ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ចុះពិនិត្យរថក្រោះប្រយុទ្ធថ្មី ក្រោយ កូរ៉េខាងជើង គំរាមសម្លាប់
យោងតាមសារពត៌មាន KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះដឹកនាំផ្ទាល់ក្នុងព្រឹត្តិការណ៍បង្ហាញរថក្រោះប្រយុទ្ធប្រភេទថ្មី ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបិទបញ្ចប់សមយុទ្ធរួមគ្នា ។

KCNA បានផ្សាយទៀតថា ក្នុងព្រឹត្តិការណ៍នោះលោក គីម ក៏បានសម្តែងការពេញចិត្តពេញថ្លើមជាខ្លាំងផងដែរចំពោះការបង្ហាញរថក្រោះប្រយុទ្ធប្រភេទថ្មីដ៏មានរិទ្ធិអំណាចមួយនេះ ។ រថក្រោះនេះបានធ្វើការហាត់សមសាកល្បងដើម្បីពិនិត្យមើលសមត្ថភាពប្រយុទ្ធរបស់កងរថក្រោះ និងបន្ស៊ាំទៅនឹងសកម្មភាពប្រយុទ្ធលើបេសកកម្មយុទ្ធសាស្ត្រផ្សេងៗគ្នា ។
ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការពារជាតិលោក Kang Sun Nam ផងដែរ ខណៈនៅក្នុងរូបថតដែលចេញផ្សាយដោយ KCNA បង្ហាញឲ្យឃើញលោក គីម ពាក់អាវស្បែកអមដំណើរដោយទាហាន ព្រមទាំងរថក្រោះដែលមានទង់ជាតិកូរ៉េខាងជើង នៅទីវាលមួយកន្លែង ។

ស្របពេលជាមួយគ្នានោះ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃតែមួយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានចេញបញ្ជាឲ្យសម្លាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនគេ និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាងដទៃទៀត ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងជាថ្មីនៅឧបទ្វីបកូរ៉េ ខណៈដែលសមយុទ្ធប្រចាំឆ្នាំ Freedom Shield រួមគ្នាដែលមានការចូលរួមពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានថ្កោលទោសជាយូរមកហើយនូវសមយុទ្ធយោធាបែបនេះជាការហាត់សមសម្រាប់សង្គ្រាម ខណៈក្រុងសេអ៊ូលបានចាត់ទុកសមយុទ្ធនេះជាការការពារសុទ្ធសាធ ។ លោក គីម ក៏ធ្លាប់អះអាងដែរថា ក្នុងករណីមានសង្គ្រាម កូរ៉េខាងជើង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើគ្រប់មធ្យបាយ និងកម្លាំងទាំងអស់កម្ចាត់កូរ៉េខាងត្បូង ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ