KPT+
សឹងមិនជឿ ផ្លែត្រសក់ផ្អែម២ផ្លែនេះមានតម្លៃថ្លៃជាងឡានទំនើបខ្លះទៅទៀត
បើយើងគិតថា ត្រសក់ស្រូវដែលយើងបានទិញពីផ្សាររាល់ដងមានតម្លៃថ្លៃ សូមអានអត្ថបទនេះ។
នេះជាផ្លែត្រសក់ស្រូវ premium melons ២ផ្លែដែលមានគុណភាពខ្ពស់និងតម្លៃថ្លៃបំផុតនៅប្រទេសជប៉ុន ដោយបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ២៩ ៣០០ដុល្លារ។

មន្រ្តីទីផ្សារ នាប៉ែកខាងជើងទីក្រុងហុកកៃដូលោក Tatsuro Shibuta បាននិយាយថា៖ «ផ្លែត្រសក់ផ្អែម Yubari ជាផ្លែវល្ល៍ដែលរីកលូតលាស់ល្អខ្លាំង។ ផ្លែឈើប្រណិតនេះទទួលបានចំណូលចំនួន ៣ លានយេន ឬស្មើនឹង ២៧៥០០ ដុល្លារអាមេរិក ស្ទើររាល់ឆ្នាំ ដែលចំនួននេះបានជាប់កំណត់ត្រាខ្ពស់បំផុតសម្រាប់ផ្លែឈើនៅប្រទេសជប៉ុន។»
ផ្លែត្រសក់ផ្អែម Yubari ដែលប្រជាជនជប៉ុនហៅថា Yubari King Melon ត្រូវបានគេចាត់ទុកជារូបតំណាងនៃប្រទេសជប៉ុន ប្រៀបដូចទៅនឹងស្រាល្អដែលមនុស្សជាច្រើនបានទិញធ្វើជាកាដូរជូនមិត្តភក្តិនិងមិត្តរួមការងារ។ លក្ខណៈពិសេសនៃផ្លែត្រសក់ស្រូវ Yubari ដែលមានគុណភាពល្អបំផុត ព្រមទាំងមានរាងមូលនិងរលោងល្អ។ ទងរបស់វាត្រូវបានគេរក្សាទុកជារាងអក្សរ T ហើយជាធម្មតាផ្លែត្រសក់ផ្អែមនេះត្រូវបានគេវេចខ្ចប់យ៉ាងល្អឥតខ្ចោះនៅក្នុងប្រអប់ឈើមួយ។ វាមិនចម្លែកដែលយើងគិតថា ផ្លែត្រសក់មួយនេះមានតម្លៃថ្លៃ ព្រោះថាសូម្បីតែផ្លែប៉ោមធម្មតាមួយផ្លែមានតម្លៃដល់ ៣ដុល្លារទៅហើយ ៕
ប្រែសម្រួល៖ Blossom
ចុចអាន៖ វិធីសង្គ្រោះខ្លួនឯងពេលពើបប្រទះឆ្កែកាចឬឆ្កួតតាមផ្លូវ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


