KPT+
ខ្ចីលុយឪពុក ៥០០ ដុល្លារទៅរកស៊ី ឥឡូវសល់៩០០លានដុល្លារក្នុងវ័យ៣៦ឆ្នាំ
សេដ្ឋីវ័យក្មេង ស្រស់សង្ហា Div Turakhia បានបែកគំនិត ខ្ចីលុយឪពុកកាលពីវ័យ១៦ឆ្នាំ យកទៅវិនិយោគតាមក្ដីស្រមៃ។
និយាយប្រាប់ CNBC សេដ្ឋីរូបនេះ រំលឹកថា កាលនោះ គេធ្វើការស្ទើរតែមិនឈប់គេងឬហូបដោយសារមានភាពមោះមុតហើយជឿជាក់ថាខ្លួននឹងក្លាយជាអ្នកមាន ដោយគ្មានអ្វីអាចរារាំងបាន។
ការតស៊ូនេះ អូសបន្លាយអស់ប្រមាណជាពីរទសវត្សមក នៅឆ្នាំ២០១៧ Turakhia អាយុ ៣៦ ឆ្នាំបានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅឥណ្ឌា ។
គេបានលក់បច្ចេកវិទ្យាថ្មី Media.net ទៅឲ្យក្រុមហ៊ុនសម្ព័ន្ធមួយរបស់ Beijing Miteno Communication Technology ប្រទេសចិនក្នុងតម្លៃប្រហែល ៩០០ លានដុល្លារ។
ឥឡូវ សេដ្ឋីរូបនេះ បានបង្កើតក្រុមហ៊ុន Directi Group ដែលកាន់កាប់ផលប័ត្រអាជីវកម្មបច្ចេកវិទ្យាដូចជាអត្រានុកូលដ្ឋាន Radix និងកម្មវិធីសំឡេងអន្តរជាតិ Ringo ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ ចាប់ពី២៥០ លានដុល្លារអាមេរិកឡើង។
ត្រឡប់ទៅកាន់ឆ្នាំ ១៩៩៨ Div និង Bhavin Turakhia បានបង្កើត Directi ជាសេវាកម្មបង្ហោះគេហទំព័រពីផ្ទះឪពុកម្ដាយរបស់ពួកគេនៅ Mumbai ។
នៅពេលពួកគេមានអាយុ ១៦ និង ១៨ ឆ្នាំក៏មានគំនិតតស៊ូ ចាប់ផ្ដើមក្រុមហ៊ុនខ្លួន ជាមួយនឹងប្រាក់កម្ចី ៥០០ ដុល្លារពីឪពុករបស់ពួកគេដែលជាគណនេយ្យករ ។
ក្នុងរយៈពេល ៤ ឆ្នាំអាជីវកម្មរកប្រាក់ចំណូលស្តុកទុកចំនួន ១ លានដុល្លាររួចទៅហើយ។
ដោយសារត្រូវការប្រាក់ដើម្បីជួលម៉ាស៊ីនមេអ៊ីនធឺណិត ផ្ទុកទិន្នន័យនៃក្រុមហ៊ុនដំបូងរបស់ខ្លួន ក៏ដាច់ចិត្ត ទៅរកឪពុកដើម្បីសុំខ្ចីប្រាក់ ឪពុកមិនបានសួរនាំអ្វីទាំងអស់គ្រាន់តែនិយាយថា «ប្រសិនបើកូនចង់សាកល្បងអ្វីមួយព្យាយាមចុះមិនអីទេ។ ពុកមិនមានលុយច្រើនទេ តែពុកជឿជាក់ថា ទោះបីវាបរាជ័យ នឹងជាអ្វីដែលបង្រៀនយើងអំពីទស្សនៈរបស់ខ្លួនឯង»។
សេដ្ឋីរូបនេះ បានចាប់ផ្ដើមស្រាវជ្រាវមោះមុត ទៅក្នុងកម្មវិធីកុំព្យូទ័រតាំងពីវ័យបាន ប្រមាណជា៨ឆ្នាំ។

នៅពេលដែល អ៊ីនធឺណិតសាធារណៈផ្ទុះឡើងជាចំហនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៩៥ គេមានវ័យ ១៣ ឆ្នាំក៏មានបទពិសោធន៍ផ្នែកនេះគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមផ្ដល់សេវាកម្មទៅហើយ។
មានអាយុត្រឹម ១៤ ទៅ ១៦ ឆ្នាំបានធ្វើជាទីប្រឹក្សាជួយបង្កើតគំនិត សាងសង់វេបសាយសម្រាប់ក្រុមហ៊ុនមួយចំនួន បង្កើតប្រព័ន្ធសន្តិសុខសម្រាប់គេហទំព័រអស់ទាំងនោះដោយទទួលបានប្រាក់កម្រៃតិចតួចតែចិញ្ចឹមបទពិសោធន៍បានធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការងារនេះ ចំណាយពេលប្រមាណពី១៤ទៅ១៦ម៉ោងជារៀងរាល់ថ្ងៃ។
ដូច្នេះនៅពេលដែលសមល្មម ពួកគេបានតាំងចិត្តមោះមុត ក្នុងការចាប់ផ្ដើមអាជីវកម្មស្របច្បាប់របស់ខ្លួន ហើយបានភ្ជាប់បណ្ដាញរបស់ក្រុមហ៊ុនជាមួយwww។
គេទទួលបានចំណូលដំបូងគឺ ១០ លានដុល្លារអាមេរិកនៅពេលមានអាយុ ២៣ ឆ្នាំ។
ទោះបីជាពួកគេចាប់ផ្ដើមរកលុយបានច្រើនទាំងនៅវ័យក្មេងបែបនេះក៏ដោយ ប៉ុន្តែDiv Turakhia ផ្ដល់ដំបូន្មានថា គេនិងបងប្រុស បានបន្តវិនិយោគប្រាក់ចំណេញទាំងនោះ ត្រឡប់ចុះឡើងជានិច្ច ដោយកាត់បន្ថយការចាយវាយ។
«កាន់តែមានប្រាក់យើងកាន់តែលែងចង់ហ៊ឺហា»
Div Turakhiaនិងបងប្រុសធ្លាប់បានទិញឡានដំបូងមួយចូលគ្នា គឺនាពេលគេមានអាយុ ១៧ ឆ្នាំ។ គឺមានមោទនភាពណាស់ដែលអាចចូលលុយគ្នាទិញឡាននោះមកបានគឺទិញឡានបន្តពីឪពុកហើយជារថយន្តប្រភេទ SUV ផលិតនៅឥណ្ឌា។
រហូតដល់Div Turakhia មានអាយុជាង ២០ ឆ្នាំទើបបានសម្រេចចិត្តទិញរថយន្តទំនើបដំបូងផ្ទាល់ខ្លួន គឺ Porsche Boxster S មានតម្លៃប្រហែល ២២០,០០០ ដុល្លារអាមេរិក។
លោក Div និយាយថា“ រហូតមកដល់ពេលនេះខ្ញុំមានតម្លៃច្រើនណាស់ ហើយប្រហែលជាទាំងអស់រាប់សិបលាន” ។
Div Turakhiaនិយាយជាមួយ CNBC ក្នុងកម្មវិធី Make It ថា« យើងក្រ ហើយគិតថា យើងពិតជាក្រជាងអ្នកណាទាំងអស់! យើង ៨ នាក់នៅក្នុងផ្ទះល្វែងដែលមានតែមួយបន្ទប់ ញាំអាហារមិនគ្រប់ ព្រោះតែឪពុកខ្ញុំបានវិនិយោគលុយមកលើចំណេះ បច្ចេកវិទ្យារបស់ពួកយើង!បើកូនៗរបស់អ្នកលេងកុំព្យូទ័រ កុំបន្ទោសពួកគេ បើពួកគេជក់ចិត្តនឹងវា គេនឹងដឹងថាគេអាចរកបានអ្វីពីការងារលើបណ្ដាញមួយនោះ »៕
ប្រែសម្រួល៖ស្រស់
ចុចអាន៖អាថ៌កំបាំងនៃការប្រើប្រាស់បច្ចេកវិទ្យារបស់សេដ្ឋីៗមានអ្វីខ្លះ?
ចុចអាន៖រៀនភាសាឲ្យឆាប់ចេះ អាចមើលលើកម្មវិធីរៀនភាសាបរទេសទាំង ៨ នេះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


