Connect with us

KPT+

ប្រវត្តិត្រួសៗ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស មានដើមកំណើតឥណ្ឌា

បានផុស

នៅ

នាយករដ្ឋមន្ត្រីថ្មី លោក Rishi Sunak គឺជាមេដឹកនាំដើមកំណើតឥណ្ឌាដំបូងគេ ដែលឡើងកាន់តំណែងកំពូលនៅ អង់គ្លេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Rishi Sunak

លោក Sunak អាយុ៤២ឆ្នាំ គឺជា​កូន​ចៅ​ជនអន្តោប្រវេសន៍ហិណ្ឌូ​ ដែល​មានទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​មកពី​ប្រទេស​ឥណ្ឌា និង​អាហ្វ្រិក​ខាង​កើត។ លោកបានរៀបការជាមួយ លោកស្រី Akshata Murty ដែលជាកូនស្រីរបស់សហស្ថាបនិកក្រុមហ៊ុន Infosys Narayana Murthy។

លោក Sunak និងភរិយាឈ្មោះ Akshata Murty

ឪពុក​របស់​លោក Sunak ឈ្មោះ Yashvir Sunak គឺជាគ្រូពេទ្យឯកទេសនៅ​ ​សេវា​សុខភាព​ជាតិអង់គ្លេស និង​ម្តាយឈ្មោះ Usha Sunak បាន​បើក​ហាង​លក់ថ្នាំពេទ្យ។

លោក Sunak បាននិយាយនៅលើគេហទំព័ររបស់លោកថា “ខ្ញុំបានធំឡើង ឃើញឪពុកម្តាយរបស់ខ្ញុំ បម្រើសហគមន៍មូលដ្ឋាន ដោយការយកចិត្តទុកដាក់ជាទីបំផុត”។

លោក Sunak និងឪពុកម្តាយ

លោក Sunak បានសិក្សានៅមហាវិទ្យាល័យ Winchester, សាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Stanford។

លោកបានជួបប្រពន្ធ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយមានកូនស្រីពីរនាក់គឺ Krishna និង Anoushka។

លោក Sunak និងក្រុមគ្រួសារ

ពេល​ទំនេរ លោក Sunak ចូលចិត្តហាត់ប្រាណ លេងកីឡា​គ្រីឃីត បាល់ទាត់ និងមើល​ភាពយន្ត។

លោក Sunak ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាលើកដំបូង ពីមណ្ឌលបោះឆ្នោត Richmond នៅក្នុងឆ្នាំ២០១៥ ហើយបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០១៧ និង២០១៩។

នៅខែកក្កដាឆ្នាំ២០១៩ លោក Sunak ត្រូវបានតែងតាំងជាប្រធានរដ្ឋលេខាធិការរតនាគារ ដោយបានចូលបម្រើការងារជារដ្ឋមន្ត្រីសម្រាប់រដ្ឋាភិបាលមូលដ្ឋាន ក្នុងខែមករាឆ្នាំ២០១៨។

នៅខែកុម្ភៈ ឆ្នាំ២០២០ លោកមានកិត្តិយសត្រូវបានតែងតាំងជាអធិការបតីនៃ Exchequer ជាមុខតំណែងដែលលោកមានសិទ្ធិកាន់កាប់រហូតដល់ខែកក្កដាឆ្នាំនេះ។

ហើយនៅទីបំផុត លោកបានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៥ខែតុលា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ លោក Sunak នឹងបំបែកប្រវត្តិសាស្រ្តអង់គ្លេស ពេលឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម