KPT+
ទីបំផុតរកឃើញមូលហេតុបណ្ដាលឲ្យភ្នែកសត្វរមាំង ប្ដូរពណ៌នារដូវរងារហើយ
ថ្មីៗនេះអ្នកវិទ្យាសាស្ត្រសង្កេតឃើញ ស្រទាប់កញ្ចក់ក្រោយគ្រាប់ភ្នែករបស់សត្វរមាំងផ្លាស់ប្ដូរពីពណ៌លឿងមាសទៅជាពណ៌ខៀវដិតនារដូវរងារយ៉ាងចម្លែក ។ សម្រាប់ករណីភ្នែករមាំងប្ដូរពណ៌ អ្នកវិទ្យាសាស្ត្របានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាយអាថ៌កំបាំង និងរបៀបដែលពួកគេធ្វើការផ្លាស់ប្តូរពណ៌ភ្នែក ទម្រាំតែចេញជាលទ្ធផលពួកគាត់ពិសោធន៍លើគ្រាប់ភ្នែកអស់មួយថង់ហើយ ។

តំបន់រមាំងរស់នៅគឺជាតំបន់ត្រជាក់ក្នុងប្រទេសន័រវេស ឬ Utqiagvik ក្នុងរដ្ឋអាឡាស្កា ទីនោះមិនមានព្រះអាទិត្យឆ្លងកាត់ជើងមេឃអស់រយៈពេលជាង ៦០ថ្ងៃរៀងរាល់រដូវរងារ ធ្វើឲ្យខ្លួនរមាំងសើមពី១២-២៤ម៉ោងរាល់ថ្ងៃដូចគ្នា ។ ជាក់ស្ដែងតំបន់នេះមិនមែនងងឹតទាំងស្រុងឡើយ វាមានពន្លឺបន្តិចជះពីព្រះអាទិត្យមក ប៉ុន្តែត្រូវស្រូបពណ៌លឿងនិងទឹកក្រូចដោយស្រទាប់អូហ្សូនអស់បន្សល់ទុកតែពណ៌ខៀវដិត ។

ពន្លឺដែលជះមកនេះហើយជាមូលហេតុចម្បងក្នុងការផ្លាស់ប្ដូរពណ៌ភ្នែកសត្វរមាំង និងជួយស្វែងរកអាហារពេលធ្លាក់ព្រិលដោយសារតែ Lichens (ចំណីរបស់រមាំង) ស្រូបយកពន្លឺយូវីដែលធ្វើឲ្យភ្លឺពេលងងឹតទើបរមាំងអាចមើលឃើញយ៉ាងងាយស្រួល ។ តាមពិតទៅ Tapeta របស់សត្វរមាំងកើតឡើងពីសរសៃខូឡាជែនតិចតួច ដែលផ្ដុំនៅក្នុងសារធាតុរាវ បង្កើតជាគ្រីស្តាល់ឆ្លុះបញ្ចាំងរីផ្លិច ដូច្នេះវាមានចំណាំងផ្លាតពណ៌ខៀវដិតជះចូលក្នុងភ្នែករបស់រមាំងដូចយើងឃើញក្នុងរូបភាពខាងលើ ។

យ៉ាងណាមិញ លក្ខណៈពិសេសនៃភ្នែករមាំងអាចបង្កគ្រោះថ្នាក់ដល់វាវិញផងដែរដោយសារតែកាំរស្មីយូវីកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងផ្ដល់ផលប៉ះពាល់ដល់ជីវិតភាវៈរស់ដទៃទៀតមិនចាញ់រមាំងប៉ុន្មានទេ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


