KPT+
អាហារ ៥ មុខ ណែនាំឲ្យភ្លក់នៅសួនកម្សាន្ត Disneyland ដោយចុងភៅប្រចាំ
អ្នកស្រី Romina Wagener និង Dee Rolle ចុងភៅប្រចាំសួនកម្សាន្ត Disneyland តែងណែនាំអាហារ ៥ មុខនេះទៅកាន់ភ្ញៀវមិនដែរខានដោយសាររសជាតិឆ្ងាញ់បំភ្លេចមិនបាន ៖

១. Dole Whip

Dole Whip ជាប្រភេទការ៉េមរសជាតិម្នាស់មានលក្ខណៈទន់ល្មួតដែលណែនាំដោយ Dee Rolle មេចុងភៅប្រតិបត្តិនៅហាង The Edison ក្នុងDisney Springs ។
២. Poke Bowl

Poke Bowl ជាម្ហូបអាហារដែល Romina ចុងភៅដុតនំនៅហាង Space ២២០ ណែនាំ វាមានលក់ក្នុងស្តង់ហាវ៉ៃនៅ Epcot ។ នាងប្រាប់ថាម្ហូបនេះធ្វើពីត្រីធូណានិងម្នាស់ជាដើមទើបវាឆ្ងាញ់ប្លែកជាងគេ ហើយអ្នកគួរសាកអ្វីដែលថ្មីទោះបីម្ហូបនោះប្លែកយ៉ាងណាក៏ដោយ ។
៣. នំការ៉ុត

មួយវិញទៀត Romina បានណែនាំនំការ៉ុតនៅហាង Space ២២០ ដែលនាងធ្វើការផងដែរ នាងនិយាយថាមនុស្សជាច្រើនចូលចិត្តវាណាស់ ។
៤. នំក្រូច pistachio ប្រេងអូលីវ

នំនេះជាបង្អែមសំណព្វចិត្តរបស់ Romina ដែលមានរូបរាងស្រដៀងដុំថ្មក្នុងលំហ ហើយញ៉ាំទៅទំនងស្រដៀងអាចម៍ផ្កាយ ។
៥. សាច់ជ្រូកក្រៀម

អ្នកស្រី Dee និយាយថាសាច់ជ្រូកក្រៀមនៅហាង The Edison គឺជាម្ហូបមួយក្នុងចំណោមម្ហូបសំណព្វចិត្តរបស់គាត់ ព្រមទាំងត្រូវបានភ្ញៀវពេញចិត្តជាច្រើនទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អត្ថប្រយោជន៍មាស 24K ទាំង ១៩ ចំណុច មាននៅក្នុងម្ហូបអាហារ និងគ្រឿងសម្អាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


