្ហាញទឹកចិត្តមោះមុតឆ្ពោះទៅមុខ សម្រាប់ការត្រៀមខ្លួនចល័តប្រយុទ្ធ វាយប្រហារដោយគ្មានមេត្តា ក្នុងព្រឹត្តិការណ៍ផ្ទុះសង្រ្គាមពិតប្រាកដ។
សូមបញ្ជាក់ សមយុទ្ធនេះធ្វើឡើងចំពេលរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ចេញបញ្ជាឲ្យសម្លាប់លោក គីម និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាងដទៃទៀត ក្នុងករណីសង្រ្គាមផ្ទុះឡើងជាថ្មីនៅឧបទ្វីបកូរ៉េ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានឡើងកម្តៅខ្លាំងកាលពីឆ្នាំមុន ចំពេលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលមិនដកដៃ។ តាមពិតទៅ សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង បញ្ជាឲ្យសម្លាប់លោក គីម ជុងអ៊ុន មុនគេ បើសង្គ្រាមផ្ទុះឡើង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


