ព័ត៌មានអន្ដរជាតិ
លោក Sunak នឹងបំបែកប្រវត្តិសាស្រ្តអង់គ្លេស ពេលឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី
លោក Rishi Sunak បានធ្វើការអង្វរករ សុំឲ្យមានការរួបរួមគ្នា ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងជ្រៅ បន្ទាប់ពីលោកបានឈ្នះការប្រជែង ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសអង់គ្លេស។

លោកបានឈ្នះភាពជាអ្នកដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីគូប្រជែង Penny Mordaunt មិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីសំណាក់សមាជិកសភា។
នៅក្នុងសុន្ទរកថាដំបូង លោក Sunak បាននិយាយថា ការនាំគណបក្ស និងចក្រភពអង់គ្លេសឲ្យរួបរួមគ្នាឡើងវិញ គឺជា “អាទិភាពធំបំផុត” របស់លោក។

លោក Sunak នឹងបំបែកប្រវត្តិសាស្រ្ត ក្លាយជានាយករដ្ឋមន្ត្រីដើមកំណើតអាស៊ីដំបូងគេរបស់ចក្រភពអង់គ្លេស និងជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតរបស់អង់គ្លេសផងដែរ ក្នុងរយៈពេលជាង២០០ឆ្នាំ។
លោក Sunak ក៏នឹងក្លាយជាអ្នកកាន់សាសនាហិណ្ឌូដំបូងគេ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស និងជានាយករដ្ឋន្ត្រីមិនមែនស្បែក ស ដំបូងគេរបស់ប្រទេសនេះ ផងដែរ។
លោក Sunak អាយុ ៤២ ឆ្នាំ ត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃអង្គារទី២៥ខែតុលា (ពេលវេលានៅអង់គ្លេស) បន្ទាប់ពីត្រូវបានតែងតាំងជាផ្លូវការ ដោយព្រះមហាក្សត្រ។

លោកត្រូវជំនួសតំណែងលោកស្រី Liz Truss បន្ទាប់ពីលោកស្រីបានលាលែងកាលពីសប្តាហ៍មុន ក្រោយកាន់អំណាចបានត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ។
លោក Sunak ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីគណបក្សអភិរក្សនិយមទីបី ចាប់តាំងពីគណបក្សនេះ ឈ្នះការបោះឆ្នោតសកលចុងក្រោយក្នុងឆ្នាំ២០១៩ ដែលជាហេតុជំរុញឲ្យគណបក្សការងារ អំពាវនាវឲ្យមានការបោះឆ្នោតសកលមុនកាលកំណត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ដំណើររឿង ចាប់តាំងពីការឡើងកាន់អំណាច និងធ្លាក់ពីតំណែង របស់លោកស្រី Liz Truss
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


