KPT+
ចង់ឲ្យកូនៗជោគជ័យក្នុងជីវិត គួរធ្វើសកម្មភាពទាំងនេះជាមួយពួកគេ
ក្នុងនាមជាឪពុកម្ដាយ យើងប្រហែលជាមានកំហុសនៅចំណុចខ្លះ ចំពោះកូនៗ ដោយចេតនាឬអចេតនា តែគ្រប់យ៉ាង សុទ្ធតែចង់ឲ្យតែកូនៗល្អទាំងអស់។
នេះជាវិធីមួយ ដែលក្នុងនាមយើងជាឪពុកម្ដាយ អាចរៀបចំឱ្យពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដោយខ្លួនឯង នៅពេលពួកគេចូលក្នុងពិភពពិត៖

១. ចូលរួមធ្វើជាហ្គេមលេងតាមកម្រិតរបស់កូន
ប្រសិនបើឃើញកូន កំពុងតែព្យាយាមលើរឿងអ្វីមួយ ហើយអ្នកឃាត់ពីគោលបំណងរបស់ពួកគេ នោះអារម្មណ៍បរាជ័យ អាចនឹងជះឥទ្ធិពលលើពួកគេនៅពេលក្រោយ។
ក្នុងហ្គេមនេះ អ្នកត្រូវប្រកួតប្រជែងជាមួយកូន កុំដើរចេញពីពួកគេឲ្យសោះ។ ប៉ុន្តែត្រូវប្រកួតប្រជែងនៅកម្រិត ដែលពួកគេកំពុងលេង។
២. អនុញ្ញាតឱ្យពួកគេបាត់បង់

គ្មាននរណាម្នាក់ចូលចិត្តបាត់បង់អ្វីមួយឡើយ សូម្បីតែមនុស្សពេញវ័យ។ ដូច្នេះការងាររបស់ប៉ាម៉ាក់ គឺរៀបចំពួកគេសម្រាប់ពិភពពិត ដែលពួកគេត្រូវការ ដើម្បីត្រៀមប្រឈមមុខនឹងការបរាជ័យ និងរៀនដោះស្រាយវា។
៣. និយាយអំពីបញ្ហា
វាជារឿងធម្មតាទេ បើអ្នកមានអារម្មណ៍តានតឹងឬខឹង ប្រសិនបើអ្នកខកខានបានធ្វើអ្វីមួយ។ ដូចគ្នានេះដែរ នៅពេលកូនរបស់អ្នកមានអារម្មណ៍មិនល្អ សូមអនុញ្ញាតឱ្យពួកគេបង្ហាញអារម្មណ៍របស់ពួកគេ នៅកន្លែងស្ងាត់ណាមួយ ហើយប្រាប់កូនថា មិនអីទេ ឱកាសតែងតែមាននៅពេលក្រោយទៀត។
៤. លើកទឹកចិត្តកូនឱ្យឆ្លុះបញ្ចាំងពីជីវិតពិត
ពេលខ្លះមិនមែនចម្លើយទាំងអស់ នៅក្នុងជីវិតគឺងាយស្រួលឡើយ ។ វាត្រូវការការសាកល្បងនិងកំហុស ដើម្បីរកវិធីធ្វើឱ្យប្រសើរ ហើយយើងច្រើនតែរៀនពីការធ្វើដំណើរ ជាជាងលទ្ធផលចុងក្រោយ ឬគោលដៅ។
បើកូនបរាជ័យនៅអ្វីមួយ ជំនួសឱ្យការប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ សូមសួរពួកគេ ពីអ្វីដែលពួកគេគិតថា អាចធ្វើបានដើម្បីកែលម្អ។

៥. ផ្ដោតលើការខិតខំ
ប្រាប់កូន មិនថាលទ្ធផលនឹងទៅជាយ៉ាងណាទេ ពួកគេគួរតែខិតខំឱ្យអស់ពីសមត្ថភាព។ គ្រប់ស្ថានភាពទាំងអស់នៅក្នុងជីវិត នឹងត្រូវការភាពធន់ និងការតស៊ូដើម្បីឆ្លងកាត់។
៦. ចូរបង្រៀនកូនកុំឱ្យអំនួតលើភាពជោគជ័យ
រាល់ការឈ្នះ តែងតែមានភាពអស្ចារ្យ ប៉ុន្តែអ្នកគួរតែបង្រៀនកូនឲ្យបានដឹងពីអារម្មណ៍ របស់អ្នកចាញ់ដូចគ្នា។ អប់រំពួកគេឱ្យគោរពអារម្មណ៍របស់គូប្រជែងពួកគេ ហើយត្រូវមានចិត្តទន់ភ្លន់ និងសប្បុរសចំពោះជោគជ័យរបស់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មេរៀន ៥ យ៉ាងដែលលោកយាយតែងតែបង្រៀនចៅៗឲ្យរឹងមាំ
ចុចអាន៖ ជំនួយសម្រាប់ឪពុកម្ដាយពេលមានកូនៗវ័យជំទង់ដែលមានបញ្
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


