KPT+
រូបភាពដែលអ្នកឃើញមុនគេ អាចបង្ហាញពីបុគ្គលិកលក្ខណៈ ថាជាមនុស្សបែបណា?
ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សអាចបកស្រាយរឿងរ៉ាវខុសៗគ្នា ដោយអាស្រ័យលើបុគ្គលិកលក្ខណៈ របស់មនុស្សនោះ។ ទោះបីជាភ្នែកអាចមើលឃើញអ្វីគ្រប់យ៉ាង នៅក្នុងរូបភាពក៏ដោយ។ ប៉ុន្តែខួរក្បាលរបស់យើងជ្រើសរើសអ្វីដែលយើងឃើញមុនគេមិនខាន។
ក្នុងរូបភាពខាងក្រោម ក៏ជាការសាកល្បងនៃចិត្តវិទ្យា ព្រោះក្នុងរូបមានសត្វពីរប្រភេទ ប៉ុន្តែអ្វីដែលអ្នកឃើញដំបូង ប្រាប់ថា អ្នកជាបុគ្គលិកលក្ខណៈបែបណា។ ចាំមើលថាតើរូបភាពដែលអ្នកបានឃើញមុនគេ នឹងត្រូវនឹងបុគ្គលិកលក្ខណៈរបស់អ្នកឬអត់។

ប្រសិនបើអ្នកឃើញសត្វតោបើកភ្នែកសម្លឹងមក ការធ្វើតេស្តនេះកំណត់ថា អ្នកជា introvert ឬមិនចូលចិត្តទំនាក់ទំនងជាមួយមនុស្សពីខាងក្រៅឡើយ។
តើអ្នកចូលចិត្តចំណាយពេលតែម្នាក់ឯង ឬនៅម្នាក់ឯងដែរទេ? អ្នកមានទម្លាប់អង្គុយផឹកភេសជ្ជៈដែលខ្លួនចូលចិត្តដោយមិនចូលរួមជាមួយអ្នកណា។ រីករាយទស្សនារឿងភាគដែលអ្នកចូលចិត្ត។ ជាពិសេសប្រសិនបើអ្នកត្រូវនៅជាមួយនរណាម្នាក់ អ្នកនឹងជ្រើសរើសចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់ ឬមានអារម្មណ៍ល្អជាជាង។
មនុស្សប្រភេទដូចអ្នក ច្រើនតែស្ងប់ស្ងាត់ខាងក្រៅពុំសូវមាត់ក ឬមានទំនាក់ទំនងជិតស្និតនឹងនរណាឡើយ។ ជួនកាលអ្នកជុំវិញតែងភ័យព្រួយពេលរាប់អានអ្នក តែពេលបានចូលចិត្តទើបដឹងថា អ្នកក៏មានទំនាក់ទំនងល្អដែរ។
ប្រសិនបើអ្នកឃើញសេះបង្កង់ជាមុន ការធ្វើតេស្តនេះកំណត់ថាជា extrovert ឬបុគ្គលិកលក្ខណៈខាងក្រៅ ចូលចិត្តទំនាក់ទំនងជាមួយមនុស្ស។
អ្នកចូលចិត្តនិយាយ ចូលចិត្តចូលរួមពិធីជប់លៀង ឬស្គាល់មនុស្សថ្មី ចូលចិត្តធ្វើរឿងថ្មី ធ្វើរឿងដដែលៗរាល់ថ្ងៃគឺគួរឲ្យធុញទ្រាន់ ឬធ្វើអ្វីមួយដែលជាទម្លាប់ ដែលមិនមែនជារចនាប័ទ្មរបស់អ្នក។
មនុស្សប្រភេទអ្នកមានភាពឆ្លាតវ៉ៃ ដឹងថាសង្គមខាងក្រៅបែបណា ហើយមានភាពរហ័សរហួនក្នុងកិច្ចការ មិនស្ពឹក មិនតម្អូញឡើយ។
យ៉ាងណាមិញ ក្រោយបានទស្សន៍ទាយតាមចិត្តវិទ្យារួចមក តើប្រិយមិត្តកម្ពុជាថ្មីឃើញរូបភាពណាដំបូងគេ? ទោះយ៉ាងណា នេះគ្រាន់តែជាចិត្តវិទ្យាសាកល្បងចិត្តប៉ុណ្ណោះ។ ប៉ុន្តប្រសិនបើអ្នកសាកល្បងហើយ មានចំណុចខ្លះដូច ឬគួរកែប្រែ ក៏គួរធ្វើពេលឥលូវនេះដែរ៕
គ្រូ ណុប
ចុចអាន៖រើសទឹកមួយក្នុងចំណោម ៤ នេះ បង្ហាញពីអត្តចរិតពិត និងការសម្រេចចិត្តធំនៅថ្ងៃខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


