KPT+
អាថ៌កំបាំងនៃការប្រើប្រាស់បច្ចេកវិទ្យារបស់សេដ្ឋីៗមានអ្វីខ្លះ?
ទីមួយ Audiobooks

Audio ឬ Podcast ជាការអានសៀវភៅតាមបែបអ្នកមាន ដែលសូម្បីហាត់ប្រាណ ឬធ្វើអ្វីផ្សេងក៏ងាយស្រួលក្នុងការស្តាប់ជំនួសឱ្យការមើលខ្សែភាពយន្តនៅលើអេក្រង់និងលុបចោលរាល់សំឡេងរំខានផង។ ប្រសិនបើមិនទាន់ក្លាយជាជាអ្នកមាននៅឡើយ យើងប្រហែលជាចង់ស្តាប់តន្ត្រីរាល់ពេលហាត់ប្រាណឬធ្វើដំណើរ តែកុំច្រលំថាកាសរបស់ពួកសេដ្ឋីជាសំឡេងច្រៀងឬតន្ត្រីអ៊ីចឹងដែរ។ ពួកគេរៀនពីសៀវភៅដែលមានជាសំឡេង ។ វាចំណេញពេលហើយ រៀនបានរហ័ស ។ សាកមើល ព្រោះវានឹងផ្លាស់ប្តូរជីវិតរបស់យើងបាន។
ទីពីរ ស្មាតហ្វូននិងកុំព្យូទ័រយួរដៃពិសេសៗ

អនុសាសន៍ដែលពួកអ្នកមានបានធ្វើឱ្យឃើញមុនគឺ iPhone XS Max 512GB & MacBook Proគឺជាដាវសម័យទំនើប។ ពួកគេត្រូវការ ភាពឯកជនសន្តិសុខ និងលឿនងាយស្រួលប្រើ។ នោះហើយជាចំណុចខ្លាំងរបស់ Apple ធ្វើដែលតែងតែមានភាពទាន់សម័យ។ យើងមិនមែនទិញលក្ខណៈពិសេស ភាពឡូយឆាយនៃរបស់វត្ថុទំាងនោះទេ គឺយើងទិញភាពងាយស្រួលក្នុងការកាន់យកការិយាល័យរបស់យើងចល័តទៅជាមួយយើងគ្រប់ទីកន្លែងបាន។
មនុស្សភាគច្រើនប្រើឧបករណ៍ទាំងនេះសម្រាប់ការកម្សាន្ត ខណៈដែលពួកអ្នកមានភ្ជាប់ចំណូលទាំងអស់របស់ពួកគេទៅនឹងឧបករណ៍។ នៅពេលដែលយើងអាចរកប្រាក់ចំណូលបានពីឧបករណ៍ទាំងនេះ វាមុខតែលែងជាបញ្ហាទៀតហើយ ដែលយើងត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារលើកុំព្យូទ័រយួរដៃពីយើងកំពុងទិញទ្រព្យសម្បត្តិមិនមែនទិញភាពឡូយឆាយទេ។
ទីបី គេប្រើ VPN

អ្វីគ្រប់យ៉ាងដែលយើងធ្វើនៅលើអ៊ិនធរណិតអាចត្រូវបានគេតាមដាននិងប្រើប្រាស់មកប្រឆាំងនឹងយើងវិញបាន។ ពួកអ្នកមានដឹងច្បាស់អំពីបញ្ហានេះជាពិសេសអ្នកដែលធ្វើដំណើរច្រើន និងមិនអាចលាក់កំបាំងទីតាំងរបស់ពួកគេបាន។
VPN គឺជាសេវាកម្មតាមអ៊ិនធរណិតដែលការពារពីបញ្ហានេះ។ វាងាយស្រួលតំឡើងនិងគ្រាន់តែចុចពីរបីដងគឺអាចលាក់ IP បានពីការរុករកដោយសុវត្ថិភាព។
សេវាកម្មប្រភេទនេះធ្លាប់ផ្តល់ជូនសម្រាប់តែអ្នកមានទ្រព្យស្តុកស្តម្ភនៅសម័យដើម ប៉ុន្ដែឥឡូវនេះអ្នកណាម្នាក់ក៏អាចបានលទ្ធភាពប្រើឧបករណ៍មិនគួរឱ្យជឿនេះបានដូចគ្នា។
ទីបួន Robinhood App

កម្មវិធី Robinhood គឺជាអនាគតនៃការជួញដូរភាគហ៊ុន។ បច្ចេកវិជ្ជាទាំងអស់របស់ Appនេះ កាត់យើងចេញចេញពីការចំណេញលើឈ្មួញកណ្តាល ។ ពីមុនអ្វីក៏ត្រូវការឈ្មួញកណ្តាល តែ ឥឡូវនេះកម្មវិធី Robinhood Appនឹងនាំឱ្យគ្រប់យ៉ាងមកដល់មាត់ទ្វារ។
សាកDownload មើលថាពួកអ្នកមានលើលោកដើរហួសយើងដល់ឆ្ងាយប៉ុណ្ណាហើយ?
ទី៥ បច្ចេកទេស Pomodoro

វាជាមិត្តជួយគ្រប់គ្រងពេលវេលា។ Pomodoro ជាឧបករណ៍គ្រប់គ្រងពេលវេលា ជួយបង្កើនផលិតភាពនិងជួយឱ្យយើង ផ្តោតការយកចិត្តទុកដាក់លើភារកិច្ចដែលអទិភាព។ ទោះបីជាអ្នកមានភាគច្រើនមិនមានពេលច្រើនក៏ដោយ ពួកគេធ្វើកិច្ចការរបស់ពួកគេទាន់ពេលនិងធ្វើបានច្រើនអាស្រ័យការចេះកំណត់ពេល។ ឧទាហរណ៍ គឺសាមញ្ញបែបនេះ ពួកគេតម្រូវឱ្យបំបែកភារកិច្ចឱ្យហើយស្រេចបាច់ក្នុងពេល ២៥ នាទី។ កំណត់ពេលវេលានិងសម្រាប់ ២៥ នាទី បន្ទាប់តែលើភារកិច្ចដែលចាំបាច់បន្ទាន់ប៉ុណ្ណោះ។ សម្រាក ៥ នាទីហើយបន្ទាប់មកបន្តដំណើរទៅវគ្គ ២៥ នាទីផ្សេងទៀត។
ម៉េចដែរ?ចង់បានបច្ចេកវិទ្យាទំាងនេះមកជិតដិតក្នុងជីវិតដែរអត់?
ប្រែសម្រួល៖ ចម្រើន តារា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


