ហេតុអ្វីបានជា​បុរស​ឆាប់​ស្លាប់​ជាង​ស្រ្តី?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ហេតុអ្វីបានជា​បុរស​ឆាប់​ស្លាប់​ជាង​ស្រ្តី?

Published

on

បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា មនុស្ស​ស្រី​អាច​រស់នៅ​បាន​យូរជាង​មនុស្ស​ប្រុស រហូត​ដល់​ទៅ ៧ ឆ្នាំ​ឯណោះ។ ក្នុង​នោះ គេ​រក​ឃើញ​ថា មនុស្សស្រី៥៧% អាច​រស់នៅ​រហូត​ដល់​អាយុ ៦៥ ឆ្នាំ និង ៦៧% អាច​រស់​រហូត​ដល់​អាយុ ៨៥ ឆ្នាំ។

តើ​មាន​មូលហេតុអ្វីខ្លះ ដែល​មនុស្ស​ស្រី​អាច​រស់នៅ​បាន​យូរ​ជាង​មនុស្ស​ប្រុស?

១. ប្រព័ន្ធ​សុខភាព

ធម្មជាតិរបស់ស្ត្រីកើតមកមាន​ក្រូម៉ូសូម​វែង​ជាងបុរស ដែល​មុខងាររបស់វា​ជំនួយដល់​កោសិកា​ទទួល​ខុសត្រូវ​របស់​ប្រព័ន្ធភាពស៊ាំ។ ម្យ៉ាងវិញទៀត មនុស្សប្រុសតែងតែមានទម្លាប់ ផឹកស៊ី ជក់បារី​ជា​រឿយៗ ដោយនាំឲ្យខូចដល់ប្រព័ន្ធភាព​ស៊ាំ​របស់ខ្លួន។ បន្ថែមលើនោះ ស្ត្រីមាន​ឈាម​រដូវ​ផ្លាស់ប្ដូរ​ជា​រៀងរាល់ខែ ដែលធ្វើឲ្យប្រព័ន្ធ​សុខភាព​របស់​នាង​កាន់​តែ​រឹងមាំ​ជាង​មនុស្ស​ប្រុស។

២. ការ​គិតគូរ

ជាទូទៅ មនុស្ស​ស្រី​ចេះគិតគូរច្រើនជាងមនុស្សប្រុស។ ហេតុនេះហើយបានជា នារី​ចូលចិត្ត​និយាយ​ច្រើន និង​ចូលចិត្ត​យំ​ជា​ប្រចាំ នៅពេលដែលពួកគេមានបញ្ហា។ ផ្ទុយទៅវិញ ពេល​ដែល​ប្រុសៗ​កើត​ទុក្ខ ពួកគេចូលចិត្តលាក់ទុកក្នុងទ្រូង និង​មិន​ចង់​និយាយ​អ្វី​ច្រើន​នោះទេ ដោយ​ជួនកាលនោះ វា​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ធ្លាក់ទឹកចិត្តចំពោះបុរសក៏មានដែរ។

៣. រូបរាងកាយ

Beijing,China

យោងតាមលោកវេជ្ជបណ្ឌិត Vincent Giampapa ជាប្រធានសុខាភិបាលនៃវិទ្យាស្ថានហ្សែន នៅរដ្ឋញូវជើស៊ី បានឲ្យដឹងថា មនុស្សដែលមាន​កម្ពស់​ខ្ពស់​ប្រហែល ១,៨២ ម៉ែត្រ ប្រឈម​នឹង​អាយុ​ខ្លី​ជាង​អ្នកដែលមានកម្ពស់ទាបជាងខ្លួន។ កត្តា​នេះ​ដោយសារ​តែ​មនុស្ស​ដែល​មាន​រូបរាង​ធំខ្ពស់ មានការផ្លាស់ទីយឺតជាងមនុស្សដែលមាន​រូបរាង​តូច។ ជាមធ្យម បុរស​មាន​សាច់ដុំ និង​រូបរាង​ធំ​ជាង​ស្ត្រី។ ហេតុនេះ ឱកាស​នៃ​ការរស់រាន​មាន​ជីវិត​អាច​មាន​តិច​ជាង​ស្ត្រី។

៤. សកម្មភាព និង​ការងារ

ការងាររបស់បុរសភាគច្រើនប្រឈមហានិភ័យជាងនារីដូចជា អ្នកបើកយន្ដហោះ កម្មករសំណង់ អ្នកនេសាទ ជាងជុសជួលខ្សែភ្លើង ប៉ូលិស ទាហាន អ្នក​ពន្លត់អគ្គិភ័យ​ជាដើម។ ការងារ​ទាំងអស់នេះ ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ និង​វិធានការ​សុវត្ថិភាព​ខ្លាំង​បំផុត។ បើ​ហ៊ាន​តែ​ធ្វេសប្រហែស អាច​នឹង​បាត់បង់​ជីវិត​ភ្លាមៗ។

ម្យ៉ាងទៀត បុរស​ចូលចិត្ត​ផ្សងព្រេង និង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ដូចជា បើកបរ​ល្បឿន​លឿន វាយតប់​គ្នា ដើរលេង​ទៅ​តាម​តំបន់​ភ្នំ​ដាច់ស្រយាល។ល។

ក្រៅពីនោះទៀត អត្រាឧក្រិដ្ឋកម្មជនភាគច្រើនជាបុរស ដែល​នេះ​ក៏​ជា​មូលហេតុធ្វើ​ឲ្យ​មនុស្ស​ប្រុស​ឆាប់​ស្លាប់បានដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GREATIST

ចុចអាន៖អត្ថន័យ​ពិត​នៃ​ពាក្យថា BE YOURSELF និង​វិធីអនុវត្ត​ឲ្យ​បានឆាប់

ចុចអាន៖ម្ដាយណាមិនស្រឡាញ់កូន! ជា​កូន​ស្រី​គួរ​ស្ដាប់​សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services