KPT+
ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា
តើបុរសត្រូវការស្នេហារយៈពេលប៉ុន្មានមុនលង់ស្រលាញ់?

យោងតាមឯកសារស្រាវជ្រាវដែលចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រផ្លូវភេទ បុរសៗត្រូវការពេលតែ ៥វិនាទីប៉ុណ្ណោះដើម្បីផលិតសារធាតុគីមីមួយ បញ្ឆេះអារម្មណ៍ស្នេហ៍ភ្លាមៗ។
ទស្សនាវដ្តី Reader Digest បានអះអាងថា បុរសៗធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនជាងស្ត្រីឆ្ងាយ គឺ៤៨% លង់បាន តាំងពីពេលមើលឃើញនាងដំបូង។
បុរសរង់ចាំបានយូរបំផុតត្រឹមតែ ៨៨ ថ្ងៃប៉ុណ្ណោះដើម្បីនិយាយពាក្យសំខាន់សារភាពស្នេហ៍ ចំណែកខាងស្ត្រី អាចខាំមាត់ រងចាំមិនស្តីក្នុងកម្រិតពេលវេលាជិតទ្វេដង (១៣២ ថ្ងៃ) ។

បុរសក៏ងាយនឹងរៀបការម្តងទៀតដែរ បន្ទាប់ពីការលែងលះឬមរណភាពនៃប្តីឬប្រពន្ធ។ ការសិក្សាមួយ ធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្នុងឆ្នាំ ២០១៨ បានបញ្ជាក់ថា ៦៤% នៃបុរសដែលបានរៀបការពីមុន នឹងរៀបការឡើងវិញម្តងទៀត ផ្ទុយពី ៥២% នៃស្ត្រីដែលបានរៀបការពីមុនតែមិនគិតដល់អាពាហ៍ពិពាហ៍ថ្មីឡើយ។
តើត្រូវចំណាយពេលប៉ុន្មានក្នុងការស្រលាញ់គ្នា(គូចាស់)វិញ?
រឹតតែខុសគ្នា!
តាមភ័ស្ដុតាងដែលបានបង្ហាញ បុរសលោតទៅពាក្យ «ចាប់ផ្តើមជាថ្មីបានទេ» លឿនជាងស្ត្រី។ ពួកគេចិត្តទន់ជាង មានអនុស្សាវរីយ៍ច្រើន និងមិនចិត្តដាច់ដូចស្ត្រីទេ ដូច្នេះហើយបានជាគេមានស្នេហារសេមរសាមច្រើន ព្រោះរឿងចិត្តមិនដាច់នេះឯង។

តើស្ត្រីអាចនឹងលង់ស្នេហ៍ក្រោយស្គាល់បុរសរយៈពេលប៉ុន្មាន?
តើស្ត្រីត្រូវលង់ស្នេហ៍រយៈពេលប៉ុន្មាន?
រយៈពេលវែងជាងបុរស៣ដង! នេះបើយោងតាមអ្នកជំនាញណាត់ជួប ចននិងដេវីដបេនថេតដែលបានវិភាគកាលពីឆ្នាំ២០១៧។

ស្ត្រីមាននិន្នាការវាយតម្លៃអារម្មណ៍នៃក្តីស្រឡាញ់ដោយផ្អែកលើការទាក់ទាញខាងរាងកាយរួមជាមួយកត្តាផ្សេងៗទៀត ពិសេសបុគ្គលិកលក្ខណៈរបស់ដៃគូដែលមានសក្តានុពល ដែលមានន័យថា នាងតែងតែត្រូវការពេលយូរសម្រាប់ក់ក្តៅចំពោះអារម្មណ៍ផ្សារភ្ជាប់ ខុសពីខាងប្រុសដែលស្រលាញ់លឿន ក្រោយមកទើបសង្កេតឃើញចំណុចខ្សោយ។
ទស្សនៈនេះត្រូវបានបញ្ជាក់ដោយ Nikki Martinez ថា ខណៈពេលដែលបុរសត្រូវការ សម្រស់ និងភាពផ្អែមល្ហែម សម្រាប់ការទាក់ទាញពីដំបូងដើម្បីចាប់ផ្តើមស្គាល់មនុស្សស្រីនោះ ស្ត្រីនឹងសម្គាល់បុរសក្រោយពេលគេធ្វើល្អច្រើនដងសិន។ ប្រសិនយើងមិនបានល្អនឹងនាងមុនហើយមកដល់ដោយមិនមានហេតុផល អាចមិនមែនជាស្នេហាទេ។
ស្នេហានិងវិទ្យាសាស្ត្រ

នៅពេលដែលស្ត្រីធ្លាក់ក្នុងអន្លង់ស្នេហ៍ រាងកាយរបស់ពួកគ ផលិតអ័រម៉ូន Norepinephrine និង phenylethylamine (the love chemical) ដែលអ័រម៉ូនទាំងពីរនេះ នេះពិតជាធ្វើឱ្យស្ត្រីផ្តោតអារម្មណ៍ខ្លាំង ទៅលើមនុស្សដែលនាងចង់ណាត់ជួប។
វាបង្កើតជា អារម្មណ៍ភ័យ និងរំភើប អន្ទះសារលន្លង់លន្លោច ពេលរង់ចាំការផ្ញើសារពីដៃគូ ឬការណាត់ជាមួយនាយទៅណាក្តី។ នោះគឺជាការរួមបញ្ចូលគ្នានៃ norepinephrine និង phenylethylamine ដែលបំបែកអារម្មណ៍ធម្មតាធ្វើឱ្យមនុស្សមានអារម្មណ៍ ចំណុះ និង ផ្តោតតែដៃគូរបស់ពួកគេមើលរំលងមនុស្សផ្សេងៗ។ ចំណែកខាងប្រុស ដោយសារមិនរងឥទ្ធិពលពីអារម្មណ៍នេះគេអាចមានស្នេហាច្រើន(ចាប់អារម្មណ៍នារីច្រើននាក់)ក្នុងពេលដដែលបាន។
សូម្បីតែការរួមភេទ ស្ត្រីបានបញ្ចេញអុកស៊ីតូស៊ីន Oxytocin ច្រើនជាងបុរស ដែលជួយបង្កើតនិងអភិវឌ្ឍទំនុកចិត្ត សម្រាប់ជីវិតនាង។
ដូច្នេះតើត្រូវចំណាយពេលប៉ុន្មានដើម្បីឱ្យនរណាម្នាក់លង់ស្នេហ៍?
ពិតជាត្រូវការពេលវេលា ដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍ តែក៏ពឹងផ្អែកលើប្រភេទមនុស្សព្រមទាំងបទពិសោធក្នុងជីវិតពួកគេ។ អ្នកខ្លះធ្លាប់ឈឺចាប់ខ្លាំងហួសពេកពីអតីតកាលក៏មិនងាយលង់ចិត្តលើអ្នកណាជាថ្មីទេ តែអ្នកខ្លះក៏មិនងាយរាងចាលលើរឿងស្នេហាដូចគ្នា៕
ប្រែសម្រួល៖ ហាណា
ប្រភព៖ LifeLight
ចុចអាន៖ ស្រីៗមានវ័យក្បែរ ៣០ គួរងាកមកឲ្យតម្លៃលើរឿង ៤ នេះជាចម្បង
ចុចអាន៖ បុរសៗឆ្លាតវៃពេក អាចបង្កើតកំហុសជាមួយស្ត្រីដោយមិនដឹងខ្លួន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ