KPT+
កសាងប្រេនបានល្បីត្រដែត បុគ្គលក៏ក្លាយជាមហាសេដ្ឋីក្នុងវិស័យម៉ូដដូចគ្នា
Hermes, Louis Vuitton, Uniqlo, H&M និង Gucci គឺជាឈ្មោះប្រេនល្បីៗដែលយើងតែងលឺជារាល់ថ្ងៃ ។ តើសហគ្រិនរូបណាខ្លះ ដែលបានចាប់ផ្ដើមបង្កើតម៉ាកទាំងនោះ រហូតប្រែក្លាយវិស័យម៉ូដ ទៅជាឧស្សាហកម្មពិភពលោក ឲ្យមនុស្សបានស្គាល់មកសព្វថ្ងៃនេះ។
ចង់ដឹងថាបុគ្គលណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេ នៅក្នុងឧស្សាហកម្មបង្ហាញម៉ូដ មកមើលទាំងអស់គ្នា៖
១. Bernard Arnault ( ១១៨,១ ពាន់លានដុល្លារ)

Arnault គឺជាប្រធាននិងជានាយកប្រតិបត្តិរបស់ LVMH ដែលជាក្រុមហ៊ុនទំនិញប្រណីតធំបំផុតរបស់ពិភពលោក។ Arnault ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកក្នុងរយៈពេលខ្លីមួយ នៅខែ មករា ឆ្នាំ ២០២០ ។ Arnault ផ្អែកលើម៉ាកជាង ៧០ (ស្ទើរតែស្មើនឹងអាយុ ៧១ ឆ្នាំ) ហើយរួមមានក្រុមហ៊ុន Louis Vuitton, Dior, Moet-Hennesy, Christian Dior, Sephora និង Bulgari ។
២. Amancio Ortega (៦៥,៤ ពាន់លានដុល្លារ)

Inditex គឺជាក្រុមហ៊ុនលក់រាយសំលៀកបំពាក់ធំជាងគេបំផុតនៅលើពិភពលោក ហើយ Ortega គឺជាម្ចាស់ក្រុមលក់រាយម៉ូដអេស្ប៉ាញនៃ Inditex និងជាម្ចាស់ក្រុមហ៊ុន Zara, Pull & Bear, Bershka, Massimo Dutti, Stradivarius និងម៉ាកជាច្រើនទៀត។
Ortega ក៏ជាម្ចាស់ក្រុមហ៊ុនឥស្សរជន ៥៩ ភាគរយនៃក្រុមហ៊ុន Inditex ដែលលោកបានបង្កើតជាមួយអតីតភរិយាឈ្មោះ Rosalia Mera ក្នុងឆ្នាំ ១៩៧៥ ។
៣. Phil Knight (៤៤,៧ ពាន់លានដុល្លារ)

Knight បានទៅសាកលវិទ្យាល័យ Oregon ហើយបានបង្កើតស្បែកជើងម៉ាក Nike ដោយមានជំនួយពីអតីតគ្រូបង្វឹកលោក Bill Bowerman។ នៅឆ្នាំ ១៩៦៤ ពួកគេបានចាយប្រាក់ ៥០០ ដុល្លារដើម្បីចាប់ផ្ដើមគ្រប់យ៉ាងទាំងអស់ ដែលក្រោយមកត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Nike។ ប្រាក់ចំណូលរបស់ Nike សព្វថ្ងៃមានដល់ ៤៤ ពាន់លានដុល្លារអាមេរិក។
៤. François Pinault (៤៣,៣ ពាន់លានដុល្លារ)

Pinault គឺជាម្ចាស់នៃក្រុមប្រណីត Kering ដែលរួមបញ្ចូលទាំងម៉ូដល្បីៗ ដូចជា Gucci, Alexander McQueen និង Saint Laurent ។ Pinault និងក្រុមគ្រួសារក៏ជាម្ចាស់ផ្ទះនៃការដេញថ្លៃរបស់ Christie និងការប្រមូលសិល្បៈចំនួន ៣០០០ ផ្នែកជាមួយនឹងស្នាដៃរបស់ Picasso, Mondrian និង Jeff Koons ជាដើម។
៥. Tadashi Yanai (៣១.៥ ពាន់លានដុល្លារ)

Yanai ជាម្ចាស់សំលៀកបំពាក់ជប៉ុន ដែលជាក្រុមហ៊ុនលក់រាយធំជាងគេនៅអាស៊ី គឺក្រុមហ៊ុន Uniqlo ។ រឿងជោគជ័យរបស់លោកពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង គឺ Yanai បានបើកហាង Uniqlo ដំបូងនៅឆ្នាំ ១៩៨៤ នៅតាមចិញ្ចើមផ្លូវ ហើយចាប់តាំងពីពេលនោះមក លោកបានពង្រីកយីហោជប៉ុនរហូតដល់ជាង ២០០០ ហាងនៅក្នុង ២០ ប្រទេស។
ចំណែកប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងឆ្នាំចុងក្រោយនេះ មានចំនួន ២១,៣ ពាន់លានដុល្លារអាមេរិក។
៦. Gerard និង Alain Wertheimer ( ២៤,៦ ពាន់លានដុល្លារអាមេរិក )

បងប្អូនរបស់លោក Wertheimer គឺជាសហម្ចាស់នៃអាណាចក្រ Chanel និងត្រូវបានគេហៅថាជា“ មហាសេដ្ឋីដែលមានភាពស្ងប់ស្ងាត់បំផុតនៅក្នុងវិស័យម៉ូដ” ។ Alain មានតួនាទីជាប្រធានក្រុមហ៊ុន Chanel ខណៈពេលដែលលោក Gerard ជាអ្នកគ្រប់គ្រងផ្នែកនាឡិការបស់ក្រុមហ៊ុននៅប្រទេសស្វីស។
ក្រៅពីម៉ាក Chanel បងប្អូនទាំងពីរនេះជាម្ចាស់ចម្ការទំពាំងបាយជូរជាច្រើននៅបារាំង និង នៅជ្រលងភ្នំ Napa napa ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖
ចុចអាន៖
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


