KPT+
រឿងសំខាន់ៗ ៥ យ៉ាងគួរដឹងមុនចិញ្ចឹមសត្វ Sugar Glider
Sugar Glider ជាសត្វតូចម្យ៉ាងមានរូបរាងស្រដៀងកំប្រុកបន្តិចកណ្ដុរបន្តិច អ្វីដែលពិសេសគឺវាចេះហោះ ប៉ុន្តែអត់មានស្លាបដូចបក្សីទេ បើចង់ស្គាល់ច្បាស់សូមក្រឡេកមើលរូបនេះសិន។

អ្នកប្រហែលជាចាប់អារម្មណ៍ចង់ចិញ្ចឹមវា ហើយព្រោះវាតូចមិនគ្រោះថ្នាក់និងគួរឲ្យស្រឡាញ់ណាស់ ដូច្នេះមុននឹងទិញមកចិញ្ចឹមអ្នកគប្បីអានអត្ថបទនេះឲ្យចប់សឹមសម្រេចចិត្ត៖
១. ពួកវារំខានអ្នកនៅពេលយប់ណាស់
Sugar Gliders គឺជាសត្វរកស៊ីយប់ ចំណែកឯពេលថ្ងៃវាចូលចិត្តដេកក្នុងសម្បុកដ៏ងងឹងរបស់វា ដូច្នេះយប់ឡើងវាប្រាកដជាមករំខានម្ចាស់ជាទីស្រឡាញ់របស់វាហើយ។
២. ពួកវាត្រូវការអ្នកកំដររហូត
អ្នកមិនគួរចិញ្ចឹមតែមួយក្បាលទេ យ៉ាងហោចណាស់ត្រូវចិញ្ចឹមឲ្យបានពីរក្បាលទើបល្អ ព្រោះ Sugar Glider ឯកាងាយនឹងកើតជំងឺផ្លូវចិត្តណាស់។
៣. មិនគួរឲ្យលេងជាមួយក្មេងៗ
Sugar Gliders មានខ្លួនតូចងាយរងរបួសនិងត្រូវការអាហារស្រស់ៗមានកម្រិតប្រូតេអ៉ីនត្រឹមត្រូវ អ្នកមិនអាចបណ្ដោយឲ្យកូនៗរបស់អ្នកចិញ្ចឹមសត្វនេះទេ។

៤. ពិបាកធ្វើជម្រកសប្បនិម្មិតឲ្យវានៅ
ពេលស្វែងរកទ្រុងឲ្យពួកវា ត្រូវជ្រើសរើសទ្រុងឲ្យសមស្របទៅនឹងតម្រូវការនិងអាយុ Sugar Glider របស់អ្នកដូចតទៅ៖ សត្វតូចត្រូវការទ្រុងតូចដើម្បីមានភាពកក់ក្ដៅ ដល់ពេលវាធំកាលណា អ្នកត្រូវពង្រីកទ្រុងដើម្បីឲ្យវាហក់ចុះហក់ឡើងទោះបីជាវាមានខ្លួនតូចមែនតែឆ្លាតៗណាស់ ដូច្នេះពេលទំនេរកុំភ្លេចយកវាចេញទៅខាងក្រៅទ្រុងឲ្យផ្សងព្រេងផង។
៥. វាជាសត្វខុសច្បាប់នៅក្នុងប្រទេសភាគច្រើន
Sugar Gliders ជាសត្វកម្រនិងមិនស្របច្បាប់សម្រាប់ចិញ្ចឹមគ្រប់ប្រទេសនោះទេ មុននឹងយកទៅចិញ្ចឹមសូមប្រុងប្រយ័ត្ននិងស្រាវជ្រាវឲ្យបានច្បាស់សិនជៀសវាងនាំបញ្ហាដាក់ខ្លួន។

សូមរំលឹកដែរថា Sugar Gliders ជាសត្វទន់ខ្សោយងាយឈឺងាយស្លាប់ដោយសារជំងឺផ្លូវចិត្ត ហើយក៏អាចផ្ដល់ការស្រឡាញ់យ៉ាងកក់ក្ដៅដល់ម្ចាស់ដែរ បើសិនអ្នកចិញ្ចឹមវាបានល្អ៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


