KPT+
ជាបុរសពិតប្រាកដនិងរឹងមាំម្នាក់ ខ្ញុំអាចយំបានទេ?
បុរសត្រូវបានគេស្គាល់ថាជាភេទដែលមិនសូវនិយមប្រើអារម្មណ៍ ឬបង្ហាញចេញមកក្រៅងាយៗឡើយប្រៀបនឹងនារីៗ។
បុរសនៅក្នុងសង្គមជាច្រើន ដែលត្រូវបានគេសន្មតថាជាផ្នែកនៃភាពធន់ទ្រាំ កណ្ដាលព្យុះព្យោមានៃជីវិត ចិត្តត្រជាក់ៗ មិនគួរឲ្យជឿ បើធៀបនឹងស្ត្រី មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
ជាការពិត វាមិនខុសទេដែលបុរសមានអារម្មណ៍នឹងនជាង តែវាក៏មិនល្អដែរ ដែលត្រូវទ្រាំរស់ក្នុងការរក្សាអារម្មណ៍ក្លែងបន្លំហួសហេតុពេក។
ប៉ុន្តែយ៉ាងណាដែរនៅពេលបុរសបង្ហាញអារម្មណ៍តាមរយៈការយំ ?
ចម្លើយ៖
បុរសតែងតែយំ ហើយជារឿងធម្មតាណាស់គ្មានអ្វីចម្លែកទេ។ ប៉ុន្តែភាពដែលអាចទទួលយកបាននៃការយំរបស់បុរស បានផ្លាស់ប្ដូរតាមពេលវេលានិងវប្បធម៌។
ធម្មជាតិត្រូវបានគេអនុញ្ញាតឲ្យស្ត្រី ទន់ភ្លន់ ស្អាតនិងផុយស្រួយ ពេញឬអារម្មណ៍បង្ហាញចេញមក និងស្នេហាល្អូកល្អិនជាងមនុស្សប្រុស។ ហើយជាមួយគ្នានោះ ទឹកភ្នែកនារី តែងតែមានគុណភាពដែលងាយចាក់ដោតឲ្យមនុស្សប្រុសរងគ្រោះ និងចុះចូលចំពោះនាងព្រោះអាណិតទន់ចិត្ត។ល។

ដូច្នេះហើយបានជាគេចាប់ផ្ដើមមើលឃើញថាទឹកភ្នែក សោកសង្រេងស័ក្ដិសមនឹងស្ត្រីជាងបុរស។ តែងមកដល់សតវត្សរ៍ទី ២០ អ្វីៗកាន់តែតឹងតែងរហូតដល់ លេចចេញថា បុរសដែលគ្មានទឹកភ្នែកទើបជាបុរសរឹងមាំ«ស៊ូស្រក់ឈាមមិនស្រក់ទឹកភ្នែក។ល។»។
បុរសយំបាន ទស្សនៈវប្បធម៌នៃការយំរបស់បុរសបានបន្តវិវត្តទៅរកសម័យកាលថ្មីៗជានិច្ច។ ខណៈពេលដែលយើងនៅតែងរំពឹងថា បុរសយំតិចជាងស្ត្រីក្នុងករណីខ្លះ ឥឡូវនេះអាចទទួលយកដោយសេរីក្នុងសម័យកាលដែលមនុស្សកាន់តែយល់ចិត្តគ្នា។
សព្វថ្ងៃនេះមនុស្សមួយចំនួនលើកទឹកចិត្តបុរសឲ្យស្វែងរកភាពធូរស្បើយចិត្តតាមវិធីណាក្តី មិនថាយំយែកសោកសង្រេងឬនិយាយទុក្ខកង្វល់ចេញមក ដូចមនុស្សស្រីក៏បានដែរ។
ជាការពិតណាស់ មានពេលខ្លះដែលយើងមានអារម្មណ៍សោកសៅឬខកចិត្តយ៉ាងខ្លាំង ហើយកាន់តែលំបាកណាស់ប្រសិនមិនអនុញ្ញាតឲ្យបង្ហាញចេញ។
ការលាក់ទុក្ខកង្វល់និងការឈឺចាប់ហួសហេតុកន្លងមក បានបង្កជាវិកលជំងឺនិងឧក្រិដ្ឋកម្មជាច្រើនមកហើយនៅលើលោកយើងនេះ។
ទោះយ៉ាងណាមានតុល្យភាពរវាងភាពរសើបខ្លាំង (បញ្ចេញអារម្មណ៍ឬប្រើអារម្មណ៍) ហួសហេតុពេកត្រូវបានគេហាមប្រាមចំពោះភេទទំាងពីរ ព្រោះប៉ះពាល់សុខភាពខ្លាំងមិនថាស្រីឬប្រុសឡើយ។
យើងជាមនុស្សត្រូវចេះវត្ថុសំខាន់បីជាគន្លឹះនៃការរស់នៅគឺ ចេះពិចារណា ចេះកាត់ចិត្ត និងចេះលើកលែងទោស។
មិនថាស្រីឬប្រុស យើងជាមនុស្សដូចគ្នាយើងអាចយំបាន យើងអាចពិភាក្សាបាន និងអាចជួយគ្នាក្នុងការបង្កើនភាពរឹងមាំឆ្លងកាត់ជីវិត។
ប្រែសម្រួល៖ហាណា
ចុចអាន៖អ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់លាក់កំបាំងអាចជាលេសនៃចិត្តវៀចវេរ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


