KPT+
G-Devith ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន
នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣ នេះ កំពូលតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពលោក G-Devith ត្រូវ បានប្រកាសក្លាយជាទូតសុច្ឆន្ទៈ:របស់ស្រាបៀរវឌ្ឍនៈ និង ដ្រាហ្គិន ជាផ្លូវការហើយ នៅក្នុងកម្មវិធីប្រគំតន្ត្រី PS2xសម្ពោធអាល់ប៊ុមថ្មីឈ្មោះថា Passion II ដែលបានប្រព្រឹត្តទៅនៅសួនវឌ្ឍនៈកាពីតាលឡាហ្វី ស្តាយផាក ។

នៅក្នុងពិធីចុះកិច្ចសន្យានេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជាអគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ ព្រមទាំងអ្នកសារព័ត៌មានជាច្រើន ដែលមាន វត្តមានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខានេះ។ ក្នុងឱកាសនោះដែរ លោក G-Devith ក៏បានសម្ដែងអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀង ថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំ តន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានអំពីការជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា លោក G-Devith គឺជាសិល្បករមួយរូបដែលមានឆន្ទៈ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវៃឆ្លាត ទាំងការតែងនិពន្ធទំនុកច្រៀង ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀង និងការធ្វើទីផ្សារ សម្រាប់ខ្លួនឯងបានយ៉ាងល្អ។

«គាត់យកចិត្តទុកដាក់ និងផ្ដោតសំខាន់លើ គុណភាពរាល់កិច្ចការរបស់គាត់ ដែលឆន្ទៈនេះដូចទៅនឹងឆន្ទៈរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាព ខ្ពស់សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប្រ៊ូវើរី និងលោក G-Devith នឹងនាំអ្វីដែលអស្ចារ្យទាំងសម្រាប់លោក G-Devithនិង ស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង»។ នេះ ជាការបន្ថែមរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ។
ជាក់ស្តែង ស្តីពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទ មាននៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេកដែលជាអ្នកគាំទ្រ ព្រមទាំងទស្សនិកជនរាប់ពាន់ នាក់។

គួរបញ្ជាក់ថា វឌ្ឍនៈ ប៊្រូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំង ទាំងក្នុងឧស្សាហកម្ម ផលិតស្រាបៀ និងភេសជ្ជៈនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុន មានយុទ្ធសាស្ត្រទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈ ប៊្រូវើរី គីជាក្រុមហ៊ុនបុត្រ សម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ មានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ សេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំផងដែរ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


