KPT+
ព្រះស្ងោយចម្លែកប្រចាំរាជវាំង ៧ មុខ ស្តេច Charles ទ្រង់សព្វព្រះរាជហឬទ័យសោយខ្លាំងបំផុត
អ្នកឃ្លាំមើលរាជវង្សតែងដឹងថា គ្រួសាររាជវង្សអង់គ្លេសមានពិធីការជាច្រើនដែលត្រូវអនុវត្តតាម នៅពេលដែលពួកទ្រង់អង្គុយរីករាយនឹងអាហារ។ ប៉ុន្តែស្តេច Charles មានចំណង់ចំណូលចិត្តអាហារផ្ទាល់ខ្លួន ដែលគួរឲ្យចាប់អារម្មណ៍ និងមិនទាក់ទងនឹងច្បាប់រាជវាំងនោះទេ។
ដោយឡែក អតីតមេចុងភៅរាជវង្សដែលបានធ្វើការឲ្យម្ចាស់ក្សត្រី Elizabeth អស់រយៈពេល ១១ ឆ្នាំ លោក Darren McGrady បានចែករំលែករឿងរ៉ាវអំពីទម្លាប់នៃការសោយអាហាររបស់ស្ដេច Charles នៅក្នុងសៀវភៅធ្វើម្ហូបឆ្នាំ ២០០៧ របស់គាត់ ដែលមានឈ្មោះថា Eating Royally ។
១ ស្ដេច Charles ចូលចិត្តនំខួបកំណើតដែលមានសុខភាពល្អ និងសរីរាង្គ
នៅថ្ងៃទី ១៤ ខែវិច្ឆិកា ស្ដេច Charles បានប្រារព្ធខួបកំណើតដំបូងរបស់ទ្រង់ក្នុងនាមជាស្តេចអង់គ្លេស ក្នុងព្រះជន្ម ៧៤ ឆ្នាំ ហើយក៏ជាលើកដំបូងដែលទ្រង់ប្រារព្ធខួបកំណើតនៅលើបល្ល័ង្ករបស់ចក្រភពអង់គ្លេស។ គណនី Instagram ផ្លូវការរបស់ Buckingham Palace បានចែករំលែករូបថតថ្មី និងវីដេអូរបស់ទ្រង់ ខណៈដែលម្ចាស់ក្សត្រី Elizabeth ចូលចិត្តនំសូកូឡា ស្ដេច Charles ចូលចិត្តជម្រើសដែលមានសុខភាពល្អជាង និងសរីរាង្គ ។
២ ទ្រង់មានមេចុងភៅផ្ទាល់ខ្លួន ដើម្បីដើរប្រមូលផ្សិតព្រៃនៅ Balmoral Castle
ចុងភៅ McGrady បាននិយាយថា នៅពេលដែលគាត់ធ្វើការឲ្យម្ចាស់ក្សត្រី Elizabeth ព្រះអង្គម្ចាស់ Charles ចូលចិត្តជម្រើសសរីរាង្គ ហើយថែមទាំងបាននាំមេចុងភៅផ្ទាល់ខ្លួនរបស់ទ្រង់ ទៅប្រមូលផ្សិតដែលដុះនៅប្រាសាទស្កុតឡែនជានិច្ច។
៣ ព្រះអង្គម្ចាស់ Charles តែងចាប់ត្រីសាមុនដោយខ្លួនឯង
ទ្រង់ក៏បានចាប់ត្រីសាមុន នៅ Balmoral Castle ជាញឹកញាប់ជាមួយព្រះមហាក្សត្រិយានី ហើយឲ្យមេចុងភៅរាជវាំងចម្អិនអាហារសម្រាប់ទ្រង់។ ស្ដេច Charles ចូលចិត្តនេសាទខ្លាំងណាស់ ហើយទ្រង់បានបង្រៀនព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ពីរបៀបនេសាទកាលពីពួកគេនៅក្មេង។ ចំណែកបុគ្គលិកផ្ទះបាយ មិនត្រូវបានអនុញ្ញាតឲ្យប៉ះត្រីសាមុន រហូតទទួលបានបញ្ជាថ្នាក់លើ។ ជាធម្មតាត្រីសាមុន នឹងត្រូវដុត ប្រឡាក់ ឬស្ងោរជាមួយគ្រឿងលម្អ ហើយបម្រើក្នុងបន្ទប់បរិភោគអាហាររបស់សែរាជវង្សមួយគត់។
៤ ទ្រង់ធ្លាប់អញ្ជើញមេចុងភៅជនជាតិអ៊ីតាលីដ៏ល្បី Antonio Carluccio ឲ្យរើសផ្សិតព្រៃជាមួយ
សេចក្តីស្រឡាញ់របស់ស្ដេច Charles ចំពោះផ្សិតព្រៃរបស់ Balmoral Castle គឺមានឥទ្ធិពលខ្លាំងណាស់ ដែលទ្រង់ថែមទាំងបាននាំមេចុងភៅដ៏ល្បីល្បាញ Antonio Carluccio ដើរដកផ្សិតថែមទៀតផង។ លោក McGrady បានសរសេរនៅក្នុងសៀវភៅធ្វើម្ហូបរបស់គាត់ថា “ព្រះអង្គម្ចាស់ Charles គឺជាអ្នកបរិភោគដែលយកចិត្តទុកដាក់ចំពោះសុខភាព ហើយចូលចិត្តគ្រាប់ធញ្ញជាតិ បន្លែសរីរាង្គ និងត្រី និងសាច់ដែលរៀបចំយ៉ាងសាមញ្ញ”។
៥ ទ្រង់ចូលចិត្តអាហារអ៊ីតាលីខ្លាំងបំផុត
ស្ដេច Charles ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុតចំពោះអាហារអ៊ីតាលីខ្លាំងណាស់ ដែលព្រះអង្គម្ចាស់ក្សត្រី Diana និងកូនៗរបស់ពួកគេ តែងតែញ៉ាំអាហារអ៊ីតាលីសម្រាប់អាហារពេលល្ងាច មិនថាវាជាផ្សិតព្រៃ, risotto ឬ polenta សុទ្ធតែជាប្រភេទនៃអាហារដែលមានសុខភាពល្អ។ លោក McGrady បាននិយាយថា សេចក្តីស្រឡាញ់របស់ រាជាអង្គនេះចំពោះអាហារអ៊ីតាលី ជារឿយៗត្រូវបានបកប្រែទៅជាអាហារគ្រួសារ។ គាត់បានប្រាប់ Delish ថា “នៅពេលដែលព្រះអង្គម្ចាស់ Charles, ម្ចាស់ក្សត្រី Diana ចូលចិត្តសាឡាត់ស្អាតៗជាច្រើនលើមីនុយ ខណៈបុត្រាទាំងពីរ គឺព្រះរាជបុត្រ William និង Harry គឺជាអ្នកគាំទ្រដ៏ធំរបស់ភីហ្សាអ៊ីតាលី។
៦ ជាធម្មតាចាប់ផ្តើមថ្ងៃជាមួយនឹងផ្លែឈើ និងទឹកផ្លែឈើសម្រាប់អាហារពេលព្រឹក
នៅពេលនិយាយអំពីការសោយ ជាធម្មតាទ្រង់ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងផ្លែឈើមួយចំនួនសម្រាប់អាហារពេលព្រឹក ជាញឹកញយផ្លែព្រូនដែលដាំក្នុងសួនច្បារ ទឹកផ្លែឈើ និង muesli ។ ទ្រង់ក៏សោយស៊ុតឆ្អិនរឹង និងនំប៉័ងក្នុងអំឡុងពេលតែពេលរសៀលផងដែរ។
៧ រូបមន្តមួយក្នុងចំណោមមុខម្ហូបដែលស្ដេច Charles ចូលចិត្តគឺស៊ុតដុតនំ cheesy
គណនី Instagram ផ្លូវការរបស់ Clarence House បានចែករំលែករូបមន្តសម្រាប់ស៊ុតដុតនំដ៏គួរឲ្យចាប់អារម្មណ៍របស់ស្ដេច Charles ក្នុងខែឧសភា ឆ្នាំ ២០២០ ដើម្បីប្រារព្ធពិធី British Cheese Weekender ក្រោមចំណងជើងថា៖ ព្រះរាជារបស់ទ្រង់ បានធ្វើជាអ្នកឧបត្ថម្ភរបស់សមាគមអ្នកផលិតឈីសពិសេសតាំងពីឆ្នាំ ១៩៩៣ ។ រូបមន្តស៊ុតដុតនំដែលមានរសជាតិឈ្ងុយឆ្ងាញ់រួមមាន spinach, cherry ឬប៉េងប៉ោះហាលថ្ងៃ ស្លឹក basil ឈីសទន់ និងស៊ុតតែមួយគ្រាប់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


