Connect with us

KPT+

គួរដឹងមុន! អាស៊ីមែនពិត តែទីក្រុង​១០នេះ ​​​ចំណាយ​ខ្ពស់កប់ពពក

បានផុស

នៅ

ទោះ​បី​ជា​ទីតាំង​ដូចជា​ទីក្រុង​ London និង New York  មាន​កេរ្តិ៍ឈ្មោះ​លើការ​ចំណាយ​ខ្ពស់​ក្នុង​ការ​រស់​នៅ​ក៏​ដោយ​ តែ​ទី​ក្រុង​ដែល​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ក៏​មាន​នៅ​អាស៊ី​ផង​ដែរ។ ទ្វីប​នេះ​មាន​ទីក្រុង​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ដែល​មាន​ភាព​ថ្លៃថ្នូរ​ ជា​ពិសេស​នោះ​គឺ​សម្រាប់​លំនៅឋាន ​ម្ហូប​អាហារ​ និង​ការ​ដឹក​ជញ្ជូន​ផ្សេងៗ។ ​តម្លៃ​ថ្លៃ​ទាំងនេះ​ក៏​សម្រាប់​ភ្ញៀវ​ទេសចរ​និង​សម្រាប់​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ចង់​វិនិយោគ​នៅ​ទីក្រុង​ទាំងនោះដូចគ្នា។

១ ណានជីង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង​ណាន​ជីង​នៃ​ប្រទេស​ចិន​ជាប់ចំណាត់​ថ្នាក់​ទី១០ ជា​ទីក្រុង​ថ្លៃ​បំផុត​​ក្នុង​ទ្វីប​អាស៊ី ​និង​ជា​ទីក្រុង​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លំ​ដាប់​ទី ២៥ នៅ​លើ​ពិភពលោក។ យោង​តាម​ការ​ស្ទង់មតិ​ទីក្រុង​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​ទីក្រុង Dublin និង Dhabi ។

វាជាទីក្រុង​នៃ ​ខេត្ត​ជាំងស៊ូ​ មាន​ប្រជាជន​ជាង ១០ លាននាក់ ​ហើយ​ក៏​មាន​តម្លៃ​ផ្ទះ​ថ្លៃ​បំផុត​។ នេះ​បើ​យោង​តាម​សារព័ត៌មាន China Whisper បាន​រាយការណ៍។

២ ក្វាងចូវ

​ក្វាងចូវ​​ជា​ទីក្រុង​ធំ​ជាងគេ​បំផុត​នៅ​ប្រទេស​ចិន​ ហើយ​ក៏​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​ហុងកុង​ប៉ុន្មាន​ឡើយ។ វាជា​ទីក្រុង​ជិត​គ្នា​ពិតមែន ​តែ​ក៏​រង​ផល​ប៉ះពាល់​ដល់​តម្លៃ​ខ្លះៗ​ដែរ។​ យ៉ាងណាទីក្រុងនេះបាន​ទាក់ទាញ​មនុស្ស​ដែល​ចង់​គេច​ចេញ​ពី​ការ​ចំណាយ​ខ្ពស់​ក្នុង​ទីក្រុង​ហុងកុង ​ឲ្យមក​រស់​នៅ​ក្វាងចូវ​ជំនួសវិញ។

យោង​ទៅ​តាម​សារ​ព័ត៌មាន Expatisian ថ្លៃ​ឈ្នួល​ផ្ទះ​មានតម្លៃ​ប្រហែល ១៥០០ ដុល្លារ​ក្នុង​មួយ​ខែ។ ចំនួន​នេះ​មើល​ទៅ​អាច​គិត​ថា​ថ្លៃ​ខ្លាំង ​ប៉ុន្តែ​បើ​ពិចារណា​លើ​ប្រាក់ចំណូល​ជា​មធ្យម​នៅ​ក្នុង​ប្រទេស​គឺ​សម​ហេតុផល​ខ្លះ​ដែរ។

៣ អូសាកា

​អូសាកា​ក៏​ជា​ទីក្រុង​​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​​បំផុត​នៅ​អាស៊ី​ផង​ដែរ។ ទីក្រុងរបស់ជប៉ុនមួយនេះ ល្បីល្បាញបំផុតខាងទំនាក់ទំនង​ពាណិជ្ជកម្ម​ រីឯលំនៅឋាន​ ការកម្សាន្ត​ និង​ម្ហូប​អាហារ​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​ទី​ក្រុង​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ផងដែរ។

៤ សិនជិន

សិនជិន​ជា​ទីក្រុង​មួយ​ផ្សេង​ទៀត​នៅ​អាស៊ី​ដែល​ជាប់​ចំណាត់ថ្នាក់ជាកន្លែង​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ដូចគ្នា។ ៤០ ឆ្នាំ​កន្លងមក​ ទីក្រុង​នេះ​គ្រាន់​តែ​ជា​ភូមិ​តូច​មួយ​ ប៉ុន្តែ​វា​បាន​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស។ ទីក្រុង​សិនជិន​ក៏​ជា​ទីតាំង​មូលដ្ឋាន​សម្រាប់​ក្រុមហ៊ុន​យក្ស​ដូចជា​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Tencent ដែល​នាំនូវ​ការ​វិនិយោគ​ដ៏​ធំ​ធេង។ ថ្លៃដើម​ជា​មធ្យម​សម្រាប់​អចលនទ្រព្យ​នៅ​ទីក្រុង​មួយ​នេះ​គឺ ៦៨០ ២៨៣ ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Financial Times ហើយ​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​មួយ​នេះវិញ ​រឹតតែ​ខ្លាំង​ជាង​នៅ​ហុងកុង​ទៅ​ទៀត។

៥ ប៉េកាំង

ប៉េកាំង​គឺ​ជា​ទីក្រុង​ចំណាស់​មួយ​នៅ​ក្នុង​ប្រទេស​ចិន​​។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​បេះដូង​វប្បធម៌ ​និង​នយោបាយ​របស់​ប្រទេស​ចិន​។ ក្រុង​នេះនៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង​សៀងហៃ​ប៉ុុន្មានទេ ហើយវា​ក៏​ជា​ទីក្រុង​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ីផងដែរ។ ជា​ពិសេស​​នៅ​ពេល​និយាយ​ដល់​លំនៅឋាន។ យោង​តាម​ទស្សនាវដ្ដី Forbes តម្លៃ​មធ្យម​នៃ​ផ្ទះ​ស្នាក់​គិត​ជា​ម៉ែត្រការ៉េ​ប្រហែល ៥៨២០ ដុល្លារ​។

យោង​តាម​ចំណាត់ថ្នាក់​តម្លៃ​នៃ​ការ​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​គឺ​ខ្ពស់​ជាង​នៅ New York, Los Angeles និងTel Aviv។

៦ សៀងហៃ

សៀងហៃ​គឺ​ជា​ទីក្រុង​ថ្លៃ​ជាង​គេ​ទី២ នៅ​ក្នុង​ប្រទេស​ចិន។ ការ​ដឹកជញ្ជូន​ ម្ហូបអាហារ​ ជា​ពិសេស​​គេហដ្ឋានមាន​តម្លៃ​ថ្លៃ​ជាង​ ​បើ​ប្រៀបធៀប​នឹង​កន្លែង​ផ្សេងនៅ​អាស៊ី។

យោង​តាម​ទស្សនាវដ្ដី Forbes តម្លៃ​ផ្ទះ​នៅ​ទីក្រុង​នៃ​ប្រទេស​ចិន​មិន​មាន​និរន្តរភាព​ទេ។ អាផាតមិន មួយ​ដែល​មាន​ទំហំ ១០០០ ម៉ែត្រការ៉េ​មាន​តម្លៃ​ប្រមាណ ៧២៥ សែនដុល្លារ​។ តម្លៃ​នេះ​គេ​ពិចារណា​លើ​ប្រាក់ចំណូល​ជា​មធ្យម​នៅ​សៀងហៃ​គឺ ១១៣៥ ដុល្លារ​ក្នុង​មួយ​ខែ។ រីឯថ្លៃ​ផ្ទះ​នៅ​សៀងហៃ​មាន​ការ​កើតឡើង ៤០% ​ក្នុង​ចន្លោះ​ឆ្នាំ ២០១២ និង ២០១៧ ។

៧ សេអ៊ូល

នៅ​ឆ្នាំ ២០១៤ រដ្ឋធានី​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ស្ថិត​លើចំណាត់​ថ្នាក់​ទី ៥០ ក្នុងបញ្ជី​ទីក្រុង​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ហើយ​បាន​ឡើង​មក​ឈរ​នៅ​លំដាប់ទី ៧ ក្នុង​ឆ្នាំ ២០១៩ ។ ឆ្នាំ​ខាងមុខ​ការ​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ចំណាយ ៦% ​ច្រើន​ជាង​ការ​រស់​នៅ​ក្នុង​ទីក្រុង​ដែល​ល្បី​ៗដូចជា ​សហរដ្ឋអាមេរិក​។ល។ នេះ​បើ​យោង​តាម​ព័ត៌មាន Numbeo ។ មុខ​ទំនិញ​ជាច្រើន​ដូចជា​ហ្គាស​ ការ​ដឹកជញ្ជូន​សាធារណៈ​ សម្លៀកបំពាក់​ និង​គ្រឿងទេស​ត្រូវ​ចំណាយ​ខ្ពស់ ​បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​ដទៃ​ទៀត។

៨ តូក្យូ

Tokyo tower and city at dusk, Tokyo, Japan

តូក្យូ​គឺ​ជា​ទីក្រុង​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​ផងដែរលើការរស់នៅរបស់ប្រជាជនក្នុងស្រុក ​ហើយ​វា​ក៏​ថ្លៃ​សម្រាប់​ភ្ញៀវ​ទេសចរ​ដូចគ្នា។ ទីក្រុង​នេះ​ស្ថិត​នៅ​លើ​កំពូល​តារាង​ចាប់​ពី​ឆ្នាំ ១៩៩២ រហូត​ដល់​ឆ្នាំ ២០១៣។ ប៉ុន្តែនៅ​ឆ្នាំ ២០១៤ ទីក្រុង​តូក្យូ​បាន​បាត់បង់​តំណែង​ពី​បញ្ជី​ឈ្មោះ​ទីក្រុងចំណាយខ្ពស់។ យោង​​តាម​រដ្ឋាភិបាល​តម្លៃ​នៃ​ការរស់នៅ​ក្នុង​ទីក្រុង​តូក្យូ​ខ្ពស់​ជាង ១០%​ បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេសជប៉ុន។

៩ សិង្ហបុរី

សិង្ហបុរី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីក្រុង​ថ្លៃ​បំផុត​នៅ​អាស៊ី​ ៥ ឆ្នាំ​ជាប់ៗ​គ្នា។ ក្នុង​ឆ្នាំ ២០១៤​ ទីក្រុង​មួយ​នេះ​បាន​វ៉ា​ដាច់​ទីក្រុង​តូក្យូ​ដែល​កាន់កាប់​តំណែង​​អស់​រយៈ​ពេល​ជាង​២ ទសវត្ស។ យោង​តាម​ទស្សនាវដ្ដី Forbes បាន​ឱ្យ​ដឹង​ថា​ មួយភាគបី​នៃ​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​បាន​មកពី​ប្រទេស​ដទៃ​ទៀ​ត​ ហើយ​វា​អាច​នឹង​បង្កើន​ថ្លៃ​ដើម​ក្នុង​ការ​រស់នៅ​ក្នុង​រដ្ឋធានីផងដែរ។

១០ ហុងកុង

ហុងកុង​មិនមែន​ជា​ទីក្រុង​ថ្លៃ​ជាងគេ​នៅ​អាស៊ី​ទេ ​ប៉ុន្តែ​ជា​ទីក្រុង​ដែល​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ២​ ឆ្នាំ​ជាប់ៗ​គ្នា។ យោង​តាម​ការ​ស្ទង់មតិ​ទីក្រុង​នេះ​មាន​តម្លៃ​ដូចគ្នា​នឹង​ប៉ារីស​និង​សិង្ហបុរី​ដែរ។

ហុងកុង​ត្រូវ​បា​ន​គេ​ស្គាល់​ដោយសារ​តម្លៃ​ផ្ទះ​តាម​រយៈអ្នក​វិនិយោគ។ យោង​តាម​លោក HuffPost បាន​ឲ្យដឹង​ថា ​តម្លៃ​ផ្ទះ​គិត​ជា​ការ៉េ​នៅ​ទីក្រុង​មួយ​នេះ​មាន​តម្លៃ ៣២០០ ដុល្លារ​ ហើយ​ចាប់តាំង​ពី​ឆ្នាំ ២០០៣ តម្លៃ​ផ្ទះ​បាន​កើន​ឡើង ៤៣០ %។ ការ​ជួល​ជា​មធ្យម​មាន​តម្លៃ​ជាង ២៥០០ ដុល្លារ​ពោលគឺ ១២២% ច្រើន​ជាង​ចំណាយមធ្យមរបស់ប្រជាជន​ប្រើ​ក្នុង​មួយ​ខែៗ៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ មក​ស្គាល់​ម៉ាក​សម្លៀកបំពាក់​ថ្លៃៗ​បំផុត​នៅ​លើពិភពលោក

ចុចអាន៖ មកស្គាល់​ប្រទេស១១ ​ដែលក្រុមមហាសេដ្ឋីគិត​ថាអាចទុក​លុយ​គេបានដោយ​សុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៤ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤៧ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម