Connect with us

KPT+

ជឿទេថា សុភាពបុរស មើលទៅសិចស៊ីខ្លាំង?

បានផុស

នៅ

និន្នាការ​ពិភពលោកផ្លាស់ប្តូរហើយ​ មិនមែន​ប្រុសព្រាន​ទើបអូនស្រលាញ់ ដូចក្នុងបទចម្រៀង​ទៀតនោះទេ។ សុភាពបុរសក្នុងសម័យទំនើបនេះ បានក្លាយជានិមិត្តសញ្ញា បញ្ជាក់ពី​ឋានៈពិសេស​មួយ ឱ្យខ្លួនឯង។

បុរសភាគច្រើនចូលចិត្តប្រកាន់យកចរិតសុភាព ទោះបីជាពួកគេ​និយមស្លៀកពាក់ឡូយឆាយ ព្រោះ​ភាពទន់ភ្លន់របស់ពួកគេ​ កាន់តែបន្ថែម​ភាពស៊ិច​ស៊ីឡើង។

ធ្វើយ៉ាងណា​ឱ្យស្រីៗមើលមកថាយើង​ជាសុភាពបុរសពិតៗ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​បច្ចេកវិទ្យាកាន់តែប្រសើរឡើង ក៏វាមិនមានន័យថា យើងត្រូវលះបង់អ្វីៗទាំងអស់ដែលជាមេរៀនដ៏ល្អពីអតីតកាលបានបន្សល់​ទុក​នោះទេ។

សុភាពបុរស គឺជាបុគ្គលដែលគេ​សម្គាល់ដំបូង​តាមរយៈឥរិយាបថ របៀបនិយាយស្តី និងវិធីដែលដោះស្រាយ​បញ្ហា ទឹកចិត្ត​ចែករំលែក​ ជួយអ្នកដទៃ ហើយមាន​ការយល់ដឹងសង្គម ឱហាតការងារ សមជា​គំរូសម្រាប់អ្នកដែលមានវ័យស្របាល ឬ​វ័យក្មេងជាង។

សុភាពនារីណាក៏​ដោយ​​តែង​តែងាយ​នឹង​លង់ស្នេហ៍​បុរសប្រភេទ​នេះ ហើយ​ពិបាកនឹង​ដកចិត្ត​រួច​ណាស់ ប្រសិនជាងជ្រុលជា​កំណត់ចង់បានពួកគេ​មកជា​ម្ចាស់បេះ​ដូងទៅហើយ។

តោះមកអាន​លក្ខខណ្ឌ​ងាយៗក្នុងការ​ក្លាយជាសុភាពបុរសសម័យថ្មី៖

១ ចេះ​គ្រប់គ្រង​អារម្មណ៍

បុរសមានភាពរំជើបរំជួលខាងផ្លូវស្នេហាឆក់កណ្ឌៀត និង​ងាយងប់ងល់លឿនជាងនារីៗ លើភាពស្រូបទាញណាដែលស្រស់ៗស្អាតៗ ។ សុភាពបុរស​ពិតប្រាកដគេ​ចេះកំណត់​ព្រំដៃន​នៃភាពភ្លើតភ្លើននេះ ពោលគឺមិនងាយបញ្ចេញអារម្មណ៍ស្រើបស្រាល ហើយ​ព្រមឱ្យវាមកបញ្ជា​លើចរិតលក្ខណៈថ្លៃថ្នូររបស់ខ្លួនស្រួលៗបាននោះឡើយ។

២ ជាម្ចាស់នៃការសម្រេចចិត្ត​

សុភាពបុរស ដឹងថា ជីវិតមានរឿងច្រើនណាស់ដែលស្លាប់ទៅ​យកទៅជាមួយ​ដោយមិនលាតត្រដាងប្រាប់អ្នកណាងាយៗ​នៅឯតុស្រា​ឬតុកាហ្វេឡើយ។ ទោះមិត្តភក្តិស្និទ្ធកម្រិតណា​គេមិនងាយហើបមាត់ប្រាប់ពីរឿង​ស្នេហា​រវាងគេនឹងសង្សារឡើយ។

៣ ការស្លៀកពាក់ដែលគោរពមនុស្សស្រី

សុភាព​ចេះគួរសម ហើយ​មិនធ្វើ់ខ្លួនបែបល្ងីល្ងើពេលណាត់ជួបដើរលេងជាមួយមនុស្ស​ស្រីនោះឡើយ។ គេ​ផ្តល់ការគោរព​ពេលវេលានៅជាមួយនាង ហើយ​គេ​ដឹងថា ការស្លៀកពាក់បែបណា​ដែល​នាង​ពេញចិត្ត​និងឱ្យតម្លៃ។ គួរតែមានស្បែកជើងសមរម្យសម្រាប់ឱកាសនីមួយៗខុសពីគ្នា ចាប់ពីផ្ទាត់ រហូត​ដល់ ស្បែកជើងប៉ាតា។ មានក្លិនខ្លួន​ប្រកបដោយអនាម័យ និងសុខភាព។

៤ ទុកឲ្យសកម្មភាពបញ្ជាក់ពី​សមត្ថភាព​ពិត

ជាអកុសលបុរសជាច្រើនចូលចិត្ត​អួតអាថ៌ដាក់មនុស្ស​ស្រី។ ជោគជ័យឬការមានគុណធម៌មិនច្បាស់លើបបូរមាត់នោះទេ។ មុនក្រោយ​គេនឹងដឹងការពិត។ ប្រសិនចំណាយពេលនោះទៅ​ខិតខំប្រឹងប្រែងកសាងខ្លួនអាចធ្វើឱ្យមានស្រីៗទុកចិត្ត​ជាងដឹង?

៥ មានទំនុកចិត្ត ​តែមិនក្រអឺត

មនុស្សខ្លះច្រឡំ ទំនុកចិត្ត គឺ​ភាពក្រអឺតក្រទម។ មិនមែនទេ ទំនុកចិត្ត​គឺការដែលព្រមទទួលស្គាល់អ្នកដទៃ​និងមិនខ្លាច​ថា​គេបានក្រឌីតលើយើង។ បុរសល្អ គឺបុរសដែលដាក់ខ្លួន​ តែមិនចុះញ៉ម ។​ បុរសពូកែតស៊ូ មិនរអ៊ូរទំា និងមិនត្អូញត្អែរ​សុំក្តីមេត្តាពីអ្នកណាម្នាក់។

៦ មានសីលធម៌និងវិន័យ

សុភាព​បុរស ក្រាញននៀល​ដើម្បីអ្វីដែលគេចង់បាន តែមិនមែន​ព្រម លះបង់សីលធម៌នោះទេ។ សុភាពបុរសម្នាក់ៗមាន​សុបិន្ត​ដ៏អស្ចារ្ យប៉ុន្តែមិនលះបង់ភាពស្មោះត្រង់ជាមួយសង្សាស្រវាកូនអ្នកមាន​នោះឡើយ កូនស្រីអ្នកមាន​ណាដែល​សម្រេច​ចិត្ត​ចាប់​យកបុរសបែបនេះ​ នឹងមានជីវិតសោកនាដកម្មមួយវែងអន្លាយ។

៧ មិនជ្រៀតជ្រែក​រឿងផ្ទាល់ខ្លួនអ្នកដទៃ

សុភាពបុរស មានឆន្ទៈក្នុងការជួយអ្នកដទៃ តែពុំមែន ចូលចិត្តផ្តល់ដំបូន្មានទំាង​គេមិនបានសុំនោះឡើយ។ គ្មាននរណាម្នាក់កើតមក ហើយ​ចង់តែ​ធ្វើតាមដំបូន្មានអ្នកដទៃ​នោះ​ទេ។ ទោះបីជាយើង​មានចេតនាល្អក៏ដោយ ប៉ុន្តែបើគ្មាន​គេត្រូវការ គង់​មិនមានតម្លៃដដែល ហើយ​យើងក្លាយជាអ្នកទំនេរ​ឥតការទៅវិញ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ បុរស ៦ប្រភេទ​ នារី​មិន​គួរ​ខាត​ពេលភ្ជាប់ស្នេហ៍ជាមួយ ព្រោះអាច​នឹង​​ស្ដាយ​ក្រោយ​

ចុចអាន៖ ប្រភេទក្លិន​ទឹកអប់​ដែល​បុរស​គួរ​ប្រើ​ ​ដើម្បី​ទាក់ទាញ​​​​ការ​ចាប់​អារម្មណ៍​ពីមនុស្សស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម