KPT+
Alibaba កំពូលអ្នកឈានមុខលើផ្សារ អនឡាញដោយហេតុផលប៉ុន្មាននេះ…
ក្រុមហ៊ុន Alibaba Group បង្កើតឡើងដោយលោក JackMa ជានាយកប្រតិបត្តិសំខាន់និងសមាជិក ១៧ នាក់ទៀត នៅក្នុងឆ្នាំ១៩៩៩។
ក្រុមហ៊ុននេះត្រូវបានគេចាត់ទុកថាជា គឺជាក្រុមហ៊ុនអ៊ីកូឡូស៊ីយក្ស ដ៏ធំមួយដែលបង្កើតឡើងដោយប្រព័ន្ធអ៊ិនធរណិតសម្រាប់ផ្គត់ផ្គង់សម្ភារៈពីអតិថិជនម្នាក់ទៅកាន់អតិថិជនម្នាក់ទៀតនិងពីអាជីវករទៅកាន់អតិថិជនក៏ដូចជាពីសេវាកម្មទៅសេវាកម្ម។

នៅពីក្រោយជោគជ័យដ៏ធំរបស់ Alibaba តើយើងធ្លាប់គិតថា វាដូច Amazon ដែរអត់?
ក្រុមហ៊ុន Alibaba ត្រូវបានគេប្រដូចទៅនិង ក្រុមហ៊ុន Amazon ដោយសារតែប្រភេទសេវាកម្មស្រដៀងគ្នា។ ក្រុមហ៊ុនទាំងពីរនេះ សុទ្ធសឹងជាកម្រិតក្រុមហ៊ុនធំជាងគេនៅលើពិភពលោកដោយផ្អែកទៅលើទំហំការធ្វើពាណិជ្ចកម្មអេឡិចត្រូនិច និងដាក់លក់ផលិតផលចម្រុះដូចគ្នា។ ខុសគ្នាត្រង់ថា ក្រុមហ៊ុន Alibaba មិនមែនជាអ្នកលក់រាយផ្ទាល់ដោយខ្លួនឯងប៉ុណ្ណោះ។ ក្រុមហ៊ុន Alibaba គឺគ្រាន់តែជាអ្នកជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច រវាងអ្នកផ្គត់ផ្គង់និងអ្នកលក់រាយទៅកាន់អតិថិជនតែប៉ុណ្ណោះ។
ប្រហែលជា ៨០% នៃសេវាកម្មក្នុងក្រុមហ៊ុន Alibaba បានគ្របដណ្តប់ទៅលើការលក់អនឡាញនៅក្នុងប្រទេសចិន។
តួលេខដែលសឹងពិបាកជឿបានគឺនៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះទទួលបានភាគហ៊ុនរហូតដល់ ២៥ ប៊ីលានដុល្លារអាមេរិកដែលជាក្រាហ្វិកមិនធ្លាប់មានលើសក្តីរំពឹងទុក។ បច្ចុប្បន្នអាលីបាបាជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមក្រុមហ៊ុនអ៊ិនធរណិតធំជាងគេទាំង១០ លើពិភពលោក។
កាលពីខែមករា ឆ្នាំ ២០១៨ ក្រុមហ៊ុន Alibaba ក៏បានក្លាយទៅជាក្រុមហ៊ុនអាស៊ីទី១ ដែលរកចំណូលបានរហូតដល់ ៥០០ ប៊ីលានដុល្លារអាមរិក បន្ទាប់ពីក្រុមហ៊ុន Tencent Holdings ។

អ្នកវិភាគយល់ថា ទៅអនាគតក្រុមហ៊ុន Alibaba មានមហិច្ឆតាធ្វើការផ្គត់ផ្គង់ទៅលើបណ្តាញអាជីវកម្មទាំងអស់ ដោយការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច។ ក្រៅពីនេះ ក្រុមហ៊ុន Alibaba ក៏មានក្រុមហ៊ុន ដឹកជញ្ជូន ,កម្មវិធីផ្ញើសារ និងក្រុមហ៊ុនស្ទូឌីយោភាពយន្តផងដែរ ប៉ុន្តែគ្រាន់តែមានឈ្មោះផ្សេងៗគ្នាប៉ុណ្ណោះ។
តាមរបាយការណ៍ឲ្យដឹងថាក្រុមហ៊ុន Alibaba បានបំបែកអាជីវកម្មរបស់ខ្លួនជា៤ផ្នែក៖ “core commerce”, “cloud computing”, “digital media&entertainment” ។ ចំណូលដែល Alibaba រកបានក្នុងឆ្នាំ ២០១៨ ជាង ១២ ប៊ីលានដុល្លារអាមេរិក។
បណ្តាញចែកចាយរបស់ក្រុមហ៊ុន Alibaba មួយចំនួនដែលយើងបានដឹងមានវ៊ែបសាយ taobao.com , 1688.com ,tmall.com ,aliexpress.com។ល។ នេះជាមូលហេតុដែល Alibaba ឈានមុខគេនៅលើពិភពលោក៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ៣ចំណុចជាឧបសគ្គក្នុងការបង្កើតយីហោ និងវិធីដើម្បីក្លាយជាម៉ាករឹងមាំអតិថិជនទុកចិត្ត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


