KPT+
ដំណើរកម្សាន្តដំបូងទៅកាន់អឺរ៉ុប ចៀសវាងរឿងទំាងនេះកុំឱ្យស្តាយក្រោយ
១ កុំបាច់គិតហុឺហាររឿងយានជំនិះ

ជាន់ក្រុងធំនៅអឺរ៉ុបភ្លាម ជំនិះពីរប្រភេទដែលគួររើសយកគឺ បើមិនអាចដើរបានទេ ជ្រើសយកឡានក្រុង។ ការដើរគឺល្អមែនទែននៅអឺរ៉ុប អ្នកនឹងមិនដែលមានពិសោធន៍លើការដើរដែលមានចិញ្ចើមថ្នល់អំណោយផល រាបស្មើ អាកាសត្រជាក់ល្មម ថែមទំាងមិនមានសំណើមឬហុយទាល់តែសោះ លើកលែងតែរដូវភ្លៀងឬខែធ្លាក់ទឹកកក។ នោះជាឱកាសដែលអាចដើរសន្សឹមៗបានតាមសម្រួល និង ពិនិត្យការរស់នៅព្រមទំាងឱកាសឈប់ថតច្រើនកន្លែងមិនពិបាក។ ចំណែកឡានក្រុងវិញគឺពិសេសខ្លាំង។ សូម្បីតែពីអាកាសយានដ្ឋានភ្ជាប់ទៅបណ្តាទីក្រុងធំ ៗ នៅអឺរ៉ុបការដឹកជញ្ជូនសាធារណៈគឺរលូនដូចសូត្រ ដែលអាចទុកចិត្តបាន មិនចាំបាច់ហៅតាក់ស៊ីដ៏មហាថ្លៃឡើង។
២ កុំកាន់សាច់ប្រាក់ទៅរាប់គីឡូ

កុំបារម្ភ កន្លែង ៩០ ភាគរយទទួលយកការចំណាយប័ណ្ណឥណទានដែលមិនគិតថ្លៃប្រតិបត្តិការឆ្លងប្រទេសបន្ថែមអ្វីទំាងអស់។ វាជាការប្រសើរណាស់ក្នុងការយកសាច់ប្រាក់តាមខ្លះ តែមិនចាំបាច់ដឹកដល់កោងខ្នងទេ។
៣ កុំភ្លេចទូរស័ព្ទដែលថ្មកាន់ល្អ

សព្វថ្ងៃនេះការធ្វើដំណើរទៅបរទេសជាមួយទូរស័ព្ទចល័ត អាចជួយសឹងគ្រប់រឿងមិនថា ថតរូប ទាញមើលផែនទី ដាក់សម្លេងរោទិ៍ក្រោកមក ឬសម្រាប់កក់ទុកកាហ្វេ Starbucks កុំបាច់តម្រង់ជួរយូរពេលទៅដល់។ ប៉ុន្តែអ៊ិនធរណិតនៅតែប្រើស៊ីមទូរស័ព្ទ។ Wifi មិនមែននៅពាសវាលពាសកាលទេ។ ទិញស៊ីមកាតអ៊ឺរ៉ុបជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមានគម្រោងហៅទូរស័ព្ទច្រើននៅពេលកំពុងធ្វើដំណើរ។ មីក្រូឈីបមួយដែលផ្ទុកលេខទូរស័ព្ទថ្មីនិងទិន្នន័យផ្សេងទៀតអាចបញ្ចូលក្នុងទូរស័ព្ទយើងបានងាយដោយមានអត្រាក្នុងស្រុកដូចគ្នាដែលជនជាតិអឺរ៉ុបកំពុងប្រើរាល់ថ្ងៃដែរ។
៤ នំប៉័ងមួយដុំនិងទឹកកាន់មួយដប ដើរតាមផ្លូវជាស្ទីលដ៏ឡូយរបស់អឺរ៉ុប

កុំយល់ខុសថាខ្មាសគេ ក្នុងការស្ពាយអាវធំ នំប៉័ងនិងទឹកមួយដបតាមផ្លូវ។ នេះជាការរស់នៅរបស់អឺរ៉ុប មិនថាវណ្ណៈណាពួកគេទម្លាប់បែបនេះជាធម្មតា។
កន្លែងអង្គុយនៅតាមភោជនីយដ្ឋានជាច្រើនមិនទំនេរទេ ហើយជនជាតិអឺរ៉ុបអាចអង្គុយនៅទីសាធារណៈណាក៏បានសម្រាប់ការញ៉ាំ ដោយសារភាពអំណោយផលនៃអាកាសធាតុនិងបរិស្ថានស្អាត។
៥ កុំចោលវិក័យបត្រ័
ទិញឥវ៉ាន់នៅអឺរ៉ុប ភ្ញៀវអាចមានសិទ្ធិទទួលបានប្រាក់សំណងអាករបន្ថែម មកវិញបានសមរម្យគ្រាន់តែ រាល់ពេលទិញត្រូវសួរអ្នកលក់រាយនូវបណ្តាឯកសារត្រឹមត្រូវដែលយើងអាចទុកបង្ហាញទៅភ្នាក់ងារពន្ធដារនៅពេលបកមកអាកាសយានដ្ឋានវិញ។
៦ តុបតែងខ្លួនកុំខ្វល់ពីអ្នកណាថា

សម្លៀកបំពាក់ឬស្បែកជើងដែលមិនស្រួលដើរទើបជារឿងធំ។ ប្រសិនបើមិនមានស្បែកជើងទៅដែលងាយស្រួលសម្រាប់ដើរ យើងនិងមានបញ្ហា។ ចំណែកអាវរងារចេញពីផ្ទះគេត្រូវកាន់ជាប់ខ្លួនមិនថារដូវណាក្តី។ អឺរ៉ុបមានហ្វេស្សិនថ្លៃខ្ពស់ៗកប់ពពក តែកុំខ្វល់ពួកគេមិនដែលរវល់ថាយើងស្លៀកអ្វីនោះទេ។ សំខាន់ពួកគេចូលចិត្តភាពស្រស់បំព្រងនិងសេរីភាពនៃការបញ្ចេញម៉ូតដស្ទីលរៀងខ្លួន។
៧ គ្រប់ភេសជ្ជៈមានរសជាតិគួរចងចាំ
បើទៅដល់អឺរ៉ុបហើយកំណាញ់កាហ្វេឬស្ត្របឺរីឆុងទៀត ហ្នឹងមិនដឹងទៅធ្វើអីទេ។ តើអ្នកដែលទៅលេងអឺរ៉ុបដឹងថាការដុតនំនៅប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហូឡង់ឆ្ងាញ់កម្រិតណាដែរ? សាកមើល!
អត្ថបទ៖ សាយ ពេជ្រ
ចុចអាន៖ គួរដឹងមុន! អាស៊ីមែនពិត តែទីក្រុង១០នេះ ចំណាយខ្ពស់កប់ពពក
ចុចអាន៖ ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


