សុខភាព
ចូលចិត្តផឹកកាហ្វេច្រើនពែងក្នុងមួយថ្ងៃ នឹងបង្កើនហានិភ័យនៃជំងឺវង្វេង
បន្ទាប់ពីភ្ញាក់ពីដំណេក មានមនុស្សមិនតិចទេដែលចូលចិត្តរសជាតិកាហ្វេ ឬភេសជ្ជៈក្តៅៗរៀងរាល់ព្រឹក។ ប៉ុន្តែការផឹកកាហ្វេច្រើនពេក អាចមានឥទ្ធិពលអវិជ្ជមានលើរាងកាយ។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយ នៅលើគេហទំព័រ Nutritional Neuroscience កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១បង្ហាញថា យើងមិនគួរផឹកកាហ្វេលើសពី ៥-៦ ពែងក្នុងមួយថ្ងៃ ព្រោះវាអាចធ្វើឲ្យខូចខួរក្បាល។ នេះបើយោងតាមការប្រមូលទិន្នន័យពីមនុស្សប្រហែល ៤០០,០០០ នាក់ដែលផឹកកាហ្វេជាប្រចាំ ត្រូវបានបែងចែកជាក្រុមជាច្រើន។ ចំពោះអ្នកដែលផឹក រហូតដល់៦កែវក្នុងមួយថ្ងៃ ហើយបាននាំមនុស្សប្រហែល ១៨,០០០ នាក់មកស្កេនខួរក្បាលរបស់ពួកគេតាមរយៈ MRI ។
បន្ទាប់ពី១១ ឆ្នាំនៃការតាមដានទិន្នន័យអ្នកស្រាវជ្រាវបានរកឃើញនោះ។ បើប្រៀបធៀបទៅនឹងអ្នកដែលផឹកកាហ្វេតិច (មួយទៅពីរពែងក្នុងមួយថ្ងៃ) អ្នកដែលផឹកកាហ្វេច្រើន (ច្រើនជាងប្រាំមួយពែងក្នុងមួយថ្ងៃ) មានហានិភ័យខ្ពស់ក្នុងការមានខួរក្បាលតូចជាង។ ជាពិសេស hippocampus នៃខួរក្បាល (hippocampus) ដែលទទួលខុសត្រូវក្នុងការរក្សាការចងចាំទាំងរយៈពេលខ្លី និងរយៈពេលវែង។ អ្នកផឹកកាហ្វេច្រើន ក៏មានហានិភ័យខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង ៥៣ភាគរយ ជាងអ្នកដែលផឹកកាហ្វេស្រាល ដោយមិនគិតពីកាហ្វេដែលមានជាតិកាហ្វេអ៊ីនឬគ្មានជាតិកាហ្វេអ៊ីន ។
ទោះបីជាអ្នកស្រាវជ្រាវមិនបានរកឃើញភស្តុតាងច្បាស់លាស់ណាមួយថា ហេតុអ្វីបានជាកាហ្វេធ្វើឲ្យខូចផ្នែកនៃការចងចាំរបស់ខួរក្បាល។ ប៉ុន្តែអ្នកស្រាវជ្រាវបានចង្អុលបង្ហាញ កាហ្វេអាចមានផ្ទុក cafestol ដែលជាម៉ូលេគុលនៅក្នុងកាហ្វេដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនណែនាំឲ្យអ្នកឈប់ផឹកកាហ្វេទាំងស្រុងនោះទេ។ ប៉ុន្តែគួរកាត់បន្ថយបរិមាណដោយផឹកមិនលើសពី ២ កែវក្នុងមួយថ្ងៃ និងមិនគួរផឹកក្រោយម៉ោង ៤.០០-១៧.០០ ដើម្បីទប់ស្កាត់ឥទ្ធិពលនៃជាតិកាហ្វេអ៊ីនក្នុងកាហ្វេដែលរំខានដល់ដំណេក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័រថា អាហារ ៤ មុខនេះ នឹងបញ្ឈប់ប្រព័ន្ធដុតបំផ្លាញជាតិខ្លាញ់ភ្លាមៗ
ចុចអាន៖៨ យ៉ាងពីការផឹកកាហ្វេ បានទាំងអត្ថប្រយោជន៍ និងមិនប៉ះពាល់ដល់រាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


