KPT+
មេរៀន ៥ យ៉ាងដែលលោកយាយតែងតែបង្រៀនចៅៗឲ្យរឹងមាំ
នៅពេលដែលយើងពិបាកចិត្ត មានអារម្មណ៍ល្ហល្ហេវ រកកោះត្រើយមិនឃើញ នរណាដែលយើងនឹកឃើញមុនគេ បន្ទាប់ពីឪពុកម្ដាយ? តាមរយៈបទពិសោធន៍ក្នុងនាមជាចៅម្នាក់ ដែលលោកយាយបានផ្ដល់ឲ្យ គឺជាមេរៀនដ៏សំខាន់មួយដែលយើងគួរចងចាំ។
នេះជាមេរៀនជីវិត ដែលគ្មានសាលាណាបង្រៀន តែលោកយាយរបស់យើង បានបង្រៀនយើងគ្មានថ្ងៃភ្លេច ៖
១. នៅជាមួយវិជ្ជមានជានិច្ច

សំឡេងរបស់លោកយាយស្អកៗ តែរឹងមាំ និងមានទំនុកចិត្តជានិច្ច។ លោកយាយគឺជាគំរូដ៏ល្អសម្រាប់ចៅគ្រប់គ្នា ជាពិសេសពេលដែលឪពុកម្ដាយយើងមិននៅ ហើយទុកយើងឲ្យលោកមើលថែរក្សា។
លោកយាយជាមនុស្សស្រីម្នាក់ ដែលដឹងពីរបៀបចូលរួមជាមួយអ្នកដទៃ។ លោកតែងតែប្រាប់យើងថា ត្រូវរក្សាភាពវិជ្ជមានជានិច្ច ដោយញញឹមនិងលើកទឹកចិត្តយើង ហើយនិយាយថា “ក្មេងតូចរបស់ខ្ញុំ អ្នកនឹងធ្វើរឿងអស្ចារ្យនៅថ្ងៃអនាគត” ។ គាត់ចិត្តល្អដាក់មនុស្សគ្រប់គ្នា ហើយក៏ធ្វើឲ្យមានអ្នកស្រឡាញ់គាត់ច្រើន។
២. សកម្មជាមួយមនុស្សជុំវិញខ្លួន

លោកយាយរបស់អ្នក បានជួយមនុស្សជាច្រើនដែលត្រូវការជំនួយ។ គាត់បានបរិច្ចាគសម្លៀកបំពាក់របស់គាត់ និងចែកអំណោយដល់ជនក្រីក្រ និងជាអ្នកស្ដាប់ដ៏ល្អម្នាក់របស់អ្នក។
គាត់ក៏បានលើកទឹកចិត្តក្មេងៗ ដោយការអានរឿងនិទាន ទៅកាន់ពួកគេយ៉ាងសប្បាយរីករាយ។
រឿងមួយទៀតដែលលោកយាយ តែងតែធ្វើឲ្យចៅៗរបស់គាត់ជានិច្ច នោះគឺ ទេពកោសល្យចម្អិនអាហារដ៏ឆ្ងាញ់។ គាត់បញ្ចេញសកម្មភាពសប្បាយៗ និងបង្រៀនយើងពីរបៀបរស់នៅឲ្យធ្វើជាមនុស្សធំម្នាក់។
៣. បង្រៀនឲ្យធ្វើជាមនុស្សដែលពឹងផ្អែកខ្លួនឯង

លោកយាយជាស្ត្រីទន់ភ្លន់ តែគាត់រឹងមាំគ្រប់កាលៈទេសៈ គាត់តែងបង្រៀនចៅៗឲ្យចេះអត់ធន់និងរស់នៅ របៀបដែលមនុស្សធំគេរស់នៅ។
ជាពិសេសគាត់បានបង្រៀនយើង ឲ្យតស៊ូ ធ្វើអ្វីត្រូវបញ្ចេញឲ្យអស់សមត្ថភាព ទោះមិនបានសម្រេច ក៏យើងបានធ្វើវាអស់ពីចិត្តរបស់យើងដែរ។
៤. មានសន្តិភាពជាមួយខ្លួនឯង

អ្វីដែលយើងតែងកោតសរសើរ ចំពោះជីដូនរបស់យើង គឺថាគាត់ជាមនុស្សស្មោះត្រង់ចំពោះខ្លួនឯង គ្រប់មធ្យោបាយ។ លោកដឹងថា ពរនិងក្ដីស្រឡាញ់មានន័យយ៉ាងម៉េច។ ដូច្នេះគាត់មិនដែល ស្ដីខ្លួនឯងឡើយ។ ជាការពិត គាត់តែងគោរពចំពោះខ្លួនឯង និងផ្ដល់តម្លៃដល់មនុស្សគ្រប់រូបជានិច្ច។
៥. ជាអ្នកលើកទឹកចិត្តដ៏ល្អពេលយើងដើរដួល
នៅក្មេងពេលយើងដើរដួល លោកយាយគឺជាមនុស្សស្រីដែលឈោងដៃមកជួយយើង បន្ទាប់ពីឪពុកម្ដាយ។ ពេលយើងធំ យើងជួបបញ្ហាបែបមនុស្សធំ តែក៏នៅមានគាត់ជាអ្នករ៉ាប់រងធានាមើលថែ និងលើកទឹកចិត្តយើងដូចគ្នា។
ដូច្នេះចំពោះអ្នក តើបានរៀនអ្វីខ្លះពីលោកយាយ? ចំពោះខ្ញុំ តែងតែចាត់ទុកលោកជាមេឃពណ៌ខៀវ របស់ខ្ញុំជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ បង្រៀនកូនបែបណាឱ្យក្លាយជាមនុស្សស្មោះត្រង់និងមានចិត្តល្អ?
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


