KPT+
ឱកាសកម្រថ្មី សិក្សាឥតបង់ថ្លៃ ជំនាញ គំនូរ និងចម្លាក់ នៅសាលាសិល្បៈសូនរូប
ឱកាសពិសេសការសិក្សាដោយមិនបង់ថ្លៃលើជំនាញ កុលាលភាជន៍ ខ្មុកស្មាច់ គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ គំនូរវិចិត្រកម្ម ចម្លាក់ឈើ ចម្លាក់ប្រាក់ ចម្លាក់ពុម្ព ចម្លាក់ស្មិត នៅសាលាសិល្បៈសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ។

សាលាមធ្យមវិចិត្រសិល្បៈ នឹងប្រឡងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ដោយនឹងចែកពាក្យ និងទទួលពាក្យសុំចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២។

សាលាសិល្បៈសូនរូបបណ្ដុះបណ្ដាលសំខាន់លើវិជ្ជា គូរ និងឆ្លាក់ តាមក្បួនខ្នាតច្បាស់លាស់ និងប្រកបដោយគុណភាពដល់សិស្សមកពីគ្រប់មជ្ឈដ្ឋានដែលមានឧបនិស្ស័យ និងមានចំណង់ចំណូលចិត្តលើវិជ្ជានេះ។ ក្រោយបញ្ចប់ការសិក្សាសិស្សនឹងក្លាយជាសិល្បៈករ អាជីពលើផ្នែកគំនូរ ឬចម្លាក់ ហើយអាចក្លាយជាគ្រូបង្រៀន ឬបុគ្គលិកបម្រើការនៅក្នុងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការនានា។

វិស័យគំនូរ និងចម្លាក់ មានចែកជាវិជ្ជាឯកទេសច្រើនទៀតដែលសិស្សត្រូវជ្រើសរើសមុខវិជ្ជាណាមួយក្នុងចំណោមនោះដើម្បីសិក្សាលើវិជ្ជាជីវៈឯកទេសរបស់ខ្លួន។

ផ្នែកគំនូរ មានចែកជាមុខវិជ្ជាឯកទេសចំនួន ៤ គឺ គំនូរផ្សាយ គំនូរបុរាណ គំនូរលម្អលើក្រណាត់ និងដេរប៉ាក់ និងគំនូរវិចិត្រកម្ម។

ផ្នែកចម្លាក់ មានមុខវិជ្ជាចំនួន ៦ គឺ ចម្លាក់កុលាលភាជន៍ ចម្លាក់ខ្មុកស្មាច់ ចម្លាក់ឈើ ចម្លាក់ប្រាក់ ចម្លាក់ពុម្ព និងចម្លាក់ស្មិត។

ការសិក្សាមានរយៈពេល ៥ ឆ្នាំ លក្ខខណ្ឌនៅក្នុងការចូលរៀន សិស្សដែលមានបំណងចង់ប្រឡងចូលរៀននៅសាលាសិល្បៈសូនរូបត្រូវមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលបានកំណត់។ សិស្សទាំង ២ ភេទ កម្រិតចំណេះដឹងត្រូវរៀនចប់ថ្នាក់ទីប្រាំពីរ ឬមានអាយុចន្លោះពី១២ ដល់ ១៤ឆ្នាំ។

ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
Map: https://goo.gl/maps/pjvzqiFRK9qLUSo17
លេខទូរសព្ទ៖ ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម), ០៩៦ ៥៦៨ ៣៤៥២, ០៨៦ ៣៥៥ ២៦៥។
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


